Episódios : 40
_ពេលដែលនាយឃីងត្រឡប់មកពីនិយាយទូរស័ព្ទវិញគឺថាបាត់ស្រមោលរាងតូចឈឹងតែម្តង គ្រាន់តែដឹងថារាងតូចបាត់ភ្លាមក៏ប្រញាប់ call ទៅចៅហ្វាយគេភ្លាម
King : " អាឡូ....ចៅហ្វាយគឺ**££¥€€]#%#~** " គេក៏រាបរាប់ប្រាប់រាងក្រាស់
_ពេលនេះគឺថាទាំងអង្គរក្ស និងសន្តិសុខក្នុងក្រុមហ៊ុន នាំគ្នាចែក ជើងគ្នាដើររកគ្រប់ជាន់ជាពិសេសគឺជាន់ទី23នេះតែម្តង
Tae: " បណ្ដោយតែមួយភ្លែតសោះ មានបញ្ហាបាត់ទៅហើយ " រាងក្រាស់និយាយទាំងទឹកមុចស្មើធេង
King: " ស៉ំទោសចៅហ្វាយ វាជាកំហុសរបស់ខ្ញ៉ំដែលមើលថែអ្នកប្រុសមិនបានល្អ " គេអោនមុខចុះទទួលកំហុស បើគេប្រយ័ត្នតែប៉ុន្តិចក៏រឿងនេះវាមិនកើតឡើងដែរ
Tae: " មិនប៉ាច់មកស៉ំទោសយើងទេ យើងក៏អោយទោសអែងស្រាប់ទៅហើយ ឆាប់ទៅរកទៅ " គេនិយាយ ហើយក៏ប្រញាប់អោយពួកគេបំបេកគ្នាដើររក រាងតូចនេះមិនដឹងទៅដល់ណាហើយទេ នេះមិនចេះចិនស្អីមួយម៉ាត់ផង
King: " បាទ " គេអោនគោរពបន្តិចមុននឹងបកដៃនាំកូនចៅ៥-6 នាក់អោយទៅតាមគេ សល់ប៉ុន្មានគឺទៅតាមថេយ៉ុងទាំងអស់
៚ភោជនីយដ្ឋាន
_ពេលដែលរាងតូចមកដល់មុខភោជនីយដ្ឋាន មិនដឹងថាគួរចូលរឺមិនចូល ហើយបើចូលគួរតែអង្គុយនៅត្រង់ណា មើលចុះនៅទីនេះមិនមែនមានភ្ញៀវតិចឯណា គឺច្រើនខ្លាំងណាស់បន្តិចក្រោយមកក៏មានបុគ្គិកម្នាក់ ដើរសម្តៅមករកគេ
បុគ្គលិក: " $&&$&€£>> " (ចង់ប្រាប់ថាadmin
អត់ចេះចិនទេ😑) បុគ្គិលិកនោះក៏និយាយភាសាចិនមកកាន់រាងតូច ព្រោះបើតាមមើលការស្លៀកពាក់របស់រាងតូចវាស្រដៀងនឹងជនជាតិរបស់ខ្លួនដែលJK: " ហាស់ " យីសអត់ចេះចិនអីម៉ាម៉ាត់ផងមកដល់ដាក់ប្រាវៗអីបែបនេះ យល់មានតែចម្លែក
_រាងតូចពិតជាមិនដឹងគួរតបទៅយ៉ាងមិចបើមិនចេះចិនមួយម៉ាត់ផង
បុគ្គលិក: " Are you not chainese? " ដោយឃើញថារាងតូចធ្វើទឹកមុខឡេឡឺៗដូចឡានអាលុបលេខក៏ចាប់ផ្ដើមដឹងថារាងតូចមិនមែនជាជនជាតិចិននោះទេ ទើបសម្រេចចិត្តសួរនៅភាសារអង់គ្លេសវិញ