ស្នេហ៍ផ្អែមល្ហែមគ្រាចាស់
ត្រូវប្តូរផ្លាស់ឱ្យស្រីឈឺផ្សា
រងទុក្ខា ឱរាឈឺឆ្អែតឆ្អន់
ពេលបានជួបអ្នកថ្មី
ប្រុសពិសីល្អលើសអ្នកមុន
ចិត្តបាក់ទន់
លង់ស្នេហ៍មាសមេបេះដូងចាប់ផ្តើមរឹងមាំ
លែងញ៉មលែងរអាស្នេហ៍
ព្រោះមាសមេថ្នាក់ថ្នមស្រី
លែងខ្វល់លែងចង់បានអ្វី
សុំត្រឹមថ្លៃ បានក្បែរសាកល្បងស្នេហ៍បងម្តងទៀត
ទោះឈឺក៏ហ៊ាន
ទោះស្មានខុសប្រុសក្រឡាស់ជាព្រាន
ក៏ហ៊ានព្រោះស្នេហ៍រូបថ្លៃ
អូនចង់ប្រាប់បងពេលនេះ
បងជាមនុស្សថ្មី
ស្លាប់ឬរស់គឺដើម្បីពិសី
គ្មានអ្វីឱ្យអូនសោកស្តាយ
ឆោមឆាយជាបេះដូងពេលបងដើរចូលមក
ក្តីទុក្ខសោកអូនបានរសាយ
រលាយឆ្ងាយ មានតែក្តីសុខ
ខុសប្លែកឆ្ងាយពីមុន
ចិត្តទារុណទោទន់ឱបទុក្ខ
គ្មានទេសុខ
គ្មានអ្នកមើលថែបេះដូងចាប់ផ្តើមរឹងមាំ
លែងញ៉មលែងរអាស្នេហ៍
ព្រោះមាសមេថ្នាក់ថ្នមស្រី
លែងខ្វល់លែងចង់បានអ្វី
សុំត្រឹមថ្លៃ បានក្បែរសាកល្បងស្នេហ៍បងម្តងទៀត
ទោះឈឺក៏ហ៊ាន
ទោះស្មានខុសប្រុសក្រឡាស់ជាព្រាន
ក៏ហ៊ានព្រោះស្នេហ៍រូបថ្លៃ
អូនចង់ប្រាប់បងពេលនេះ
បងជាមនុស្សថ្មី
ស្លាប់ឬរស់គឺដើម្បីពិសី
គ្មានអ្វីឱ្យអូនសោកស្តាយ
ឆោមឆាយជាបេះដូងសាកល្បងស្នេហ៍បងម្តងទៀត
ទោះឈឺក៏ហ៊ាន
ទោះស្មានខុសប្រុសក្រឡាស់ជាព្រាន
ក៏ហ៊ានព្រោះស្នេហ៍រូបថ្លៃ
អូនចង់ប្រាប់បងពេលនេះ
បងជាមនុស្សថ្មី
ស្លាប់ឬរស់គឺដើម្បីពិសី
គ្មានអ្វីឱ្យអូនសោកស្តាយ
ឆោមឆាយជាបេះដូង