ផ្តើមរឿង

2.7K 54 0
                                    

នេះជាពេលមួយដែលហៅថារដូវស្លឹកឈើជ្រុះ គ្រប់កន្លែងពោរពេញដោយស្លឹកឈើពណ៍ក្រហមក្រៀមស្វិត កំពុងត្រូវខ្យល់បោកបក់ដោយគ្មានទិសដៅច្បាស់លាស់ថានឹងទៅដល់ទីណាក្នុងពេលខាងមុខ នឹងជួបអ្វីខ្លះនៅពេលបន្ទាប់...
ក្រលេកទៅមើលស្រមោលនៃតំបូលវិមានដ៏ស្កឹមស្កៃមួយ មើលពីចម្ងាយវិមានមួយនោះដូចជាចាស់ខ្លាំងណាស់ តែអ្នកណាទៅដឹងថា ពេលចូលទៅដល់ផ្នែកខាងក្នុងនៃវិមានមួយនេះ ទើបដឹងថាវាពិតជាទាន់សម័យ របស់គ្រប់យ៉ាងមិនថាគ្រឿងសង្ហារឹម ឬការតុបតែង មើលទៅមិនខុសពីសណ្ឋាគារលំដាប់ផ្កាយប្រាំ។
រំពេចនោះមានបុរសឈុតគ្រ័ហ្សេពណ៍ខ្មៅ ក្នុងដៃកាន់កាសែតមួយច្បាប់ ដែលបានចុះពីព័ត៌មានកំពុងពេញនិយមនៅពេលនេះ ហើយក៏ជាព័ត៌មានដ៏សំខាន់ ដែលគេត្រូវយកទៅឲ្យលោកម្ចាស់មើល។
"អ៎! លោកប៊ឺត ទៅរកលោកប៉ាមែនទេ?"
ដំណើររបស់បុរសនោះក៏ឈប់ស្ងៀម បន្ទាប់ពីដឹងថាសំឡេងមួយនោះគឺជាអ្នកនាង ម៉ូ ហ្វាលី។ មុខដែលស្មើរធេងអំបាញ់មិញ ក៏ត្រូវបំពាក់ដោយទឹកមុខញញឹមជំនួសវិញ ព្រោះនាងគឺជាកូនស្រីតែមួយគត់របស់លោកម្ចាស់ខ្លួន។
"បាទ! បើអ្នកនាងគ្មានអ្វីទេ ខ្ញុំសុំលារសិនហើយ"លោកប៊ឺតបម្រុងនឹងដើរចេញទៅបន្ទប់ធ្វើការរបស់លោកប៉ានាង តែក៏ត្រូវនាងឃាត់មកសួរពីរបស់នៅក្នុងដៃគេទៅវិញ។ ហ្វាលីដឹងថាវាជាកាសែត តែឬកពារលាក់លៀមរបស់លោកប៊ឺតបង្កើតជាចម្ងល់ដល់នាងទើបអត់នឹងសួរមិនបាន។
"ឈប់សិន ក្នុងដៃលោកមានអ្វីឲ្យខ្ញុំមើលបន្តិចមក"
"មិនបានទេ! នេះជារបស់លោកម្ចាស់ បើអ្នកនាងចង់បាន ចាំខ្ញុំយកមកឲ្យមួយទៀត"
តាមទំលាប់ហ្វាលីមិនមែនជាមនុស្សដែលពិបាកនិយាយគ្នានោះទេ ទើបពេលលោកប៊ឺតលើកហេតុផលបែបនេះ នាងក៏ព្រមងក់ក្បាលឲ្យគេចេញទៅ តែមិនមែនថានាងឈប់សង្ស័យនោះទេ ព្រោះវិនាទីបន្ទាប់ក្រោយពីលោកប៊ឺតចូលទៅក្នុងបន្ទប់លោកប៉ា នាងក៏ដើរលបៗបើកទ្វារតូចល្មមសម្រាប់ឮនឹងឃើញពីសកម្មភាពពួកគេទាំងពីរ។
"លោកម្ចាស់!"
