កន្លងមកជាច្រើនឆ្នាំ
ក្មេងប្រុសដែលកើតម្សិលមិញនោះ ពេលនេះធំអាចទៅរៀនបានហើយ ជុងហ្គុក ជាក្មេងច្រឡឹមចូល ចិត្តលេងសើចច្រើនហើយក៏ក្បាលខូច ថេហ្យុង ក៏តែងតែទៅមើលក្មេងនេះរៀនស្ទើតែរាល់ថ្ងៃ ។ នាយតូចឆ្លាតរៀនពូកែដូចលោកម្ចាស់របស់គេណាស់ នាយជាថ្នាក់ដឹកនាំដែលពូកែបំផុតនៅក្នុងស្រុក ដូច្នេះហើយ ជុងហ្គុក ម្នាក់នេះក៏ត្រូវតែជាថ្នាក់ដឹកនាំ ល្អបំផុតនៅពេលអនាគត ។
ទ្រាំរង់ចាំមករាប់រយឆ្នាំ មិនយូរតែបែរជាយូរនៅពេលបញ្ជូននាយតូចអោយទៅរៀននៅបរទេស មិនប៉ុន្មានឆ្នាំនេះមែនទេ?
ក្រោយ ថេហ្យុង បាននាំ ជីណា អោយស្គាល់ជា មួយមនុស្សប្រុសម្នាក់ពួកគេរៀបការជាមួយគ្នាបង្កើត បានកូនស្រីម្នាក់ទៀតតែជានាមត្រកូលខាងស្វាមីថ្មី នាងគឺ ខាង ហេរីន ។ នៅពេលដែល ជុងហ្គុក ចប់ថ្នាក់វិទ្យាល័យលោកខាង ក៏បញ្ជូននាយទៅរៀនបន្ត នៅក្រៅប្រទេសដើម្បីត្រលប់មកកាន់ជំនួញក្នុងគ្រួសារដែលបានមកពីការឧបត្តម្ភពី ថេហ្យុង ។ ពេលនេះគ្រួសាររបស់ ជុងហ្គុក គឺមានសណ្ឋាគារធំមួយ គ្រប់គ្រងដោយលោកខាង ស្វាមីក្រោយរបស់ ជីណា ដែល ថេហ្យុង ជាអ្នកណែនាំ ។
ខ្លាចថារស់នៅបានតែម្ភៃឆ្នាំទៀត ថេហ្យុង បាន បង្ខំឃុំខ្លួនឯងនៅយប់ពេញបរមីមិនហ៊ានលួចចេញ ក្រៅព្រោះតែខ្លាចព្រះចន្ទស្រូបយកថាមពល គេអាច ធ្វើសម្មធិសន្សំថ្ងៃដើម្បីរស់នៅបន្ត ចំណែកពួកបិសាចផ្សេងគឺញាំរបស់ស្រស់ៗ សាច់ឬឈាមមនុស្សពួកគេមានពិធីបូជាមនុស្សស្រីក្រមុំនៅយប់ពេញបរមីដើម្បីបង្កើតកម្លាំងដើម្បីរស់តែពួកគេចង់បានគុជខៀវរបស់ស្តេចបិសាចដែលធ្វើអោយជីវិតអមតៈ សម្រស់ក្មេង ជាងវ័យ និងមានកម្លាំងខ្លាំងក្លាជាងអ្នកណាៗទាំងអស់ ។
សន្សំថ្ងៃដើម្បីរស់ព្រោះពេលដែល ជុងហ្គុក អាយុម្ភៃឆ្នាំគេមិនទាំងបានឃើញមុខផង ពេលនេះតើសង្ហារថ្នាក់ណាហើយ? ទម្រាំរៀនចប់ជាមួយមុខជំនាញគ្រប់គ្រងមួយពេលនេះ បានត្រលប់មកវិញ ជុងហ្គុក អាយុ ២៣ឆ្នាំហើយ ។
រូបរាងរបស់នាយ? មែនហើយគឺពិតជាមិនគួរអោយជឿទេ រូបរាងមិនសមនឹងអាយុសោះ មកមើល នេះ... កម្ពស់ 1.82cm សប្បុរសរ សាច់រលោងក្រអូប ទម្រង់មុខរាងមូលបន្តិច ភ្នែកធំៗរបស់នាយ បបូរមាត់ស្តើង ច្រមុះស្រួច អ្វីដែលពិសេសគឺ សាច់ដុំ ពោះប្រាំបីកង់ ជាមួយដងខ្លួនសាច់ដុំគ្រប់កន្លែងដែល ជាទីប្រាថ្នាមនុស្សស្រីកន្លះផែនដីឯណោះ ។ រឿង ហាត់ប្រាណទុកចិត្តលើ ជុងហ្គុក ចុះព្រោះនាយចូល ចិត្តទៅហាត់ប្រាណណាស់ ។
"20នាទីទៀត ម៉ាក់របស់ឯងនិងទៅដល់ក្រុមហ៊ុន ហើយតើឯងនៅឯណា?"
