ភាគ១២

487 27 0
                                    

"អារទៅ!! ក្រែងចង់មិនចឹង?"ថេយ៉ុងអោបដៃនិយាយបញ្ឈឺរ ហើយនាងក៏ធ្វើមែន ព្រោះត្រូវការដឹងថាគេនឹងធ្វើបែបណាបើនាងបង្ហូរឈាមនៅចំពោះគេ តែ.....
ឆ្វាច់!!!
ឈាមក្រហមឆ្អៅពាំជាប់ផ្លែកាំបិត សាច់រលោងគ្មានស្នាមស្រាប់តែញែកចេញពីគ្នា បើកផ្លូវឲ្យឈាមជាច្រើនដណ្តើមគ្នាហូរស្រក់តាមកដៃរហូតដល់ចុងម្រាម ដែលមានក្រចកវែងថ្លារប្រែទៅជាក្រហមដោយសារឥទ្ធិពលឈាមជ្រាបចូល។ តំណក់ឈាមស្រក់មកលើកម្រាលឥដ្ឋនៃបន្ទប់មួយនេះយ៉ាងគួរឲ្យរន្ធត់ តែគួរឲ្យស្តាយបំផុត ដែលមិនអាចធ្វើឲ្យដួងចិត្តថេយ៉ុងរង្គោះរង្គើរបាន ផ្ទុយទៅវិញគេបែរជាឈរអោបដៃសម្លឹងមើលឈាមដែលស្រក់មកដោយមានស្នាមញញឹមជាប់គែមមាត់បញ្ជាក់ថាគេពិតជាសប្បាយភ្នែកពេលដែលបានឃើញឈាមរបស់នាង ទេ!! ឈាមដែលចេញពីត្រកូលម៉ូ លើកនេះជាឈាមនាង តែលើកក្រោយត្រូវតែជាឈាមរបស់ឪនាងម្តង។
"លោកគ្មានអារម្មណ៍អីពិតមែន?"
ម្ចាស់ឈាមក្រហមឆ្អៅបន្លឺរសំឡេងទាំងអាម៉ាសទាំងស្ពឹកមុខ ដែលច្រឡំថាខ្លួននាងសំខាន់សម្រាប់គេ ព្រមអារដៃចំពោះមុខព្រោះត្រូវការពិសោធជម្រៅចិត្ត តែពេលនេះ វិនាទីនេះ នាងដឹងច្បាស់ហើយថាគេឈាមត្រជាក់កម្រិតណា ហើយអ្នកដែលឈឺក៏ជៀសមិនផុតពីនាងដដែល។
"មាន...!"ចម្លើយរបស់គេធ្វើឲ្យផ្ទៃមុខដាបដោយទឹកភ្នែកប្រញាប់ងើបមុខឡើងភ្លាម មិនតែប៉ុណ្ណឹងបេះដូងដែលក្រៀមស្វិតអំបាញ់មិញ ក៏ស្រាប់តែមានជីវិតជីវ៉ាមកវិញត្រឹមបានឮសម្តីមួយម៉ាត់ចេញពីមាត់របស់គេ។
"ខ្ញុំមានអារម្មណ៍ពេញដោយក្តីសុខដែលបានឃើញឈាមរបស់នាង ម៉ូ ហ្វាលី"
ក្តុក!!! បេះដូងហ្វាលីជ្រុះចេញពីទងក្រោយពីបានឮយ៉ាងច្បាស់ពីចម្លើយគ្មានចិត្តថ្លើមរបស់គេ បានបំបាក់ក្តីសង្ឃឹមដែលសេសសល់បន្តិចបន្តួចឲ្យរលត់ទៅដោយមិនបន្សល់អ្វីជាទីសង្ឃឹមម្តងទៀត នាងឆ្អែតហើយ ហើយក៏ហត់ណាស់ដែល ត្រឹមមួយរយៈដែលនៅជាមួយគេ នាងក៏ភ្លក់រសជាតិថ្មីៗជាច្រើន ជាពិសេសរសជាតិល្វីងជូរចត់តែបេះដូងនាងទៅជារង្គោះរង្គើរទៅវិញ ហេតុអ្វីទៅ??
"ខ្ញុំស្អប់លោកបំផុត!!"