លោកប៊ឺតហុចកាសែតទៅជូនលោកម៉ូ ពេលដែលគាត់ចាប់ផ្តើមអានត្រឹមចំណងជើងនៃព័ត៌មានប៉ុណ្ណោះ ដៃគាត់ក៏ក្តាប់ចូលគ្នារហូតប៉ោងសរសៃរ មិនតែប៉ុណ្ណឹងមុខក៏ក្រហមដោយភាពខឹងសម្បារ។ វិនាទីបន្ទាប់កាសែតនោះក៏ត្រូវហែកចេញគ្នាជាចម្រៀកៗ បើសិនជាមនុស្សប្រហែលជាស្លាប់តាំងពីដំបូងម្លេះ។
"អាមន្ទីរពេទ្រចង្រៃនេះ វាធ្វើការយ៉ាងម៉េច ១០ឆ្នាំមុនក៏ធ្វើឲ្យអ្នកជំងឺរត់ចេញពីមន្ទីរពេទ្យបាន ហើយលើកនេះក៏ម្តងទៀត បើមិនដោយសាររឿងនេះ ម្លេះពេលនេះយើងក៏មិនពិបាកមកតាមរកអាក្មេងនោះដែរ"សំឡេងលោកម៉ូបញ្ជាក់ច្បាស់ពីកំហឹង ហើយរឿងអតីតកាលក៏បកមកចូលខួរក្បាលម្តងទៀត។
ពីដើមឡើយលោកម៉ូនឹងប្រពន្ធរួមទាំងកូនស្រីដែលកាលនោះមានវ័យត្រឹមតែ៤ឆ្នាំ មានឋានៈជាអ្នកបំរើនៅវិមានមួយនេះប៉ុណ្ណោះ។ ដែលម្ចាស់ពិតប្រាកដគឺជា លោកគីម ដែលជាពោះម៉ាយ មានកូនប្រុសម្នាក់ឈ្មោះ គីម ថេយ៉ុង អាយុត្រឹម១២ឆ្នាំ តែគេបានក្លាយជាមនុស្សមិនសូវនិយាយស្តី ចូលចិត្តធ្វើរឿងដែលមនុស្សធម្មតាមិនចូលចិត្តធ្វើ គេកាច ឃោរឃៅតាំងពីតូច រហូតមនុស្សជាច្រើនហៅគេថាបិសាច ឬមនុស្សវិកលចរិក។
ថ្ងៃមួយជាថ្ងៃខួបកំណើតរបស់ថេយ៉ុងមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ព្រោះប្រពន្ធរបស់លោកម៉ូបានទៅមានសាហាយស្មនជាមួយលោកគីម បង្កើតជាភ្លើងគំនុំក្នុងបេះដូងរបស់លោកម៉ូ ទោះការនោះលោកធ្វើជាមិនដឹងមិនខ្វល់ខ្វាយ តែក៏មានថ្ងៃមួយដែលលោកបានលើកដៃសម្លាប់ប្រពន្ធខ្លួន ហើយបំបាត់ភស្តុតាំងគ្រប់យ៉ាង រួមទាំងក្លែងសំបុត្រដែលសរសេរថានាងខុសធ្ងន់ជាមួយស្វាមី ដូច្នេះការចាកចេញឲ្យឆ្ងាយជារឿងដល់ល្អ។
បន្ទាប់ពីរឿងនោះកន្លងផុតទៅ លោកគីម ផ្តល់នូវលុយនឹងតំណែងខ្លះក្នុងក្រុមហ៊ុនទៅឲ្យលោកម៉ូជាការសុំទោស។ ពីមួយឆ្នាំទៅមួយឆ្នាំមហិច្ឆតាលោកម៉ូកាន់តែរីកដុះដាល រហូតចង់គ្របដណ្តប់គ្រប់យ៉ាងទាំងអស់។ ចំពេលនោះថេយ៉ុងមានវ័យ១៥ឆ្នាំ មិនមែនជាវ័យដែលអាចលើកដៃសម្លាប់ឪពុកខ្លួនបានទេ តែលោកម៉ូបានទំលាក់កំហុសរបស់ខ្លួនទាំងអស់ទៅលើថេយ៉ុងជាឃាតករសម្លាប់ឪពុកខ្លួនឯង ដោយបានចាក់ថ្នាំសរសៃរប្រសាទ ឲ្យគេរង្វេងរង្វាន់លែងដឹងគ្រប់យ៉ាងទាំងអស់ ហើយក៏មិនអាចនិយាយការពិតចេញមកបានជាដាច់ខាត។ ចំណែកហ្វាលីដែលត្រឹមជាក្មេងស្រីដែលមិនដឹងអី ក៏ជឿគ្រប់យ៉ាងថាថេយ៉ុងពិតជាអាក្រក់សម្លាប់ឪពុកខ្លួនឯង