"នៅកន្លែងហាត់ប្រាណ យឺតបន្តិចមិនអីមែនទេ? ម៉ាក់ច្បាស់ជាមិនថាអោយយើងទេ"
"ត្រៀមខ្លួន យកបេមកផង ប៉ុណ្ណឹងចុះ"
"ឆើស!"
ជុងហ្គុក ដាក់ទូរសព្ទចុះវិញ ងើបចេញពីកន្លែងដែលខ្លួនកំពុងហាត់ប្រាណ តំណក់ញើសស្រក់តក់ៗ កាន់តែសុីចសុីទាញចំណាប់អារម្មណ៍ស្រីៗនៅក្លឹប ហាត់ប្រាណនោះបាក់លើស្រឹបៗតែម្តងហើយ ។
"សួរស្តី!"
នៅពេលដែល ជុងហ្គុក ដើរកាត់ពួកនាងៗ នាយតែ ញញឹមនិងនិយាយសួរស្តីទៅកាន់ពួកគេ បែបរាយ ស្នេហ៍តែម្តង ។ ពេលនេះនាយចេញពីកន្លែងហាត់ ប្រាណបន្តទៅសណ្ឋាគារដែលនាយបានស្នាក់នៅ ប៉ុន្មានយប់នៅពេលត្រលប់មកពីបរទេសស្ងាត់ៗដោយគ្រួសារមិនបានដឹងនោះទេ ។
នាយបានមកដល់ការិយាល័យធំក្នុងក្រុមហ៊ុនគ្រួសារនាយយឺតជាម៉ាក់នាយដល់ទៅ 30នាទីឯណោះ តែមិនជាអ្វីទេ ។
"លោកស្រី គាត់មកហើយ"
"អ្នកម៉ាក់ នឹកណាស់"
ជុងហ្គុក ចូលមកលំទោនខ្លួនអោបកាយអ្នកជាម្តាយជាមួយការនឹករលឹកទៅកាន់គាត់ ។
"នឹកណាស់តែមកហើយមិនចូលផ្ទះ?"
"បាទ គឺហេៗ ខ្ញុំចង់ស៊ួប្រាយអ្នកផ្ទះ ម៉ាក់ចេះមកធ្វើ ដឹងមុនទៅកើត"
"ហេមៗ"
"ហឹម? អ្នកណាហ្នឹង?"
ជុងហ្គុក លែងចេញពីការអោបជាមួយអ្នកម្តាយ មកមើលក្មេងស្រីស្រស់ស្អាតនៅជិតខ្លួនម៉ាក់នាយ នោះវិញ ។
"យ៉ា...អាបងសម្អុយនេះ"
"ហេរីន?"
"ចុះគិតថាស្រីស្អាតមកពីណា បើមិនមែនអូន?"
