Ep : [ 1/2 ] 16+
រាលការប្រកួតអ្វីមួយ តែងតែមានការប្រកួតប្រជែង ចង់ចាញ់ចង់ឈ្នះរាងរាងខ្លួន រហូតដល់មានអ្នកខ្លះសុខចិត្តដើរផ្លូវងងឹត លេងល្បិចគ្រប់បែបយ៉ាង សូម្បីតែយកជីវិតរបស់ខ្លួនឯងមកប្រថុយក៏មាន
" បងប្រុស Wang ថ្ងៃនេះបងត្រូវតែឈ្នះ ពួកយើងនិងលើកពានជាមួយគ្នា " Xiao Yu
Xiao Yu គឺជាក្មេងប្រុសម្នាក់ដែលមានសម្ថភាពបំផុតនៅក្នុងការប្រកួត គេទើបតែមានអាយុ20ឆ្នាំប៉ុណ្ណោះ ក៏អាចលើកពានរង្វាន់លេខ2នៅក្នុងការប្រកួតកាលពីរឆ្នាំមុនផងដែរ ។ Yu តែងតែយកចិត្តទុកដាក់និង Wang Yibo ខ្លាំងណាស់ ព្រោះគេធ្លាប់លើកពានជាមួយគ្នាដោយ Wang Yibo គឺលេខមួយ....
" ឯងក៏ចឹងដែរ បើសិនជាបងយកលេខមួយមិនបាន ឯងគឺត្រូវតែបាន " Yibo ដាក់ដៃលើស្មាររបស់ Yu និងនិយាយយ៉ាងមានទម្លុកចិត្តបំផុត
" គ្មានបើសិនទេ បងគឺត្រូវតែលេខមួយរហូត " Xiao Yu
" បងទៅបន្ទប់ទឹកមួយភ្លេត.!! " និយាយរួចរាងក្រាស់ក៏ដើរចេញទៅបន្ទប់ទឹក ចំណែក Yu ក៏ទៅមើលម៉ូតូរបស់គេ
* បន្ទប់ទឹកប្រុស *
............................" ធ្វើយ៉ាងណា ឯងត្រូវតែយកឈ្នះ Wang Yibo អោយបាន គេគឺជាតារាល្បីថែមទាំងទទួលបានចំណាត់ថ្នាក់លេខមួយរាល់ឆ្នាំ បើឯងអាចយកឈ្នះគេបានមុខមាត់របស់ឯងគឺមិនតូចនោះទេ " 🌚🌚 បុរសពីរនាក់កំពុងតែរៀបចំផែនការអាក្រក់មួយ នៅក្នុងការប្រកួត ជាចៃដន្យ Wang Yibo ក៏បានស្ដាប់ឮដោយអចេតនា
" ប៉ុន្តែអាម្នាក់នោះវាពូកែខ្លាំងណាស់ តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ.?? " Hu Tongming
Hu Tongming ក៏ជាអ្នកប្រណាំងម៉ូតូមួយរូបដែលធ្លាប់ទទួលបានជ័យលេភីនៅក្នុងការប្រកួតដែល តែមហិច្ឆតារបស់គេខ្ពស់ គេចង់ឈ្នះYibo អោយខានតែបានមិនថាប្រើវិធីអ្វីក៏ដោយ
" ធ្វើតាមខ្ញុំប្រាប់ទៅ " K'to ក៏អោនទៅខ្សឹបដាក់ត្រចៀកអ្នកម្ខាងទៀត
????????---------------------------------
រាងក្រាស់ប្រញាប់ចេញមកវិញយ៉ាងលឿនក្រោយពីរស្ដាប់បុរសពីរនាក់នោះនិយាយគ្នារួច