ព្រោះតែខឹងដែលឪពុកខ្លួនលួចមានសាហាយ ហើយចំណុចមួយទៀតដែលកាន់តែធ្វើឲ្យនាងតូចជឿថាថេយ៉ុងហ៊ានលើកដៃសម្លាប់មនុស្សបាន ដោយសារនាងធ្លាប់ឃើញជាច្រើនដងពីភាពកំណាចដែលគេបញ្ចេញដាក់នាងតាំងពីតូច ពេលខ្លះក៏យកកូនក្រមុំនាងមកកាត់បំបាក់ក ចូលចិត្តសម្លឹងមើលឈាម សើចញញឹមតែម្នាក់ឯង។
ហើយបន្ទាប់ពីធ្វើការកាត់ទោសឲ្យជាប់ពុន្ធធនាគារមួយជីវិត គេក៏បានរកឃើញថាថេយ៉ុងមានជំងឺសរសៃរប្រសាទ ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យឆ្គួតមួយកន្លែង។ ឲ្យនៅទីនោះរហូតមានរឿងអ្នកជំងឺរួចរត់ពេលដែលភ្លើងឆេះមន្ទីរពេទ្យ ហើយម្នាក់ក្នុងចំណោមអ្នកជំងឺដែលរត់នោះ ក៏មានថេយ៉ុង ទើបវាជាដំបៅនឹងជាបញ្ហារតាមតោងលោកម៉ូមកដល់សព្វថ្ងៃនេះ។
"តាមរកវាបន្តរទៀត ឃើញកន្លែងណាសម្លាប់វាកន្លែងនោះទៅ វាត្រឹមតែជាក្មេងឆ្គួតម្នាក់ ដែលវាសនាកំណត់មកឲ្យវាស្លាប់ក្រោមកណ្តាប់ដៃយើង ទាំងស្រីផិតក្បត់ទាំងឪរបស់វាយើងសុទ្ធតែអាចសម្លាប់បាន រឿងស្អីអាក្មេងនរកនោះយើងចាត់ការមិនបាន!!"សម្តីគ្រប់ម៉ាត់របស់លោកម៉ូ គ្មានមួយពាក្យណាដែលបានរំលងពីត្រចៀកនាងតូច ដែលពេលនេះមុខស្លេកស្លាំង ព្រោះតែភ្ញាក់ផ្អើល នឹងមិនដែលស្មានថាឪពុកដែលខ្លួនរស់នៅជាមួយកំណាចឃោរឃៅដល់ថ្នាក់នេះ ហ៊ានសម្លាប់ប្រពន្ធខ្លួនឯង ហើយសម្លាប់លោកគីមទំលាក់កំហុសទៅលើថេយ៉ុងឲ្យក្លាយទៅជាមនុស្សបាតសង្គមគ្រប់គ្នាស្អប់ខ្ពើមមើលងាយមើលថោកក៏ព្រោះតែប៉ាចិត្តអប្រិយរបស់នាងទាំងអស់។
"ហេតុអ្វី?ហេតុអ្វីទៅលោកប៉ា?"ហ្វាលីរត់ចេញពីត្រង់នោះដោយមិនបានបន្លឺរសំឡេងអ្វីគួរជាទីសង្ស័យដល់អ្នកខាងក្នុង។ រាងស្តើងរត់ទាំងយំរហេមរហាម មិនខ្វល់ថាខាងមុខជាជណ្តើរក៏មិនបង្អង់ល្បឿន លើសពីនេះនាងកាន់យំដែលខ្លួនល្ងង់មករហូត ល្ងង់ហើយថែមទាំងខឹងស្អប់ម៉ាក់នាង ដែលទៅធ្វើរឿងទាំងអស់នោះមិនល្មម ថែមទាំងដាច់ចិត្តទៅចោលនាងឲ្យក្លាយជាក្មេងកំព្រាម្តាយ តែការពិតម៉ាក់របស់នាងគ្មានរូបរាងលើលោកនេះតាំងពីយូរមកហើយ។ នៅរឿងលោកគីមនឹងថេយ៉ុងមួយនាង នាងពិតជាអស់ពាក្យនិយាយ ដែលដឹងថាកន្លងមកនេះនាងយល់ខុសលើមនុស្សមិនដឹងអី ហើយលើកតម្កើងឃាតករពិតទៅវិញ ហេតុអ្វីទៅ ហេតុអ្វីលោកប៉ានាងជាមនុស្សឈាមត្រជាក់បែបនេះ?

កំហឹងកម្លោចបេះដូងWhere stories live. Discover now