ខ្ញុំមិនចង់រៀនសាលានេះទេលោកពូ<សម្តីក្មេងប្រុសវ័យជំទង់និយាយឡើង
នេះជាសាលាចុងក្រោយដែលព្រមទទួលពួកឯងរៀន<បុរសវ័យកណ្តាល
បើពួកឯងត្រូវគេបណ្តេញចេញទៀតយើងឈប់រវីរវល់ហើយនេះយើងដាក់ខ្លួនមកនិយាយជាមួយនាយកសាលានេះណាទើបគេព្រមឲពួកឯងចូល<
តែខ្ញុំមិនចង់រៀនសាលានេះទេ<
ខ្ញុំក៏ដូចគ្នា<
បើចឹងពួកឯងទៅរៀនបន្តនៅប៉ារីស<
លោកពូ!!!!!<ពួកគេនិយាយដំណាលគ្នា
រើសមើលទៅចង់ទៅរៀននៅប៉ារីសឫនៅរៀននៅទីនេះ<បុរសវ័យកណ្តាលនិយាយដាក់កំហិត
ប្រាកដជានៅទីនេះហើយ<ពួកគេឆ្លើយព្រមគ្នា
បើចឹងក៏ចូលសាលាទៅ!ហាមបង្ករឿងទៀតបើសាលាដេញចេញម្តងទៀតពួកឯងត្រូវទៅប៉ារីសហើយយើងក៏ឈប់អង្វរប៉ាពួកឯងឲទៀតដែល<
បាទលោកពូ<
យើងទៅវិញហើយមានប្រជុំម៉ោង8នេះ<និយាយឡើងលោកJev jejunក៏ឡើងឡានចេញទៅបាត់ពួកគេទាំងពីរក៏ដើរចូលសាលាទាំងធុញទ្រាន់(មោះមកស្គាល់គេទាំងពីរអ្នកនេះសិន)
Jeon JungkookនិងPark jiminជាមិត្តភក្តិនឹងគ្នាហើយក៏ជាប់សាច់ថ្លៃនឹងគ្នាផងដែលលោក Jeon jejunត្រូវជាពូរបស់jungkookជាស្វាមីរបស់Park minyongដែលត្រូវជាបងស្រីPark jiminដូចច្នេះទើបពួកគេក្លាយជាមិត្តភក្តិនឹងគ្នា ហើយមកពីរនិស្ស័យ ចរិក និងឋានះគ្រួសារប្រហាក់ប្រហែលគ្នាទើបពួកគេរាប់អានជិតស្និទ្ធនឹងគ្នាបែបនេះ
Jeon jungkookជាកូនប្រុសតែម្នាក់របស់លោករដ្ឋមន្រ្តីJev jeJeon
Park Jiminជាកូនប្រុសពៅរបស់លោកyang vipark ដែលជាអគ្គរាជទូតប្រចាំប្រទេសកូរ៉េ
ដោយសារឋានះគ្រួសារខ្ពង់ខ្ពស់បែបនេះទើបពួកគេទាំងពីរតែងតែបង្ករឿងដោយគ្មានខ្លាចអ្នកណា សាលាដែលបណ្តេញពួកគេចេញនេះព្រោះតែពួកគេបង្ករឿងវ៉ៃសិស្សក្នុងសាលារហូតដល់ថ្នាក់ចូលសង្រ្គោះបន្ទាន់ទើបខាងសាលាសម្រេចចិត្តដេញចេញ
នេះជាសាលាទី6ហើយដែលគេដូរចូល សាលានេះមានច្បាប់វិន័យតឹងរឹងជាសាលាលំដាប់Aល្បីខាងសិស្សពូកែ សិស្សគ្រប់ខេត្តក្រុងសុទ្ធតែមកដាក់ពាក្យរៀនទីនេះព្រោះអ្នកដែលរៀនចប់100ភាគរយគឺមានៗក្រុមហ៊ុនល្អៗបើកទ្វាស្វាគម៍ តែមិនមានសិស្សប៉ុន្មានអ្នកទេដែលដែលបានចូលរៀនសាលានេះ អ្នកដែលអាចចូលរៀននៅទីនេះបានគ្រួសារសុទ្ធតែមានឋានះមិនធម្មតា គ្រួសារអ្នកមានរៀនពូកែអាចមានឱកាស50ភាគរយចូលរៀនបានព្រោះសាលារៀននេះមានកំណត់សិស្សរៀន ដូចនេះJunkookនិងJiminជាសិស្សចុងក្រោយដែលសាលាទទួលចូលក្នុងឆ្នាំនេះ ពួកគេទាំងពីរមិនមែនជាសិស្សរៀនពូកែនោះទេតែមកពីរឋានះគ្រួសារគេហើយត្រូវបានលោកjejunដែលត្រូវជាប្អូនប្រុសលោករដ្ឋមន្រ្តីjejangមកនិយាយជាមួយដោយផ្ទាល់ទើបបដិសេធមិនបាន