Taehyung និង Jungkook បានត្រឡប់មកដល់ផ្ទះវិញក្រោយពីដើរលេងឆ្អែតឆ្អន់» Taehyung ទើបមកពីណាកូន « Namjoon ក៏និយាយជាមួយកូនភ្លាមក្រោយពេលឃើញកូនដើរចូលផ្ទះវិញទាំងញញឹម
» កូនទើបតែមកពីជិះកង់លំហែអារម្មណ៍ប៉ា « អ្នកកម្លោះតបទៅឪពុកវិញទាំងស្នាមញញឹមនៅលើផ្ទៃមុខជាប់
» ហឹម ទៅងូតទឹកទៅ ប៉ាទៅធ្វើម្ហូបអោយញ្ញាុំ «
» បាទ « Taehyung ថារួចក៏ដើរឡើងទៅបន្ទប់បាត់ ដោយមាន Jungkook តាមពីក្រោយ
» ប៉ារបស់អែង ស្រលាញ់អែងណាស់ « Jungkook និយាយឡើងពេលដែល ពួកគេទាំង 2 មកដល់បន្ទប់
» ឪណាមិនស្រលាញ់កូន ពិតជាចំមេនហើយ «
» ត្រូវហើយឪណាមិនស្រលាញ់កូន តែយើងច្រណែនអែង ដែលមានប៉ាថ្នាក់ថ្នមបែបនេះ យើងសូម្បីតែសួរថា ញ្ញាុំបាយឬនៅកូន ក៏មិនបានឮពីមាត់ប៉ាម៉ាក់របស់យើងផង « Jungkook ហាស្តីឡើងទាំងដកដង្ហើមធំ នឹកឃើញកាលពីខ្លួនអែងនៅរស់ មិនបានមានភាពកក់ក្តៅពីឪពុកម្តាយដូចអ្នកដទៃឡើយ
» អែងច្រណែនយើង? យើងគ្មានម៉ាក់ទេ ម៉ាក់យើងស្លាប់ពេលកើតយើង យើងគិតថាយើងចង្រៃយ៍ណាស់ដឹងទេ ប៉ុន្តែប៉ាបាននិយាយណែនាំយើងថា យើងមិនមេនមនុស្សចង្រៃយ៍នោះឡើយ ប៉ាគាត់ដើរតួរជាម្តាយផង ជាឪពុកផង គាត់វេទនាណាស់ហើយមើលទៅ « Taehyung និយាយរៀបរាប់ រឿងរបស់គេអោយទៅ Jungkook ស្តាប់សឹងែអួលដើមក បើសិនជាគេកើតមកបានឃើញមុខម្តាយក្នុងឆាកជីវិតគេក៏សប្បាយចិត្តណាស់ទៅហើយក្នុងជីវិតគេនោះ ។
___________
Next Day
Taehyung បានដើរមករៀនតែម្នាក់ឯងទុក អោយJungkook នៅផ្ទះម្នាក់អែង ព្រោះគេថាមិនចង់មកខាងក្រៅច្រើនពេកទេ ខ្លាចនាំទុកដល់ Taehyung
» សួរស្តី លោកគ្រូ « Taehyung ក៏អោនគោរព Yoongi ទាំងញញឹម រួចគេក៏ដើរទៅថ្នាក់បាត់ ចំណែកYoongi ក៏ញញឹម ទាំងឆ្ងល់និងចរឹកក្មេងម្នាក់នេះ
» អា Tae ថ្ងៃនេះអែងអត់អង្គុយតែអែងទេហេស៎ « Jimin មិត្តភក្តិរបស់ Taehyung ក៏និយាយឡើង ពេលដែលឃើញរាងច្រលឹងម្នាក់នេះ មកអង្គុយជិតគេ
YOU ARE READING
Sound Of Memories
Short StoryWe both for in love but you're a ghost I'm a human between you and me we can't be together.