" Crush on " | short story
_____សួស្ដី!ខ្ញុំឈ្មោះ Ju hwa ខ្ញុំមានរាងស្ដេីង តូចច្រឡឹង សក់វែង តែកម្ពស់ខ្ពស់ ។ ខ្ញុំជាមនុស្សលេងសេីច ហេីយចំណុចពិសេសនោះគឺពូកែ Crush on គេ ។ ហាសហា !!! វាពិតជាគួរឲ្យសេីចណាស់មែនទេ ? ទោះខ្ញុំពូកែ Crush onគេមែនតែខ្ញុំCrush onតែនរណាដែលមានអាយុបងខ្ញុំច្រេីនឆ្នាំ ឬ ជាសិស្សច្បងប៉ុណ្ណោះ ហេីយភាគច្រេីនគឺសង្សារគេតាម៉ង តែ....ឈប់!!!ខ្ញុំគ្រាន់តែcrushទេមិនបានធ្វេីអ្នកទី៣ទោះទេណា៎ ។ ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះ..
.ក្នុងឆ្នាំសិក្សាថ្មីរបស់ខ្ញុំគឺឆ្នាំដែលខ្ញុំរៀនទី១១ ខ្ញុំបែរជាមានចិត្តមេត្រីលេីប្រុសម្នាក់ដែលរៀនថ្នាក់ផ្សេងពីខ្ញុំតែជាសិស្សទី១០ដូចគ្នា គេជាមនុស្សមុខងាប់ មិនដែលចេះសេីចនោះទេ ហេីយអ្វីដែលសំខាន់គេបងខ្ញុំត្រឹមតែ២ឆ្នាំនោះទេ ??? ឯកម្ពស់គាតើក៏មិនខ្ពស់ជាងខ្ញុំដែលឬក៏ទាបជាងខ្ញុំផងក៏មិនដឹងព្រោះខ្ញុំមិនដែលហ៊ានឈរជិតគាត់នោះទេ😆 ខ្ញុំបានCrush onគាត់ ទាំងដែលខ្ញុំស្រឡាញ់អ្នកដែលមានអាយុបងខ្ញុំចាប់ទី៣ឆ្នាំឡេីង ហេីយកម្ពស់គឺ1m70+ តែហេតុអ្វីចិត្តខ្ញុំទៅស្រឡាញ់អាកាតឿម្នាក់នឹងវិញ ? ស្រឡាញ់ទាំងដែលគេមិនដែលមេីលមុខខ្ញុំសោះឬនិយាយបានថាមិនចាប់អារម្មណ៍ខ្ញុំតែម្ដងព្រោះខ្ញុំអាក្រក់ ។ ថ្នាក់របស់ពួកយេីងទាំងពីរគឺនៅពីលេីពីក្រោមគ្នា ខ្ញុំរៀនជាន់ទី២គាត់រៀនជាន់ទី៣ ចឹងពួកយេីងមិនសូវឃេីញមុខគ្នាទេ !! ពេលម៉ោងចេញលេងសិស្សទាំងអស់ក៏ទៅញុាំបាយ គាត់ក៏ទៅជាមួយមិត្តគាត់ ខ្ញុំក៏ទៅជាមួយមិត្តខ្ញុំ នេះជាពេលដែលពួកយេីងទាំង២ជួបគ្នាហេីយ ខ្ញុំញុាំបាយបណ្ដេីរបន្លំមេីលមុខគាត់បណ្ដេីរ ខ្ញុំមិនដឹងថាគាត់ដឹងថាខ្ញុំមេីលឬអត់ទេតែខ្ញុំគិតថាគាត់ដឹង ។ ក្រោយមកទៀតការCrushគេរបស់ខ្ញុំតាំងពីដេីមឆ្នាំក៏ចេះតែបន្តបន្ទាប់រហូតដល់បានជិតប្រឡងឡេីងថ្នាក់នៅតែបន្តដដែល តែដល់ថ្ងៃមួយគាត់ក៏មានសង្សារ ឈ្មោះFBរបស់ម្នាក់ស្រីនឹងគឺ Jin Yu នាងស្អាតខ្លាំងណាស់ ច្រមុះស្រួចសាច់ស និយាយទៅនាងគឺព្រះចន្ទខ្ញុំគឺជ្រុញ 🌚 សមខ្លាំងណាស់ដែលគាត់ទៅស្រឡាញ់នាង អេអេ!នេះខ្ញុំមិនទាន់បានប្រាប់ឈ្មោះគាត់នោះទេ គាត់គឺ Min Yoongi ប្រុសមុខងាប់មិនដែលរីកប្រចាំថ្នាក់ទី១១ហេីយ ។ ក្រោយពីខ្ញុំដឹងថាគាត់មានសង្សារហេីយខ្ញុុំក៏ឈឺចាប់បន្តិចបន្តួចដែរ មិនចង់ឲ្យគាត់មានសង្សារនោះទេ តែខ្ញុំនៅតែមិនអាចកាត់ចិត្តបាន ក៏ប៉ុន្តែខ្ញុំក៏ទៅCrush onមិត្តរបស់គាត់ម្នាក់ទៀតឈ្មោះថា Taehyung គេមុខស្រស់ សុភាពតែឈ្លេីយ គេខ្ពស់ជាងYoongiបន្តិច ហាសហា !!! ទីបំផុតខ្ញុំក៏បន្តCrush on Taehyungម្ដង រហូតសឹងតែអាចកាត់ចិត្តពីYoongiបាត់ហេីយ ឈប់សិនៗ ស្រាប់តែថ្ងៃមួយមិត្តខ្ញុំប្រាប់ថា yoongiបានបែកពីសង្សារគាត់ហេីយ អូហូយខ្ញុំសប្បសយអរណាស់ដឹងទេ អង្គុយសេីចម្បាក់ឯងដូចមនុស្សឆ្កួត ប៉ុន្តែមិនមែនកាត់ចិត្តពីtaehyungមកCrush onតែYoongiម្បាក់នោះទេគឺខ្ញុំCrush onទាំងពីរតែម្ដងហាសហា !!! តែអ្វីគួរឲ្យហួសចិត្តគឺTaehyungជាសង្សាររបស់មិត្តភក្តិខ្ញុំ aww ? វាចៃដន្យពេកទេដឹង ខ្ញុំក៏ធម្មតា មិនបញ្ខប់មិត្តភាពខ្ញុំនឹងមិត្តខ្ញុំទេណា៎ តែក៏ព្យាយាមកាត់ចិត្ត ឈប់សួរគេថា " អេ៎ ! taehyungមករៀនអត់ " តែមកសួរថា " yoongiមករៀនអត់វិញ " ព្យាយាមមិនមេីលមុខTaeព្រោះមិនចង់ឲ្យសង្សារគេគិតច្រេីន អ្វីដែលគួរឲ្យភ្ញាក់ផ្អេីលគឺខ្ញុំក៏បានកាត់ចិត្តបាន មិនមែនកាត់ចិត្តតែពីTaehyungបានទេគឺកាតៀបានទាំងពីរតែម្ដង ហេហេខ្ញុំខ្លាំងទេ ? តែមិនមែន100%ទេណា៎សល់បន្តិចបន្តួចសម្រាប់Yoongiតែtaehyungគឺអស់រលីងតែមហដង ហឹសៗ 🤣Thanks q for reading 🥺