"ហៃយ៉ា...នាងច្រម៉ក់ឯងនេះ ហេតុអីធំបែបនេះ បងមើលក្នុងទូរសព្ទនៅជាកូនង៉ែតនៅឡើយសោះ"
"ទៅសណ្ឋាគារទៅ ប៉ាឯងនៅចាំញាំបាយជាមួយ គ្នា"
"បាទម៉ាក់! ប៉ុន្តែអ្នកផ្ទះយើងគឺញាំបាយនៅសណ្ឋាគាររាល់ថ្ងៃឬ?"
"បងពិតជាឡប់សតិមែនហើយ"
"ក្មេងនេះចង់ត្រូវខោកមួយក្រញ៉រតើមែនទេ?"
"បានហើយ កុំប្រកែកគ្នា"
ពួកគេដើរបណ្តើរ ប្រកែកគ្នាបងប្អូននេះមិនដាច់ពី មាត់សោះ ។
មកដល់សណ្ឋាគារញាំអាហារជុំគ្នាសួរនាំគ្នាបន្តិច បន្តួច បញ្ចប់ការញាំអាហារ ជុងហ្គុក ទៅបន្ទប់ទឹកបន្តិច ចេញមកវិញក៏ប៉ះពារនិងបុរសម្នាក់ក្នុងដៃមាន អោបកូនឆ្កែសប្បុរកាហ្វេមួយ ។
"អ៊ួយ...សុំទោសបាទ"
"មិនអី..."
អ្នកម្ខាងទៀតគាំងវាចារនៅពេល ជុងហ្គុក ងើបមុខ មកមើលគេ ។ ជុងហ្គុក ក៏គាំងមួយកន្លែងដូចគ្នានៅពេលបានឃើញមុខគេ គេម្នាក់នោះមុខមាត់ដូច និងមនុស្សក្នុងយល់សប្តិរបស់គេខ្លាំងណាស់ មនុស្ស ប្រុសដែលមានសក់វែងស្លៀកឈុតបុរាណតែស្រស់ ស្អាតជាងមនុស្សស្រី វាមានពិតមែន? គឺនៅចំពោះមុខនាយនេះហើយ ។
"លោកម្ចាស់"
សម្លេងហៅពីអ្នកម្ខាងទៀតដាស់ស្មារតី ជុងហ្គុក អោយត្រលប់មកវិញ ។
"ហាស?"
"សង្ហារណាស់"
"សម្តៅលើខ្ញុំ?"
"មែនហើយ"
ថេហ្យុង ញញឹមតបទៅនាយវិញ ឆ្គែរបស់គេក៏ព្រួស ជុងហ្គុក ជាហេតុដែលបំបែកបរិយាកាសនៅ ពេលនេះ ។
"ម្ចាស់តូចគាត់នៅខាងលើ"
ឆយ យ៉នជុន បានមកគឺឆ្កែតែងតែព្រួសនាយជា សញ្ញាបែបនេះហើយ មិនមែនព្រួស ជុងហ្គុក នោះទេ។
"តោះយើង"
ថេហ្យុង ដើរចេញពីនាយដោយមិនលា គេមិនចូលចិត្តនិយាយពាក្យលានោះទេ គេទៅជួបប៉ាម៉ាក់ របស់ ជុងហ្គុក មានរឿងត្រូវជំរះគ្នា ។ ហេតុអីលោក ម្ចាស់មកដល់ពីពេលណាគ្មានអ្នកណាប្រាប់គេមួយ ម៉ាត់ ប្រហែលជាចង់ត្រូវដាក់ទោសហើយ ។
"យ៉ាងម៉េច? ចង់លាក់បាំង?"
