“Young Master Kim”
វាមានរយៈពេលយូរមកហើយដែរ ដែល Lucas និង Raisyស្គាល់គ្នាតែក៏មិនដែលបានដឹងឮអ្វីពីគ្នាច្រើនដែលគិតតែពីលេងនិងរៀនមិនសូម្បីដឹងពីរឿងដែលគួរសួរនាំ។«នែ៎! និយាយចឹងយើងស្គាល់គ្នាយូរហើយខ្ញុំមិនដឹងថាឯងអាយុប៉ុន្មាននាមត្រកូលអ្វីឡើយ!»ក្មេងស្រីដែលអង្គុយផាត់ពណ៌ក៏និយាយឡើងសួរទៅក្មេងប្រុសដែលកំពុងឈរទន្ទេញមេរៀន។
«អ៎ មែនហើយ!»
ស្អីគេ!?
មិនគិតប្រាប់ទេឬ!?«ហើយឯងអាយុប៉ុន្មាន!?នាមត្រកូលអ្វី?»
«Karm Lucas អាយុ8ឆ្នាំ»
«8ឬ!?»ស្រីតូចសក់រួញចុងៗពីកំណើតត្រឹម-ក-ស្ទុះក្រោកឈរហាក់ភ្ញាក់ផ្អើលជាខ្លាំង។
ប្រាកដណាស់កាយវិការគេបញ្ចេញចេញមកមិនគួរឲ្យទុកចិត្តសោះ។ក្មេងអាយុ8ឆ្នាំតែបែរជាទៅទន្ទេញមេរៀនថ្នាក់ទី7ចំមែនហើយ!!គ្មានអ្នកណាជឿទេព្រោះ..
មិនសមហេតុផល!
«អឺ!»
«នែ៎!ល្បងបោកក្មេងពេកហើយ!»នាងតូចយកដៃច្រត់ចង្កេះមើលមក Lucas ដោយក្រសែភ្នែកមិនគួរឲ្យជឿ។
«ក៏និយាយត្រង់ហើយ!»គេហាក់មិនខ្វល់នូវប្រតិកម្មរបស់នាងសោះហើយ។
«មើលកម្ពស់ឯងទៅ!ខ្ញុំជាក្មេងស្រីមានសុខភាពល្អឆ្អឹងរឹងមាំកាច់មិនបាក់តែឈរត្រឹមតែដើមទ្រូងរបស់ឯងនៀក៎!»Raisy ដើរតាំងៗទៅវាស់កម្ពស់គ្នាជាមួយគេរួចក៏វ៉ៃទ្រូងគេមួយដៃ។ដែលហេតុថាលើកហេតុផលនេះមកព្រោះចង់ដឹងថា...
គេមានលាក់បាំងអ្វីឬអត់?
«យ៉ាងម៉េច!?មិនសុខចិត្ត!?»
«ក៏ត្រូវហើយ!ឯងមានអាយុត្រឹមតែ8ឆ្នាំតើអាចខ្ពស់ជាងខ្ញុំដល់ថ្នាក់នេះបានយ៉ាងម៉េច!?»Lucas សើចហឹសៗនៅដើម-ក។
«ស្តាប់!ខ្ញុំជាក្មេងប្រុសដើមទ្រូង5ហត្ថកម្ពស់របស់ខ្ញុំមិនមែនជាបញ្ហាទេព្រោះឆ្អឹងខ្ញុំល្អ!»
«មែនឬ?»
«ត្រូវហើយ!»គេក៏ញញឹមនឹងភាពល្ងីល្ងើរបស់នាងតូចដែលអាចឲ្យគេបោកបាន។

YOU ARE READING
Shall We Be Again?
Romanceត្រឹមតែជាអ្នកជិតខាងនឹងគ្នាតែមានអារម្មណ៍ស្និតស្នាលរហូតដល់លើសពីពាក្យថា"មិត្ត"ដែលមិនអាចត្រឡប់ក្រោយបាន។ដោយសារកលល្បិចបានអូសទាញយកក្មេងស្រីបរិសុទ្ធម្នាក់ឲ្យធ្លាក់ក្នុងអន្លង់ទឹកភ្នែកល្បែងស្នេហាថោកទាបរបស់បុរសមុខពីរ។ Shall We Be Again? ឬអាចនិយាយមួយបែបទៀតថា"តើ...