"ខ្ញុំដូចមិនបានសុំឲ្យនាងស្រឡាញ់ខ្ញុំទេ គ្រាន់តែចង់ដេកជាមួយនាង ឯរឿងផ្សេងនាងគ្មានចំណែក"គេបង្វិលខ្លួនដើរចេញក្រោយពីបញ្ចប់ប្រយោគចាក់ទម្លុះកំផែងបេះដូងនាងតូចដែលឈឺ ឈឺមករាប់មិនឈ្នះទៅហើយ ហើយសម្តីគេអំបាញ់មិញវាឈឺលើសពីត្រូវផ្លែកាំបិតឆូតសាច់ទៅទៀត។
"ខ្ញុំជំពាក់ស្អីលោកទៅ ហេតុអ្វីលោកចេះតែធ្វើបាបចិត្តថ្លើមខ្ញុំរហូតបែបនេះ ប្រាប់មកខ្ញុំសាងអីខុស ហ៊ឹកហ៊ឺ...!!"ហ្វាលីទន់ជង្គង់ដួល មុននឹងបណ្តោយឲ្យគេទៅ នាងក៏បានស្រែកសួរនាំពីដើមហេតុដែលគេតែងតែចិត្តអាក្រក់ឃោរឃៅមកលើនាង ទាំងនាងប្រឹងគិតច្បិចរកកំហុសធ្លាប់សាងដាក់អ្នកណាពីមុន តែគ្មានទេ នាងមិនត្រូវធ្វើឲ្យអ្នកណាឈឺចាប់ តែហេតុអ្វីនាងត្រូវមកជួបរឿងអយុត្តិធម៍ថ្នាក់នេះដែរ??
"មិនយូរទេ នាងនឹងបានដឹង"ថេយ៉ុងឈប់ដើរងាកមកតប ហើយក៏បន្តរដំណើរចេញទៅ ដោយទាញទ្វារបិទលើសូរប៉ុងប៉័ងលាន់ដល់រ៉េអាលដែលកំពុងបោះជំហានមករកចៅហ្វាយមុខឈាមរបស់ខ្លួន។ រ៉េអាលត្រៀមមាត់នឹងហើបសួរនាំពីដើមហេតុដែលធ្វើឲ្យចៅហ្វាយគេចេញមកទាំងមុខក្រម៉ូវ តែមិនទាន់បានសួរ ថេយ៉ុងក៏លើកដៃហាមដូចមិនចង់ស្តាប់មិនចង់ឮអ្វីទាំងអស់ រួមទាំងបញ្ជរទៀតថា
"ទៅហៅមិថេលមកលាងរបួសឲ្យហ្វាលី"
"បា ... បាទ? អ្នកនាងមានរបួសឬ អូ៎ បាទៗ ខ្ញុំទៅហៅឥលូវនេះ"រ៉េអាលហាក់ធ្វើខ្លួនមិនត្រូវដែលឮបញ្ជារចៅហ្វាយ បានន័យថាក្នុងបន្ទប់អំបាញ់មិញច្បាស់ជាមានរឿងមិនល្អមិនខាន តែគេមិនហ៊ានសួរនាំបន្តរដោយខ្លាចថាខ្លួនធ្វើខ្លួនស៊ាំញាំច្រើននៅចំពោះមុខចៅហ្វយមានអត្តចរិកគួរឲ្យខ្លាចរអារពីកំណើត។
"មិថេល ... មិថេលមកនេះឲ្យលឿន រឿងធំហើយ?"រ៉េអាលចុះមកដល់ខាងក្រោមឃើញមិថេលកំពុងឈរនិយាយជាមួយស្រីៗដទៃទើបត្រូវស្រែកហៅតាមអារម្មណ៍ស្លន់ស្លោរនៅពេលនេះ
"រឿងអីដែលធ្ងន់ធ្ងរជាងរឿងហ្វាលីជាប់នៅទីនេះទៅ?"មិថេលដកដង្ហើមធំពេលនឹកដល់គម្រោងការអ្នកជាមិត្តដែលត្រូវរលាយដូចអំបិលត្រូវទឹក ហើយនាងក៏ត្រូវពិបាកចិត្តតាមទៅជាមួយ ព្រោះដឹងថាចៅហ្វាយខ្លួនច្បាស់ជាមិនទុកខ្យល់ដង្ហើមឲ្យអ្នកបំផ្លាញមុខរបររបស់ខ្លួន
"ធំជាងហ្នឹងទៅទៀត ព្រោះឥលូវនាងអ្នកនាង ហ្វាលី កំពុងហូរឈាមនៅក្នុងបន្ទប់ធ្វើការលោកធំ"