"មិនមែនអញ្ចឹងម្ចាស់តូច ពួកយើងទើបនិងដឹងនិង ហៅគេមកថ្ងៃនេះឯង ជុងហ្គុក បានលួចមកស្ងាត់ៗ" លោកខាង
"លើកលែងអោយម្តងចុះ យល់ថាថ្ងៃនេះថ្ងៃល្អ"
"តែខ្ញុំមិនដឹងថា ជុងហ្គុក និងព្រមទៅឬក៏អត់នោះទេ" ជីណា
"បើទៅតាមសម្រួលមិនបាន ក៏ចាប់បង្ខំទៅ"
ថេហ្យុង បញ្ចប់ប្រយោគអោបកូនឆ្គែរបស់គេដើរ ចេញទៅវិញដោយមានជំនួយការតាមស្អិត ។
"អាល្អិត មីនយូ នៅឯណា?"
"នៅវិមានធំ ម្ចាស់តូចទៅទីនោះទេ?"
"ល្អ"
ថេហ្យុង ទាញវែនតាខ្មៅមកពាក់ជាមួយដំណើរ ដូចម៉ូឌែលអ្នកណាមិនមើលនោះ?
ហេតុអីចង់រក មីនយូ? ព្រោះនាយជាមិត្តនៅសាលាជាមួយ ជុងហ្គុក បែរជាហ៊ាននាំគ្នារត់មកមុន កំណត់ចង់បំផ្លាញផែនការគេមែនទេ?
"ម្ចាស់ពូ"
"អោយល្មមៗ បានហើយ កុំភ្លេចថាពេលនេះពូជា អ្នកកាន់អំណាចមិនមែនប៉ារបស់ឯង"
"ហៃយ៉ា ម្ចាស់ពូ ដ៏ស្រស់ស្អាតខ្ញុំមានរឿងចង់ប្រាប់ណា"
"និយាយមក"
"ខ្ញុំមានក្លិនបិសាចជាច្រើនពេញទីក្រុង តែខ្ញុំមិនអាចដឹងថាជាពួកណានោះទេ"
"ជាពួកខាងត្បូង កុំខ្លាចអី ឯងខ្លាចពូវិញទើបត្រូវ"
"ហៃយ៉ា...ម្ចាស់ពូ...លោកប៉ាជួយផង" មីនយូ បន្លំជាស្រែកហៅប៉ារបស់នាយអោយ ថេហ្យុង ភ្លេចខ្លួន ងាកទៅមើលក្រោយខ្នងហើយនាយក៏រត់បាត់ ។
"អាល្អិត ដរាបណាយើងនៅឃើញមុខគ្នាឯងមិន រស់នោះទេ"
"ម្ចាស់តូច កុំខឹងពេកអី សម្រស់និងលែងស្អាត"
"ពិតឬ? ទេៗ មិនខឹងក៏បាន"
ថេហ្យុង សម្រួលអារម្មណ៍រួចចេញពីវិមានធំទៅ កាន់វិមានរបស់គេវិញ ។[ពត៌មាន]
«ប្រទះឃើញសាកសពដេកស្លាប់នៅម្តុំទន្លេហាន ជាមនុស្សប្រុសគ្មានអត្តសញ្ញាណ សាកសព្វមានសភាពរលួយនិងបាត់ថ្លើម តាមការធ្វើកោសលវិច្ច័យ របស់ប៉ូលីសសង្ស័យថាជាកញ្ជ្រោង មិនមែនស្នារដៃ របស់មនុស្ស ពត៌មានជាក់លាក់យ៉ាងក្រុមការងារនិង ផ្សាយជាបន្តបន្ទាប់»
"នេះជាសាកសពទី២០ ហើយមេក្រុម"
"យ៉ាងណាពួកនេះមិនមែនស្នារដៃមនុស្សទេ"
"មេក្រុមគិតថាកញ្ជ្រោងមកពីណា? នេះសម័យអីទៅហើយ?"
"ទេ! វាជាបិសាចពួកខាងលិច"
"មេក្រុមកំពុងនិយាយពីស្អីនិងហាស?"
