ទីក្រុងសេអ៊ូល
មនុស្សម្នាកំពុងតែដើរទៅដើរមកលើផ្លូវដែលខ្វែងខ្វាត់ឡានម៉ូតូព្រោងព្រាតកណ្ដាលផ្លូវភ្លើងពណ៌ភ្លឺចិញ្ចាចត្រូវបានបំភ្លឺវាជាពេលយប់ដ៏ស្រស់ស្អាតនៃទីក្រុងមួយសេអ៊ូលនៅយប់ដ៏សែនតមួយនេះ។
____
Skip
ជុងហ្គុក រាងក្រាស់អាយុ៣០ឆ្នាំ នៅឆ្នាំនេះហើយគេជាប្រធានក្រុមហ៊ុន ប្រេនខោអាវបុរសនឹងនារីដ៏ល្បីម្នាក់ ដែលបានលក់ចេញទៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក ថ្វីត្បិតតែអាយុក្រែលទៅហើយបើនិយាយពីសម្រស់របស់គេវិញអាចខាបយកព្រលឹងស្រីៗសឹងតែពេញប្រទេស កម្ពស់រហូតទៅដល់១.៧៨ម៉ ឯណោះបើនិយាយពីរឿងស្រីវិញគេផ្លាស់ប្ដូរច្រើនជាខោអាវរបស់គេទៅទៀត គេមិនដែលសុីរបស់ជាន់គ្នានោះទេ ថ្វីតែមានឈ្មោះជាCEOក្រុមហ៊ុនក៏ពិតមែនប៉ុន្ដែបើខាងសម្លាប់បាញ់បោះគ្រាប់កាំភ្លើងគេក៏មិនណយដែរ ទាស់តែគេជាមនុស្សដែលមិនសូវមានហេតុផលត្រូវខឹង ខឹងយកតែមែនទេន!! ចូលចិត្តប្រើអំពើហិង្សារមិនចូលចិត្តនិយាយច្រើននោះទេ....។
កិច្ចប្រជុំ•
"ខែនេះយើងត្រូវរើសអ្នកបង្ហាញម៉ូតឱ្យខាងប្រេនរបស់យើងព្រោះពួកអ្នកពីមុនៗយើងបញ្ឈប់អស់ហើយ" សម្លេងគ្រលរនិយាយឡើងក្នុងវេទិការប្រជុំដែលពោរពេញទៅដោយបុគ្គលិក ។
"ចឹងយើងសម្រេចចឹងចុះ!! បានហើយបិទការប្រជុំ!" និយាយរួចក៏ទាញកំព្យូរទ័រពីលើតុរួចក៏ដើរចេញមកក្រៅ
"ចៅហ្វាយៗ! ចាំផង!!" នាយសង្ហាហ្វារីដែលជាជំនិតរបស់រាងក្រាស់រត់តាមគេសឹងតែមិនទាន់ គេទាំងពីរក៏នាំគ្នាឡើងឡានរួចបើកសម្ដៅមកហាងបាយមួយកន្លែង____
"ចឹងខ្ញុំយក គីមបាប់នឹងបាយឆាគីមឈីមួយចានចុះ! ហើយឯងចង់សុីអី??"
"យកដូចគាត់ដែរមក!"
"បាទ!ចឹងបញ្ជាក់ម្ដងទៀតលោកទាំងពីរយក គីមបាប់មួយចាននិងបាយឆាគីមឈីមួយចានដូចគ្នា!!" សម្លេងស្រួយស្រេះបន្លឺឡើងជាមួយទឹកមុខញញឹមពព្រាយជាធម្មតាដែលរាក់ទាក់ជាមួយភ្ញៀវ ព្រោះគេជាអ្នករត់តុ
គេឈ្មោះថាគីម ថេយ៉ុង មានអាយុ២៣ឆ្នាំ ជាក្មេងប្រុសទេតែចរឹករបស់គេលើសមនុស្សស្រីទៀត រាងស្រឡូនស្អាត(អេតមីនសុំខ្មាស់) មុខមាត់ក៏ល្អសឹងតែស្អាតជាងស្រីៗនៅសេអ៊ូលទៀត ចង្កេះមួយក្ដាប់ដំណើរល្វត់ល្វន់តែស្វាហាប់ និយាយពីសម្លេងវិញឆក់យកបេះដូងគេគ្រប់គ្នាបាត់ទៅហើយមិនថាស្រីទេសូម្បីតែប្រុសគ្នាឯងក៏លង់ដែរ។
ជុងហ្គុកតាមសម្លឹងអ្នករត់តុម្នាក់នេះជាប់រហូតធ្វើឱ្យហ្វារីអត់មិនបានក៏ដាច់ចិត្តសួរ
"ចៅហ្វាយចាប់អារម្មណ៍វាហេស៎??" ហ្វារី
"មុខយើងនឹងហេស៎!!?ទៅចាប់អារម្មណ៍ប្រុសគ្នាឯង !! Say noហើយ!យើងគ្រាន់តែមើលរូបរាងគេសាកសមនឹងបង្ហាញម៉ូតសម្លៀកបំពាក់ឱ្យយើងណាស់" ការគិតរបស់ហ្វារីផ្ទុយដាច់ស្រឡះពីជុងហ្គុកតាមពិតគេគ្រាន់តែចង់ឱ្យមកបង្ហាញម៉ូតឱ្យសោះ
"មែនតើ៎! ចៅហ្វាយឆ្លាតមែន!" គេលើកមេដៃទាំងសងខាងទៅកាន់ជុងហ្គុកគេឃើញហើយក៏ទប់សំណើចមិនចង់ជាប់ជាមួយនឹងកាយវិការឆ្កួតៗបែបនេះ
"ឥឡូវគិតយ៉ាងម៉េចទៀតចៅហ្វាយ??"
