ភាគទី1
នៅក្នុងបរិវេន ភូមិគ្រិះ ដ៏ធំស្កឹមស្កៃ មួុយនៃទីក្រុងសេអ៊ួុល ដែលត្រូវគេស្គាល់ថាជាភូមិគ្រិះរបស់មហាសេដ្ថីត្បូងពេជ្រ វ័យក្មេង ដ៏ស្តុកស្តម្ភ របស់ប្រទេសកូរ៉េ ..រថយន្តសេរីទំនើបបំផុត បានបើកចូលមកក្នុងចុះចតនៅក្នុងបរិវេណភូមិគ្រិះ ហើយក៏មានអង្គរក្សបើកទ្វាអោយអ្នកដែលជាចៅហ្វាយនាយចុះមក..
អ្នកដែលជាម្ចាស់ក៏ឈានជើងចុះមក យ៉ាងសង្ហា ដោយឫកពាមាំទាំ រាងខ្ពស់សង្ហា មុខមាំគ្មានស្នាមញញឹម សូម្បីតែបន្តិច... គ្រាន់តែកំលោះសង្ហារូបនោះចុះមកភ្លាម អង្គរក្សនិងអ្នកបំរើក្នុងផ្ទះបានរត់មក ព្រោងព្រៀតចាំទទួុលគេ" សូមគោរពចៅហ្វាយ "
"..."
ហើយអង្គរក្សរបស់គេក៏ចាប់កាន់ ឧបករណ៍ទាក់ទងផ្តល់ដំណឹងអោយគ្នាភ្លាមតែម្តង..
"ចៅហ្វាយមកដល់ហើយ "
"ទទួុលបាន"
អ្នកកម្លោះរូបសង្ហាដែលពួុកគេគោរពកោតខ្លាចនោះ
គេគឺ អូ យ៉ុងជុន ដែលជាមហាសេដ្ធីវ័យក្មេងបំផុតក្នុងប្រទេស ដែលមានទ្រព្យសម្បតិ្តរយលានក្នុងដៃ ជាម្ចាស់ក្រុមហ៊ុនត្បួុងពេជ្រ ដ៏ធំបំផុតនៅអាសីុ ព្រមទាំងមាន មុខជំនួុញ ជាច្រើនទៀតក្នុងដៃ ត្រឹមតែវ័យ30ឆ្នាំ គេក៏ក្លាយជា អ្នកជំនួុញ ដ៌ល្បីល្បាញមួុយរូបដ៏ជោគជ័យក្នុងប្រទេស គេទាំងសង្ហាទាំងមាន អាចឆក់យកបេះដូងស្រីៗសឹងមួុយផែនដីបានដោយមិនបាច់ ធ្វើអ្វីគ្រាន់តែសម្លឹង ប៉ុន្តែគេបេះដូងរបស់គេវាត្រជាក់ណាស់ មិនដែលមានក្តីស្រលាញ់ ទោះជានៅក្បែខ្កួុនគេមានស្រីៗជាច្រើនចោមរោមក៏ដោយ គេមិនដែលមានក្តីស្រលាញ់អោយមនុស្សស្រីណាម្នាក់ម្នាក់ ហើយក្តីស្រលាញ់ដែលអ្នកគ្រប់គ្នាមានអោយគេវាក៏សុតតែក្លែងក្លាយ ដោយសាតែឃើញគេជាអ្នកមាន ឃើញគេសង្ហាប៉ុណ្ណោះ
" យ៉ុងជន កូនត្រលាប់មកវិញហើយ មែនទែន? "
" បាទ " រាងសង្ហាឆ្លើយទាំងសម្លេងមិនបានមើលមុខអ្នកដែលជាម្ចាស់សំនួុឡើយ ។
" តើកូនបាត់ទៅណាច្រើនថ្ងៃនេះ? ដឹងអត់ថាគ្រប់គ្នាបារម្ភ "
"មានដែររឺ? មិនដែលដឹងសោះ "
"យ៉ុងជន ឯងមិនគួុនិយាយអញ្ចឹងដាក់ម៉ាក់ឯងទេ "
" ហេតុអីនិយាយមិនបាន? "
"ប្រហើនពេកហើយ "
" មែនចរិកខ្ញុំគឺបែបនេះ "
" បើដឹងថាចរិកឯងធំឡើងវាបែបនេះ យើងក៏មិន... "
" មិនអីទៅលោកប៉ា?? ស្តាយដែលចិញ្ចឹមខ្ញុំធំមកហើយចោលម្សៀតបែបនេះ? "
" ឯងៗ??? "
"បានហើយបង... កុំខឹងអីវាមិនល្អចំន
ពោះសុខភាពបងទេ"អ្នកដែលជាម៉ាក់បានទប់ប៉ាគេជាប់ហើយលួុងលោមកុំអោយគាត់ខឹង ខណះពេលដែលរាងក្រាស់ដើរចេញទៅទាំងអារម្មណ៍ក្តៅក្រហាយ កាលដែលគេសុខៗក៏គេចចេញពីផ្ទះទៅបរទេស ទើបមកវិញនោះគឺ គេទទួុលយកមិនបានដែលសុខៗប៉ាម៉ាក់ស្រាប់តែយកកូនស្រីមកពីណាមិនដឹងមកចិញ្ចឹម គេទទួុលយករឿងនេះមិនបានទេ គេធ្លាប់ជាកូនតែម្នាក់ហើយគេក៏មិនចង់អោយប៉ាម៉ាក់បែងចែកក្តីស្រលាញ់អ្នកណាដែរ...
ប្រកដណាស់គេស្អប់ក្មេងស្រីម្នាក់នោះ...នាងមិនគួុមានវត្តមាននៅលើលោកនេះទេ ...
YOU ARE READING
បើមានជាតិក្រោយ
Romanceគេជាមហាសេដ្ឌីវ័យក្មេង ដែលមានទ្រព្យសម្បត្តិរយលានក្នុងដៃមនុស្សដែលស្រងូតស្រងាត់ ត្រជាក់ហើយពូកែ លាក់អារម្មណ៍ បំផុត បេះដូងរបស់គេរឹងដូចដំថ្មត្រជាក់ជាងទឹកកកមិនងាយស្រលាញ់មនុស្សស្រីណាទេ តែបន្ទាប់ពីជួុបនាង.. បានចូលមកក្នុងជីវិតគេមក ក៏ប្រែជាស្រស់ថ្លា.. ក៏ប៉ុន្...