"ហ្អាស៎? ឆាប់ ... ឆាប់ឡើងទៅ នាំខ្ញុំទៅរកនាងឥលូវនេះ ព្រះអើយមិត្តភក្តិខ្ញុំត្រូវរងទុក្ខដល់ពេលណាទៀត?"មិថេលទះទ្រូងដោយភាពភ្ញាក់ផ្អើល រួចក៏ប្រញាប់ដើរតាមពីក្រោយរ៉េអាលរហូតទៅដល់មុខបន្ទប់ធ្វើការដែលលែងមានវត្តមានរបស់ថេយ៉ុង។ រ៉េអាលប្រាប់ឲ្យមិថេលចូលទៅរកហ្វាលី ឯគេរត់ទៅយកឧបករណ៍លាងរបួសមកឲ្យ។
"ហ្វាលី ... ហ្វាលី ឲ្យយើងសុំទោស សុំទោសយើងមិនអាចមើលថែឯងឲ្យបានល្អ បើដឹងថារឿងមកដល់ដំណាក់កាលនេះយើងមិននាំឯងមកជាដាច់ខាត"មិថេលរត់ទៅអោបហ្វាលីយ៉ាងណែន ទឹកភ្នែកហូរមកសស្រាក់ខណៈពេលដែលឃើញឈាមហ្វាលីហូរមកមិនដាច់ខ្សែ និងឈាមដែលដាបនឹងកម្រាលឥដ្ឋ ធ្វើឲ្យនាងពិបាកទ្រាំជំនួសទៅហើយចុះនាង នាងឈឺប៉ុណ្ណាទៅ តែមើលចុះ នាងបែរជានៅស្ងៀមយំស្ងាត់ៗមិនបន្លឺរសំឡេង តែកែវភ្នែកពេញទៅដោយភាពឈឺចាប់រាប់លានលាក់បង្កប់នៅក្នុងនោះ។
"មិថេល យើងហត់ហើយ យើងហត់ខ្លាំងណាស់ យើងគ្មានកម្លាំងដើរទៅបន្តរទៀតទេ ហ៊ឹកៗ ហេតុអ្វីយើងត្រូវមកឆ្លងកាត់រឿងមិនសមហេតុមិនសមផលបែបនេះទៅវិញ ហេតុអ្វីទៅមិថេល?"
"យំមកឲ្យអស់មក ហ្វាលី យំមក!!"មិថេលទាញនាងមកអោបកាន់តែណែនជាងមុន ដៃម្ខាងលើកទៅអង្អែលខ្នងសង្ឃឹមថាយំហើយនាងនឹងបានធូរស្រាល ហើយពេលបន្ទាប់ជាពេលដែលត្រូវមកជួយគិតរកវិធីនាំនាងចេញពីទីនេះ ចេញឲ្យឆ្ងាយពីចៅហ្វាយកំណាចរបស់ខ្លួន។
រូបភាពស្រីក្រមុំពីរនាក់អោបគ្នាយំជាមួយគ្នាកំពុងលេចឡើងលើអាក្រក់លេបថបដែលបញ្ជូនមកពីកាមេរ៉ាសុវត្តិភាពចេញពីបន្ទប់ធ្វើការរបស់អ្នកកំពុងផ្តោចអារម្មណ៍ទៅលើរូបភាពនៅលើលេបថបមួយនោះ។
"នេះឧបករណ៍លាងរបួស"
"អរគុណហើយ"
សំឡេងសន្ទនាគ្នាបន្លឺរឡើងមកក្នុងលេបថប អ្នកកំលោះមិននិយាយអ្វីក្រៅពីសម្លឹងមើលតែហ្វាលីតែម្នាក់ប៉ុណ្ណោះ កំពុងអង្គុយស្ងៀមៗឲ្យមិថេលលាងរបួសឲ្យ។ ចិញ្ចើមថេយ៉ុងចងចូលគ្នាពេលឃើញនាងធ្វើមុខឈឺចាប់ តែមិនដល់មួយនាទីគេក៏ស្រាយទឹកមុខមកធម្មតាវិញ ហើយឆ្លាក់ពាក្យ ស្អប់ សម្រាប់នាង ដើម្បីគ្រប់គ្រងខ្លួនឯងមិនឲ្យគិតអ្វីលើសពីអារម្មណ៍លើគ្រែ។ ថេយ៉ុងបិទលេបថបក្រោកឈរពេញកម្ពស់ក្រោយពីបានឃើញហ្វាលីទទួលបានការលាងរបួសរួចរាល់ហើយក៏ដល់ពេលដែលនាងត្រូវជួបជាមួយគេវិញម្តង...

កំហឹងកម្លោចបេះដូងWhere stories live. Discover now