"យើងមានល្បិចហើយចាំពេលគេមកយើងនឹងសាកល្បងសួរគេសិនបើមិនកើតយើងនឹងរៀបចំល្បិចនោះ!"___
"របស់លោកមកដល់ហើយ!!" ថេយ៉ុងលើកម្ហូបមកដោយទឹកមុខញញឹមមិនបាត់ឡើយ
"ប្អូន!!!បងសួររឿងមួយបានទេ??" ជុងហ្គុក
"បាទ៎! "
"បើបងចង់ឱ្យអូនទៅបង្ហាញម៉ូតសម្លៀកបំពាក់របស់បងតើប្អូនព្រមទេ??"
"ខ្ញ...ខ្ញុំនឹង!!" ថេយ៉ុងបើកភ្នែកធំសឹងតែមិនជឿនឹងត្រចៀកខ្លួនឯងព្រោះគេដាក់ពាក្យធ្វើការច្រើនក្រុមហ៊ុនមកដែរហើយក៏គ្មាននរណាគេព្រមទទួលទេថារូបរាងរបស់គេស្រីមិនស្រីប្រុសមិនប្រុស ទើបតែហាងបាយមួយនេះទេដែលទួលគេ។
"បាទ៎!! បើឯងមានចំណាប់អារម្មណ៍ថ្ងៃស្អែកមកក្រុមហ៊ុនផ្ទាល់ក៏បាននេះ ទីតាំង!!" គេហុចក្រដាសមួយសន្លឹកទៅឱ្យគេរួចក៏ដើរចេញទៅធ្វើឱ្យថេយ៉ុងក៏មិនទាន់បានមើលវានៅឡើយទេព្រោះពេលនេះហាងកំពុងមានភ្ញៀវគេក៏ប្រញាប់ទៅបន្តការងាររបស់គេវិញ....
Skip
យប់ឡើង•ពន្លឺព្រះអាទិត្យអស់ថាមពលតម្រូវឱ្យព្រះចន្ទបន្តវេនម្ដង យប់នេះក៏មិនខុសពីយប់មុនៗដែរថេយ៉ុងចេញពីធ្វើការវិញក៏ត្រឡប់មកផ្ទះដោយជិះម៉ូតូដែលជារបស់ផ្ទាល់ខ្លួនតែមួយគត់ដែលតាំងពីម្ដាយឳពុករបស់គេស្លាប់បាត់បង់ជីវិតអស់ទៅសព្វថ្ងៃគេរស់នៅតែម្នាក់ឯងប៉ុណ្ណោះ!
"ហឺយ....!!!ចុកដៃចុកជើងណាស់!!" រាងស្ដើងនិយាយបណ្ដើរ ប្រតិបត្តដៃទាំងគូរគក់ច្របាច់ជើងខ្លួនឯងម្ដងឆ្វេងម្ដងស្ដាំ
ក្រោយពីបានធូរខ្លះហើយគេក៏ងើបទៅងូតទឹកតែចៃដន្យអីក៏ប្រទះនឹងក្រដាសមួយសន្លឹកដែលជុងហ្គុកបានឱ្យមកព្រឹកមិញគេក៏ចាប់កាន់វាយកមកអានម្ដងមួយជួរៗដោយយកចិត្តទុកដាក់បំផុត
"............." ថេយ៉ុងធ្មឹងនៅមួយកន្លែងគេពេលនេះកំពុងតែសួរខ្លួនឯងថាយល់សប្តិមែនទេ?? ព្រោះក្នុងក្រដាសនោះមានឃ្លាមួយសរសេរថា
|បើយល់ព្រមថតនោះនឹងផ្ដល់ប្រាក់កក់មុនចំនួន10000$|
សម្រាប់ជុងហ្គុកអាចនិយាយបានថាលុយនេះសម្រាប់គេគឺតិចតួចណាស់ព្រោះគេជាថៅកែក្រុមហ៊ុនមួយទាំងមូលទៅហើយលុយទាំងនេះមិនស្មើនឹងធីបដែលគេឱ្យស្រីៗដែលដេកជាមួយគេម្ដងផង តែសម្រាប់ថេយ៉ុងវិញលុយប៉ុណ្ណេះគឺវាច្រើនលើសលប់ណាស់សម្រាប់គេតាំងពីតូចក្រូចឆ្មារមកដល់ពេលនេះគេមិនស្គាល់ក្លិនលុយ1000$ ផងចុះទម្រាំតែមួយមុឺនដុល្លា បែបនេះបើគេមិនព្រមនេះពិតជាល្ងង់ពេកហើយ។
បន្ទាប់ពីប្រមូលអារម្មណ៍មកវិញហើយអស់គេក៏ចាប់ផ្ដើមអានបន្តទៀត អានរហូតដល់ចប់រួចក៏ចូលទៅក្នុងបន្ទប់ទឹកងូតទឹកសម្អាតខ្លួនបាត់ទៅ!។
____To be continue 💕
Thank u for reading 💜
YOU ARE READING
#បង្ខាំងបេះដូង
Fanfictionរឿងស្នេហារវាងប្រុសនឹងប្រុសផ្អែមល្ហែមបានតែដំបូង យូរៗទៅក៏សោះកក្រោះ ព្រោះតែអ្នកម្ចាងទៀតបានបោកយក្ដីស្រឡាញ់របស់គេទាំងមូល ស្លុងអារម្មណ៍នៅក្នុងស្នេហាដែលពោរពេញទៅដោយការបោកប្រាស់ចង់បានតែផលប្រយោជន៍ពីខ្លួនរបស់គេ ។ ជុន ជុងហ្គុកម្ចាស់ប្រេនខោអាវម៉ាកល្បីនិងជាCEOក្រ...