ភាគ1

1K 31 2
                                    

❥ប្រមាញ់ស្នេហ៍បង្រ្កាបបេះដូង♡       

   "ង៉ឺត"
   សម្លេងហ្រ្វាំងរថយន្តទំនើប BMW ពណ៌ខ្មៅបន្លឺឡើង រាងខ្ពស់បើកទ្វាររថយន្តហើយដើរចេញមកដោយភាពជាអ្នកដឹកនាំ គីម ណាមជូន នាយកមហាវិទ្យាល័យចិត្តសាស្រ្តដែលធំនិងល្បីជាងគេនៅក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង រាងសង្ហារបោះជំហានយ៉ាងស្វាហាប់ចូលទៅខាងក្នុងសាលា សិស្សទាំងអស់នាំគ្នាឱនគោរពគេដោយទឹកមុខខ្លាចញញើត ព្រោះលោកនាយកម្នាក់នេះជាមនុស្សប្រកាន់ច្បាប់ទម្លាប់ មានសីលធម៌ខ្ពស់ ច្បាប់គឺច្បាប់ វិន័យគឺវិន័យ គេជាមនុស្សច្បាស់លាស់ក្នុងការងារ សិស្សរាប់ពាន់នាក់ដែលនៅក្នុងសាលារបស់គេគឺសុទ្ធសឹងតែមានវិន័យល្អមានតែចំនួនតិចតួចបំផុតដែលនៅខូចខិលហើយគេក៏ត្រៀមចាប់វិធានការពុតសិស្សទាំងនោះរួចរាល់អស់ហើយដែរ។
   «ឯង!» Namjoon ដើរសុខៗគេក៏ឈប់ហើយចង្អុលមុខសិស្សប្រុសម្នាក់ដែលឈរនៅកៀនជញ្ជាំង
   «ខ្ញុំ?» សិស្សប្រុសលើកដៃចង្អុលខ្លួនឯងទាំងញ័រ
មាត់តតាត់ព្រោះអ្នកណាក៏ដឹងដែរថានាយកសាលាម្នាក់នេះកាចដល់កម្រិតណាបើគេឳចង្អុលមុខបែបនេះហើយត្រៀមខ្លួនឱ្យហើយទៅ។
   «ដកបារីចេញពីហោប៉ៅខោរបស់ឯងចេញមក» ណាមជូន លាដៃចាំទទួលបារីទាំងមុខស្មើរធេង។
   «ខ្ញុំគ្មានបារីទេលោកនាយក» ក្មេងប្រុសនិយាយដោយសម្លេងរដាក់រដុប បែកញើសជោគខ្លៀកព្រោះទឹកមុខកាចៗរបស់លោកនាយករបស់គេ។
   «យកចេញមកឱ្យខ្ញុំឬក៏ចាំឱ្យខ្ញុំយកខ្លួនឯងហើយឯងត្រូវដេញចេញពីមហាវិទ្យាល័យនេះ?»Namjoon
   «នេះបាទ!! កុំដេញខ្ញុំចេញអីលោកនាយកខ្ញុំសុំអង្វរ»គេលើកដៃសំពះនាយកកម្លោះញ័រដូចជាកូនសត្វបើដេញចេញហើយគេក៏ប្រាកដជាមិនងាយរកសាលាណារៀនបានទៀតឡើយ។
   «បាន! ខ្ញុំមិនដេញឯងចេញទេតែឯងត្រូវទៅលាងបង្គន់រយៈពេលមួយអាទិត្យ ហើយមួយទៀតឯងអាយុ 18 ឆ្នាំហើយបារីឯងអាចជក់បានតែមិនមែននៅទីនេះបើគោរពខ្ញុំត្រូវគោរពវិន័យដែលខ្ញុំដាក់ផង ខំរៀនឡើងអាល្អិត» ណាមជូន ទះស្មារគេតិចៗហើយក៏ដើរហួសទៅការិយាល័យរបស់គេ គេមិនមែនតឹងរឹងដល់ថ្នាក់ចងកសិស្សដាច់ដង្ហើមនោះទេ សិស្សមហាវិទ្យាល័យគ្រប់អាយុពេញវ័យហើយគេអាចធ្វើរឿងដែលពួកគេចង់ធ្វើបានតែកុំហួសព្រំដែនឱ្យសោះ

❥ប្រមាញ់ស្នេហ៍បង្រ្កាបបេះដូង♡Where stories live. Discover now