បើមានជាតិក្រោយ

19 1 4
                                    

  ភាគទី1

នៅក្នុងបរិវេន ភូមិគ្រិះ ដ៏ធំស្កឹមស្កៃ មួុយនៃទីក្រុងសេអ៊ួុល  ដែលត្រូវគេស្គាល់ថាជាភូមិគ្រិះរបស់មហាសេដ្ថីត្បូងពេជ្រ វ័យក្មេង ដ៏ស្តុកស្តម្ភ របស់ប្រទេសកូរ៉េ ..រថយន្តសេរីទំនើបបំផុត បានបើកចូលមកក្នុងចុះចតនៅក្នុងបរិវេណភូមិគ្រិះ  ហើយក៏មានអង្គរក្សបើកទ្វាអោយអ្នកដែលជាចៅហ្វាយនាយចុះមក..
អ្នកដែលជាម្ចាស់ក៏ឈានជើងចុះមក យ៉ាងសង្ហា  ដោយឫកពាមាំទាំ  រាងខ្ពស់សង្ហា មុខមាំគ្មានស្នាមញញឹម សូម្បីតែបន្តិច... គ្រាន់តែកំលោះសង្ហារូបនោះចុះមកភ្លាម អង្គរក្សនិងអ្នកបំរើក្នុងផ្ទះបានរត់មក ព្រោងព្រៀតចាំទទួុលគេ

"  សូមគោរពចៅហ្វាយ "

"..."

ហើយអង្គរក្សរបស់គេក៏ចាប់កាន់ ឧបករណ៍ទាក់ទងផ្តល់ដំណឹងអោយគ្នាភ្លាមតែម្តង..

"ចៅហ្វាយមកដល់ហើយ "

"ទទួុលបាន"

អ្នកកម្លោះរូបសង្ហាដែលពួុកគេគោរពកោតខ្លាចនោះ

គេគឺ  អូ យ៉ុងជុន  ដែលជាមហាសេដ្ធីវ័យក្មេងបំផុតក្នុងប្រទេស ដែលមានទ្រព្យសម្បតិ្តរយលានក្នុងដៃ ជាម្ចាស់ក្រុមហ៊ុនត្បួុងពេជ្រ ដ៏ធំបំផុតនៅអាសីុ ព្រមទាំងមាន មុខជំនួុញ ជាច្រើនទៀតក្នុងដៃ ត្រឹមតែវ័យ30ឆ្នាំ គេក៏ក្លាយជា អ្នកជំនួុញ ដ៌ល្បីល្បាញមួុយរូបដ៏ជោគជ័យក្នុងប្រទេស  គេទាំងសង្ហាទាំងមាន អាចឆក់យកបេះដូងស្រីៗសឹងមួុយផែនដីបានដោយមិនបាច់ ធ្វើអ្វីគ្រាន់តែសម្លឹង  ប៉ុន្តែគេបេះដូងរបស់គេវាត្រជាក់ណាស់ មិនដែលមានក្តីស្រលាញ់  ទោះជានៅក្បែខ្កួុនគេមានស្រីៗជាច្រើនចោមរោមក៏ដោយ គេមិនដែលមានក្តីស្រលាញ់អោយមនុស្សស្រីណាម្នាក់ម្នាក់ ហើយក្តីស្រលាញ់ដែលអ្នកគ្រប់គ្នាមានអោយគេវាក៏សុតតែក្លែងក្លាយ ដោយសាតែឃើញគេជាអ្នកមាន ឃើញគេសង្ហាប៉ុណ្ណោះ

" យ៉ុងជន កូនត្រលាប់មកវិញហើយ មែនទែន? "

" បាទ " រាងសង្ហាឆ្លើយទាំងសម្លេងមិនបានមើលមុខអ្នកដែលជាម្ចាស់សំនួុឡើយ  ។

" តើកូនបាត់ទៅណាច្រើនថ្ងៃនេះ? ដឹងអត់ថាគ្រប់គ្នាបារម្ភ "

"មានដែររឺ? មិនដែលដឹងសោះ  "

"យ៉ុងជន ឯងមិនគួុនិយាយអញ្ចឹងដាក់ម៉ាក់ឯងទេ "

"  ហេតុអីនិយាយមិនបាន? "

"ប្រហើនពេកហើយ "

"  មែនចរិកខ្ញុំគឺបែបនេះ "

" បើដឹងថាចរិកឯងធំឡើងវាបែបនេះ យើងក៏មិន... "

" មិនអីទៅលោកប៉ា??  ស្តាយដែលចិញ្ចឹមខ្ញុំធំមកហើយចោលម្សៀតបែបនេះ? "

" ឯងៗ??? "

"បានហើយបង... កុំខឹងអីវាមិនល្អចំន
ពោះសុខភាពបងទេ"

អ្នកដែលជាម៉ាក់បានទប់ប៉ាគេជាប់ហើយលួុងលោមកុំអោយគាត់ខឹង ខណះពេលដែលរាងក្រាស់ដើរចេញទៅទាំងអារម្មណ៍ក្តៅក្រហាយ  កាលដែលគេសុខៗក៏គេចចេញពីផ្ទះទៅបរទេស ទើបមកវិញនោះគឺ គេទទួុលយកមិនបានដែលសុខៗប៉ាម៉ាក់ស្រាប់តែយកកូនស្រីមកពីណាមិនដឹងមកចិញ្ចឹម  គេទទួុលយករឿងនេះមិនបានទេ គេធ្លាប់ជាកូនតែម្នាក់ហើយគេក៏មិនចង់អោយប៉ាម៉ាក់បែងចែកក្តីស្រលាញ់អ្នកណាដែរ...

ប្រកដណាស់គេស្អប់ក្មេងស្រីម្នាក់នោះ...នាងមិនគួុមានវត្តមាននៅលើលោកនេះទេ ...


បើមានជាតិក្រោយ Where stories live. Discover now