ភាគទី១:អារម្មណ៍ស្រឡាញ់?

1.5K 73 8
                                    

« ក្រែងនិយាយគ្នារួចហេីយមិនចឹងថានឹងមេីលថែរកូនខ្ញុំឱ្យបានល្អ ចុះបេីមានរឿងអ្វីកេីតឡេីងចំពោះគេនោះគិតយ៉ាងមិច?? » សម្លេងរបស់មនុស្សស្រីវ័យចំណាស់ម្នាក់បានបន្លឺឡេីងទាំងរាងគំហកបន្តិច បេីមេីលទៅគាត់ច្បាស់ជាកំពុងតែខឹងណាស់ហេីយ តេីមានរឿងអ្វីឡេីងហេតុអីក៏គាត់ខឹងបែបនេះ??

« សុំទោសផងលោកស្រី ពួកខ្ញុំនឹងមិនបណ្តោយឱ្យមានរឿងបែបនេះកេីតឡេីងម្តងទៀតនោះទេ ពួកខ្ញុំនឹងមេីលថែរអ្នកប្រុសTaeឱ្យបានល្អជាងនេះ » អ្នកដែលមាននាមជាអ្នកចាត់ការក៏ប្រញាប់ប្រញាលនិយាយសម្រួលជាមួយគាត់យ៉ាងស្រួលបួល អ្នកណាៗក៏ដឹងថាគាត់ពិតជាកាចខ្លាំងណាស់ តែសម្តីគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហេីយ

« បេីមានម្តងទៀត ខ្ញុំនឹងឱ្យTaeឈប់ធ្វេីការនៅទៅនោះភ្លាម សុវត្ថិភាពកូនរបស់ខ្ញុំគឺសំខាន់ណាស់ មិនមែនចេះតែបណ្តោយឱ្យមានមនុស្សមកធ្វេីបាបគេបាននោះទេ ខ្ញុំនិយាយបញ្ជាក់ម្តងហេីយម្តងទៀត បេីមានលេីកក្រោយ អ្នកច្បាស់ជាមានរឿងជាមួយខ្ញុំ » និយាយចប់Mrs.Kimក៏ចុចទូរស័ព្ទបិទវិញ ទេីបងាកមុខទៅនិយាយជាមួយកូនប្រុសតែមួយគត់របស់គាត់ ដែលកំពុងតែអង្គុយធ្វេីស្អុយដាក់គាត់ បែបមិនសប្បាយចិត្តដែលគាត់ស្តីឱ្យក្រុមការងារ គេខំនិយាយឃាត់យ៉ាងណាក៏គាត់មិនស្តាប់ដែរ

« ម៉ាក់កូនមានបានកេីតអីមកពីណា ហេតុអីក៏ម៉ាក់ទៅស្តីឱ្យគេបែបនេះ?? គេមិនដឹងរឿងនោះទេ » រាងតូចរង្វង់មុខស្រទន់ក៏ក្រោកឈរដេីរក្រវីខ្លួនទៅរកអ្នកម៉ាក់របស់គេ សកដៃទៅអោបគាត់បែបយកចិត្តយកថ្លេីម រួចក៏ជ្រួញច្រមុះធ្វេីមុខស្អុយដាក់គាត់

« មិនស្តីឱ្យយ៉ាងមិច?? កូនម៉ាក់មានតែម្នាក់ ពួកគេប្រហែលមេីលថែរកូនមិនបានល្អ សមហេីយដែលម៉ាក់ស្តីឱ្យពួកគេនោះ » Mrs.Kimលេីកដៃទៅអង្អែលសក់គេថ្នមៗវិញ អោនទៅថេីបថ្ងាសគេមួយខ្សឺតជំនួសឱ្យពាក្យថាស្រឡាញ់ កូនប្រុសមានតែម្នាក់គេទន់ភ្លន់ដូចមនុស្សស្រី គាត់ទាំងស្រឡាញ់ ទាំងថ្នាក់ថ្នមដូចកែវភ្នែក មិនដែលជំទាស់ចិត្ត តាមគេគ្រប់រឿង មិនថារឿងនេះ Taehyungបានសុំគាត់ចូលទៅក្នុងវិស័យសិល្បៈ ព្រោះតែចិត្តស្រឡាញ់ គាត់មិនចង់ឱ្យគេចូលនោះទេ ដោយសារតែខ្លាចគេហត់ នឹងបារម្ភពីសុវត្ថិភាពកូន តែគេនៅតែមានៈចង់ចូល ដល់ថ្នាក់គាត់បណ្តោយឱ្យគេចូលតាមចិត្តចង់ នេះវាចូល1ឆ្នាំហេីយដែលគេធ្វេីនោះ ហេីយក៏គ្មានបញ្ហាឯណានោះដែល ទេីបតែថ្មីៗនេះទេមានមនុស្សប៉ុនបងចង់ធ្វេីបាបគេរហូត តែគេយករួចខ្លួនបាន ចុះបេីថ្ងៃណាគេភ្លាត់នោះ គិតយ៉ាងមិច???

You've reached the end of published parts.

⏰ Last updated: Aug 27, 2020 ⏰

Add this story to your Library to get notified about new parts!

✨Take me to your HEART♥️Where stories live. Discover now