🔥🔞ល្បិចក្នុងល្បិច🔥🔞[ Season:02 ]

1.4K 144 29
                                    

Episode:02

    ស្របកំពុងធ្វើដំណើរដេញតាមយកបេះដូងមកវិញ
នោះទូរសព្ទ័យ៉ុនគីក៏រោទិ៍ឡើងពេលយកមកមើលក៏
ឃើញថាជាលេខចន ជុងហ្គុកមិត្តសម្លាញ់ដែលអាច
នឹងហៅម្យ៉ាងទៀតថាអនាគតប្អូនថ្លៃព្រោះនៅពេល
មិនយូរប៉ុន្មានទៀតជុងហ្គុកក៏នឹងត្រូវចូលពិធីរៀបការ
ជាមួយគីម ថេយ៉ុងប្អូនប្រុសជីដូចមួយរបស់គេ។

( អាយ៉ុនឯងនៅឯណាមិចក៏ពេលនេះហើយនៅមិន
ទាន់មកទៀត ) ជុងហ្គុកគ្រាន់តែខ្សែរម្ខាងចុចទទួល
ភ្លាមក៏រះយកតែម្តង។

<< យើងប្រហែលត្រូវខកខានចូលរួមកម្មវិធីឯងហើយអាប៊ុនធឿនព្រោះយើងជាប់មានធុរះបន្តិច! >>

( ធុរះស្អីឯងអាប៉ាវដែលសំខាន់ជាងយើងដែលជា
មិត្តទៀតនោះ! )

( កូនឆ្មារបស់យើងត្រឡប់មករកទ្រនុំវិញហើយយើង
កំពុងក្តោបក្តាប់ឨកាសស្រវាកូនឆ្មាមកទុកក្បែរប្រាណ
វិញ! ) ប្រយោគបង្កប់ន័យរកកាត់សេចក្តីមិនសូវយល់
របស់យ៉ុនគីធ្វើឨ្យជុងគុកកើតចម្ងល់ក្លាយជាសមីការ
ត្រីកោណមាត្រកំរិតខ្ពស់តែម្តង។

( ស្អីឯងអាយ៉ុនកូនឆ្មាស្អីទ្រនុំស្អីរបស់ឯងយើងមិន
យល់ទេជួយកាត់ន័យឨ្យខ្លីៗងាយយល់ស្រួលស្តាប់
ជាងនេះបន្តិចបានទេ? )

<< បេះដូងដែលបាត់ទៅរបស់យើងពេលនេះត្រឡប់
មកវិញហើយយើងកំពុងក្រសោបឨកាសសម្រេចថាយើងកំពុងរវល់ភារកិច្ចបេះដូងមិនបានទៅចូលរួមទេ
ប៉ុណ្ណឹងយល់ទេបើមិនយល់ទេអត់ទៅ!បាយបិទ! >>
មិនឨ្យអ្នកម្ខាងតវ៉ាជម្រិតសួរនាំទាន់យ៉ុនគីក៏ចុចផ្តាច់
បាត់ជុងគុកបានត្រឹមចងចិញ្ចើមឆ្ងល់ហើយកាន់តែឆ្ងល់លើសដើម។

<< ភារកិច្ចបេះដូង? >> ជុងគុកចងចិញ្ចើមក្លាយជា
សញ្ញាសួរដែលមានបិសាចតូចៗនៅលើនោះជាបន្ទុក
ទើបបានតែប្រលែងកូនបិសាចចោលស្រវ៉ាកូនទេវតាវិញមុននឹងបកត្រឡប់ទៅកម្មពិធី។

     ក្រឡេកមកមើលយ៉ុនគីវិញពេលនេះក្នុងចិត្តទាំង
រំភើបទាំងភិតភ័យលាយលំគ្នា គេមិននឹកស្មានទេថានឹងបានជួបរាងតូចដោយចៃដន្យបែបនេះ ហើយបើ
សិនជាបានជួបមុខរាងតូចតទល់ពិតមែនតើគេត្រូវ
ចាប់និយាយជាមួយរាងតូចពីត្រង់ណាមុន?គេមិន
ដឹងថាគួរធ្វើបែបណានោះទេនៅពេលនេះតែគេដឹង
ត្រឹមតែម្យ៉ាងគឺគេនឹងធ្វើគ្រប់វិធីដើម្បីបានផាក ជីមីន
មកអោបក្រសោបជាប់ទ្រូងដូចដើម។

You've reached the end of published parts.

⏰ Last updated: Dec 14, 2021 ⏰

Add this story to your Library to get notified about new parts!

🔥🔞ល្បិចក្នុងល្បិច🔥🔞[ Season:02 ]Where stories live. Discover now