'First Meet'
រដូវផ្ការីកជារដូវដែលមិនសូវក្តៅប៉ុន្មានត្រជាក់ប៉ុន្មានហើយអ្វីដែលសំខាន់មនុស្សភាគច្រើនចូលចិត្តរដូវនេះណាស់។
ក្នុង1ឆ្នាំប្រាកដណាស់ថាមាននិទាយរដូវម្តង!ឥឡូវវាមកដល់ហើយ!ខ្យល់បក់ផាត់រំភើយៗប៉ះជាយសំពត់ពណ៌ក្រហមរបស់ក្មេងស្រីអាយុ6ឆ្នាំសក់ខ្លីត្រឹមស្មាពាក់ស្រោមជើងពណ៌សសុីនឹងស្បែកជើងពណ៌ខ្មៅបូករួមនិងអាវកឌុបពណ៌សជាមួយ bow ពណ៌ក្រហមដែលកំពុងកាន់ដៃអ្នកម្តាយដើរលេងក្នុងផ្សារ។
«កុំរញ៉េរញ៉ៃណា៎ម៉ាក់មកវិញឥឡូវហើយ!តែហ៊ានរញ៉េរញ៉ៃលើកក្រោយលែងឲ្យមកហើយ!» អ្នកម៉ាក់គំរាមនាងតូចមុននឹងឈប់នៅមុខតូបលក់ត្រី។
«នេះមែនទេតូបម៉ាក់ទិញត្រីរាល់ដង?» នាងល្អិតមិនតបតែសួរត្បកទៅអ្នកម៉ាក់វិញ។
«ត្រូវហើយ!បងហា៎ខ្ញុំផ្ញើរកូនមួយភ្លែតទៅរកទិញបន្លែមួយភ្លែតសិន!» បន្ទាប់ពីឆ្លើយរួចក៏ងាកទៅផ្តាំផ្ញើរមីងលក់ត្រី។
«ចាស៎ ទៅចុះចាំមើលកូនឲ្យ!»
«ហាហា!សួស្តីអ្នកមីង!ត្រីរបស់មីងឆ្ងាញ់ណាស់សាច់វាផ្អែមៗ , ខ្ញុំពិតជាចូលចិត្តវាណាស់!» ស្រីតូចនិយាយរួសរាយរាក់ទាក់ដាក់អ្នកមីងលក់ត្រី។
«អា៎!!មែនឬនាងតូច?»
«ប្រាកដណាស់!តើនោះជាកូនប្រុសអ្នកមីងឬ?»
ម្រាមដៃតូចៗចង្អុលទៅក្មេងប្រុសអាយុ8ឆ្នាំម្នាក់ដែលអង្គុយក្បែរអ្នកលក់។«ចាស៎!»
«សួស្តី ! ខ្ញុំឈ្មោះ Raisy អ្នកអាចហៅខ្ញុំថា Rise បាន! រីករាយដែលបានស្គាល់!» នាងល្អិតថ្ពាល់ប៉ោងៗញញឹមឡើងស្រស់ស្រាយបញ្ចេញធ្មេញតូចៗគួរឲ្យក្នាញ់។ក្មេងប្រុសតូចឃើញហើយមុខចាប់ផ្តើមឡើងក្រហមព្រឿងៗ។
«សួ..សួស្តី..ខ្ញុំ! LUCAS !» ក្មេងប្រុសតូចដែលខ្លាចក្នុងការនិយាយនៅពាក្យចុងក្រោយក៏ស្រែកដាក់នាងតូចតែម្តងទើបធ្វើឲ្យនាងចងចិញ្ចើមឡើង។
«អឺ..គឺថា.. Lucas មិនសូវនិយាយស្តីទើបខ្លាចៗបែបនេះ! Lucas!ឆាប់សូមទោសប្អូនភ្លាម!»ម្តាយ Lucas វាយស្មាកូនតិចៗឲ្យសូមទោសនាងល្អិតតែ Lucas ស្ទាក់ស្ទើមិនហ៊ាននិយាយ។

YOU ARE READING
Shall We Be Again?
Romanceត្រឹមតែជាអ្នកជិតខាងនឹងគ្នាតែមានអារម្មណ៍ស្និតស្នាលរហូតដល់លើសពីពាក្យថា"មិត្ត"ដែលមិនអាចត្រឡប់ក្រោយបាន។ដោយសារកលល្បិចបានអូសទាញយកក្មេងស្រីបរិសុទ្ធម្នាក់ឲ្យធ្លាក់ក្នុងអន្លង់ទឹកភ្នែកល្បែងស្នេហាថោកទាបរបស់បុរសមុខពីរ។ Shall We Be Again? ឬអាចនិយាយមួយបែបទៀតថា"តើ...