ភាគ 2 + 3 Magic patals

59 3 2
                                    


បងមីនហូ!!

នេះគាត់មកទីនេះដែរហ៌? ក្នុងមួយវាំងនេះខ្ញុំស្គាល់តែគាត់ម្នាក់ប៉ុណ្ណោះ ខ្ញុំរត់ទៅរកគាត់ហើយសួរភ្លាម

"បងប្រុសមិចក៌បងនៅទីនេះ ចុះឯណាបងហ្វីឡិច?" គ្មានចម្លើយទេ មានតែក្រសែភ្នែកពោរពេញដោយចម្ងល់ហើយសួរខ្ញុំវិញធ្វើអោយខ្ញុំស្លើរ

" កើតអីនិង ភើល ថ្ងៃនេះឯងយល់សប់តភាគឬយ៉ាងមិច? ភ្ញាក់មកភ្លាមក៌សួររកអាហ្វីភ្លាម ឬមួយក៌ឯងចាប់អារម្មណ៌គេ ? អេ!មិចនិងអាចទៅរួចទៅ បើរាល់ថ្ងៃពួកឯងសឹងតែស៊ីសាច់ហុតឈាមគ្នាទៅហើយ " គាត់ហៅខ្ញុំភើល? ឈប់សិន ឈប់ សំណួរដែលខ្ញុំមិនទាន់ឆ្លើយចេញនោះគឺ ខ្ញុំមកទីនេះដោយរបៀបណា? យប់មិញខ្ញុំបានធ្វើស្អីខ្លះ ខ្ញុំចាំបានថាខ្ញុំឈ្លោះជាមួយបងទាំងពីរហើយក៌ដេក ដេកហើយឃ្លាន ក៌ទៅរកអីញុំនៅថតតុ ហ៊ើយយ វាអាចជាការពិតដែរហ៎ថាខ្ញុំឆ្លងភពមកទីនេះតាមរយះផ្កានោះ ចុះបងមីនហូ?គាត់ហូបផ្កានេះដែរហ៎?

" បងមីនហូ បងមានបានបេះផ្កានៅបន្ទប់ខ្ញុំញ៉ាំទេ ? " ខ្ញុំសួរគាត់បន្ទាប់ពីភ្លឹកអស់មួយសន្ទុះ

" មីនហូ? នាក់ណាគេឈ្មោះមីនហូ? ហើយផ្កាស្អី? ឯងជាមនុស្សស្អប់ផ្កាបំផុតហើយ គិតអីបានជាសួររកផ្កា? "

ក្ឌុក

ថ្លើមខ្ញុំធ្លាក់ដល់ដី នេះគាត់មិនទាំងស្គាល់ឈ្មោះខ្លួនឯងផង ខ្ញុំក្រលេកមើលទៅផ្លាកឈ្មោះសិស្សសាលានៅអាវរបស់គាត់

Lee know Everlay ( លីណូ អេវើឡេ )

គាត់ឈ្មោះ លីណូ ? តាមរយះការនិយាយស្តីរបស់គាត់មិនដូចបងមីនហូនៅផ្ទះខ្ញុំទេ និយាយរួមចរិតខុសគ្នាដាច់ដូចតែរូបរាងនិងមុខមាត់ តែប៉ុណ្ណោះ ។ ខ្ញុំគាំងអស់មួយសន្ទុះទម្រាំតែ មានមនុស្សម្នាក់រូបរាងដូចតារាកូរ៉េដែលខ្ញុំបិទនៅក្នុងបន្ទប់ គាត់គឺ ជីន!! ហ៊ើយ នេះគាត់នៅទីនេះដែរហេស៎? ខ្ញុំរាវរកទូរស័ព្ទក្នុងហោប៉ៅត្រៀមថតនិងសុំហត្ថាលេខារបស់គាត់ តែគ្មានទេ គ្មានទូរស័ព្ទទេ ខ្ញុំរហ័សរត់ទៅគាត់តែមិនមែនទៅបកស្រាយពីទំហំចិត្តស្រលាញ់របស់ហ្វេនម្នាក់នេះទៅគាត់នោះទេ បែរជាទៅប្រាប់គាត់ថា នេះមិនមែនផ្ទះខ្ញុំទេណា យកខ្ញុំទៅផ្ទះខ្ញុំវិញទៅ បន្ទាប់ពីនិយាយប្រយោគនេះទៅគាត់ចប់ គាត់ធ្វើមុខឡេងឡង់ហាក់មិនយល់ឡើងមកហើយបោះសំណួរទៅបងមីនហូ ទេ មិនមែនទេ គឺបងលីណូថា

꧁patals វេទមន្ត꧂Where stories live. Discover now