___ប្រវត្តរបស់តួអង្គយើង:
-Park Jong SeongហៅJayអាយុ20ឆ្នាំជាកូនអ្នកជំនួញម្នាក់នៅទីក្រុងSeoulដែលជាអ្នកមានលំដាប់ទី២នៅក្នុងប្រទេសហើយគេក៏ជាCEOផងដែររាល់ថ្ងៃក្រោយពីចេញពីធ្វើការទម្លាប់របស់គាត់គឺចូលក្លឹបលេងស្រីដើម្បីកម្ចាយអារម្មណ៌របស់គាត់បើរឿងស្រីវិញដូរដូចដូរខោអាវចឹង(គេប្រុសស្អាតធ្វើអីក៏សម)។-Yang Jungwonអាយុ18ឆ្នាំជាកូនទោលនៅគ្រួសារត្រកូនYangគេក៏ជាកូនអ្នកជំនួញលំដាប់ទី3នៅក្នុងប្រទេសគេជាក្មេងគួរឲ្យស្រលាញ់ ចេះគោរពចាស់ទុំ ស្លូតបូត។និយាយពីរឿងសម្រស់វិញស្រីៗសុំខ្មាស់ ទម្រង់មុខ ថ្ពាល់ខួច និយាយទៅគឺស្អាតមួយចប់។ហើយរាល់ថ្ងៃគេជាម្ចាស់ហាង Little Sheep Bakery&coffeeផងដែរ។
ឥលូវមកចូលសាច់រឿងយើងម្តង
[𝗣𝗔𝗥𝗧𝟭]
—Park House 🏡"Jay ahhhមកនេះម៉ាក់មានរឿងចង់ប្រាប់កូន" អ្នកជាម្តាយហៅកូនប្រុសតែម្នាក់របស់គាត់។មិនដឹងទើបពីណាទេព្រលប់បាត់ព្រលឹមចូល
"មានការអីមែនទេម៉ាក់???"jay និយាយហើយដើរទៅរកម៉ាក់របស់គេ
"យប់មិញឯងទៅណាបាត់១យប់???"Ms.Park ចោតសួរកូនប្រុសភ្លាមៗ
"គឺកូនទៅគេងផ្ទះមិត្តភក្តិ!!!!ឥលូវម៉ាក់មានការអីក៏និយាយមកកូនប្រញ៉ាប់ទៅបន្ទប់"Jay
"គឺម៉ាក់ឲ្យឯងរៀបការជាមួយកូនមិត្តភក្តិរបស់ម៉ាក់ម្នាក់ហើយគេគឺជាមនុស្សប្រុស"អ្នកស្រីPark
" ខិខិ!!!នេះស្អីគេម៉ាក់????គេជាមនុស្សប្រុសណាម៉ាក់??"jayកំពុងក្រេបកាហ្វេគេឈ្លក់កាហ្វេសឹងស្លាប់ទៅហើយ!អ្វីដែរសំខាន់គេត្រូវរៀបការទាំងខ្លួននៅបែបនេះមែនទេ?ទេ!!!គេមិនទាន់ទាំងដើរលេងអស់ចិត្តទេ!!!ហើយអ្នកដែលគេត្រូវរៀបការជាមួយមនុស្សប្រុសទៀតផង!!!
"ម៉ាក់មិនបាននិយាយលេងសើចទេ!!ម៉ាក់និយាយមិញនេះគឺជាការពិត"Ms.parkនិយាយរួចយកកាហ្វេមកក្រេប
"លើលោកនិងអស់មនុស្សស្រីហើយមែនទេបានជាឲ្យកូនទៅរៀបការជាមួយមនុស្សប្រុសនោះ??"jayថាឡើងទាំងស្រែកៗ
"ដោយសារតែJungwonជាក្មេងល្អអាចថាគ្រាន់បើជាងស្រីអស់នោះដែរ"Ms.Park
YOU ARE READING
🥀អាពារពិពាហ៍បំពេញកិច្ច🥀
Actionស្នេហាដែលកើតឡើងដោយការបង្ខំពីឪពុកម្តាយទាំងសងខាង។មុនដំបូងក៏ធ្វើបាបចិត្ត!យូរៗទៅស្រលាញ់គ្នាសឹងតែបាត់មុខគ្នាមិនបានទៅហើយ