ប្រពន្ធដើម

678 18 6
                                    

ភាគទី 05

រយៈពេលមួយសប្ដាហ៍ក៏កន្លងផុត តែមិនទាន់បានឃើញស្រមោលរបស់ថេយ៉ុង ត្រឡប់ចូលផ្ទះវិញនោះ ស្ងាត់អោយជ្រាបតែម្ដង ទាក់ទងមកអ្នកផ្ទះក៏គ្មាន ជាហេតុដែលបណ្ដាលអោយ អីុមីលីណា ស្ដីបន្ទោសអោយខ្លួនឯងលើសដើម ដែលគិតថាខ្លួនជាដើមហេតុតែមួយគត់ដែលថេយ៉ុងមិនព្រមត្រឡប់ចូលផ្ទះបែបនេះ

“ នេះមួយសប្ដាហ៍ហើយ ថេយ៉ុងគេមិនទាន់ព្រមត្រឡប់មកផ្ទះទៀតឬ ” ចំណែកលោកជំទាវគីមក៏នៅមិនស្រណុកសុខស្រួលដូចគ្នា នៅពេលដែលកូនចេញពីផ្ទះបាត់បែបនេះ ណាមួយក៏បារម្ភក្រែងមានរឿងអាក្រក់អ្វីកើតឡើងចំពោះគេផងដែរ

“ អូនកុំបារម្ភពេកអី ជួនកាលគេប្រហែលជាមិនទាន់បាត់ខឹងនិងអូនក៏ថាបាន តែគេរំសាយកំហឹងបានគេក៏ត្រឡប់មកវិញដោយឯកឯងនោះទេ ” ដោយឃើញប្រពន្ធគាត់អង្គុយនឹកគិតព្រួយបារម្ភពីថេយ៉ុងរាល់ថ្ងៃពេក គាត់ក៏និយាយលួងលោមទៅ ក្រែងល៎៎គាត់បានរំសាយចិត្ដដែលនឹកបារម្ភចំពោះគេខ្លះ

“ កំហុសគ្រប់យ៉ាងមកពីខ្ញុំទាំងអស់ បើយប់នោះខ្ញុំមិនឈានជើងចូលមក ក្នុងផ្ទះនេះក៏គ្មានរឿងបែបនេះកើតឡើងដែរ ” ទៀតហើយ អោយតែគាត់និយាយរឿងថេយ៉ុងពេលណា នាងតែងតែលើកកំហុសទាំងអស់ទម្លាក់លើខ្លួនឯងទាំងអស់ គាត់មិនដែលឮនាងបន្ទោសរឿងគ្រប់យ៉ាងទៅលើថេយ៉ុងនោះទេ

“ មីងបានប្រាប់ហើយ ថាវាមិនមែនជាកំហុសក្មួយនោះទេ ដូច្នេះហើយព្យាយាមបន្ទោសខ្លួនឯងទៀតអី ក្មួយមិនបានខុសឡើយ កូនថេយ៍ទេដែលខុសហ៊ានចុះចោលផ្ទះបែបនេះនោះ ” គាត់ក៏តែងតែប្រាប់ប្រដៅនាងរាល់ដងថាកុំអោយបន្ទោសខ្លួនឯងទៀតតែនាងមិនដែលយកសម្ដីគាត់ទៅស្ដាប់ឡើយ តែងតែល្មើសនិងបញ្ជាគាត់រហូត

“ មែនហើយ ឈប់បន្ទោសខ្លួនឯងទៀតទៅ ណាមួយខ្លាចវាប៉ះពាល់ដល់ចៅរបស់ពូផង កុំគិតច្រើនពេកអី វាមិនល្អចំពោះសុខភាពរបស់អ្នកមានផ្ទៃពោះនោះទេ ” ថ្វីត្បិតតែគាត់ជាមនុស្សប្រុស ប៉ុន្តែទុកធុរៈរបស់ស្រ្ដីមានផ្ទៃពោះគឺគាត់ដឹងច្បាស់ណាស់ ព្រោះកាលកំណើតថេយ៉ុងដំបូងម៉ាក់របស់ថេយ៉ុងក៏បែបនេះដូចគ្នា

ប្រពន្ធដើមWhere stories live. Discover now