"ប៉ូលីស មីន យ៉ុនហ្គី លោកស្នងការហៅលោកជា បន្ទាន់"
"ចាត់ចែងផង"
"បាទមេក្រុម"
យ៉ុនហ្គី ចាកចេញពីកន្លែងកើតហេតុទៅស្នងការ ប៉ូលីស ។ រហស័នាមរបស់នាយគឺ ប៉ូលីស បិសាច ព្រោះនាយមិនដែលខ្លាចនិងចូលទៅកន្លែងគ្រោះថ្នាក់ បំបែករឿងក្តីធំៗគឺស្នារដៃរបស់នាយ ។ មីន យ៉ុនហ្គី ដែលគ្មានអ្នកណាស្គាល់ប្រវត្តិគ្រួសារព្រោះនាយ រស់នៅទីនេះតែម្នាក់ឯង ហើយដើមកំណើតរបស់នាយគឺ «បិសាចពួកខាងត្បូង» តែពេលនេះនាយក៏ មិនខុសពីបងប្រុសរបស់ ថេហ្យុង ដែរជាមនុស្សពាក់ កណ្តាល ។
ពេលរាត្រីផ្ទៃមេឃងងឹតស្លប់តែសភាពនៃទីក្រុង មិនបានងងឹតនោះទេព្រោះវាបានបំភ្លឺដោយអំពូល ភ្លើងដែលមនុស្សបង្កើតឡើងអោយភ្លឺពាសពេញទីក្រុង ។ ដោយឡែកយប់ជ្រៅណាស់ទៅហើយ នៅក្នុងផ្ទះសែនធំជាមួយបន្ទប់គេងរចនាបទបែបទំនើបមានបុរសម្នាក់ដែលកំពុងលង់លក់ជាមួយសុបិន្តអាក្រក់បណ្តាលអោយនាយភ្ញាក់ឡើងភ្លាមៗ ។
"ហ៊ើយ..."
ជុងហ្គុក ដកដង្ហើមធំបញ្ចេញអារម្មណ៍តានតឹងដោយសារសុបិន្តអាក្រក់អោយចេញពីនាយសឹម ទាញទូរសព្ទមកមើលរូបគំនូរដែលខ្លួនបានគូរចេញ ពីយល់សប្តិដែលនាយតែឃើញជាញឹកញាប់ ជារូប មនុស្សប្រុសគ្រងឈុតបុរាណសក់វែងអន្លាយមុខមាត់សែនស្រស់ស្អាតដូចមនុស្សស្រីដែលនាយមិន អាចសន្និដ្ឋានបានថាជាមនុស្សប្រុសឬមនុស្សស្រីបាន ។ តែគំនូរនោះនាយមិនបានយកមកទេ គឺនៅក្រៅប្រទេសឯណោះ ។
"អ្នកជាអ្នកណា? ហេតុអីអ្នកតែងនៅក្នុងសុបិន្ត របស់ខ្ញុំ? ហេតុអ្វីអ្នកមានរូបរាងពិតនៅខាងក្រៅ? គឺជាគេ..?"
ជុងហ្គុក សញ្ចឹងគិតដល់អ្នកដែលនាយបានឃើញ កាលពីថ្ងៃមិញ មនុស្សប្រុសដែលសែនស្រស់ស្អាត ម្នាក់នោះជាអ្នកណា?
ក្រោយពីបានមើលរូបគំនូរនេះហើយពិតជាធ្វើ អោយនាយគេងលក់ទៅវិញដោយស្ងប់រហូតដល់ព្រឹកបាន ។To be continue...
.
YOU ARE READING
👻បិសាចតូច👻
Боевикមិនថាត្រូវចាំយូរប៉ុណ្ណាក៏ខ្ញុំអាចទ្រាំចាំលោកម្ចាស់បានដែរ លោកម្ចាស់ Jeon របស់ខ្ញុំ ..... Kim Taehyungq