⚡Step brother's⚡

546 34 4
                                    

Short Novel ( 1/5 )

@ភូមិគ្រឹះ Kim

" Jeon Jungkook...!!!! " នាយកម្លោះសង្ហារស្រែកហៅប្អូនប្រុសសម្អប់របស់ខ្លួនយ៉ាងលាន់លឺពេញផ្ទះ ។

" បងប្រុស !!! " Jungkook រត់មករកបង
ប្រុសរបស់ខ្លួនយ៉ាងលឿន គេជាប្អូន
ប្រុសចុងរបស់ NamJoon ប៉ារបស់ NamJoon គាត់ស្រឡាញ់គ្នាជាមួយនិងម៉ាក់ Jungkook ដោយពេលនោះ
Jungkook មានអាយុ 15 ឆ្នាំហើយពេលនេះគឺ Jungkook 20 ឆ្នាំ ប៉ារបស់
NamJoon មិនប៉ាបង្កើតរបស់គេទេ
ហើយប៉ានិងម៉ាក់ Jungkook គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយនៅតែម៉ាក់របស់ NamJoon ប៉ុណ្ណោះ ។

ម៉ាក់របស់ NamJoon គាត់មិនចូលចិត្តម៉ាក់ Jungkook នោះទេតែគាត់ចូលចិត្តកូនទន្សាយណាស់ព្រោះតែគេជាក្មេងស្តាប់បង្គាប់ហើយឆ្លាតថែមទៀត តែកូនប្រុសរបស់គាត់ចូលចិត្តធ្វើបាបកូនទន្សាយណាស់ ។

" ឯងទៅនិយាយស្អីប្រាប់អ្នកម៉ាក់ ? ឆាប់ប្រាប់យើងមក " NamJoon ស្រែកសម្លុតប្អូន ។

" ខ្ញុំអត់បាននិយាយអ្វីទេបងប្រុស !!! " រាងតូចក្រវីក្បាលគេមិនដឹងអ្វីមែនមកសួរបែបនេះគេមិនយល់ទេ ។

" មិនដឹង ? ហុឹស...ចុះហេតុអីម៉ាក់ដឹងថាយើងដើរលេងជាមួយមិត្តស្រីយើង ? មានតែឯងទេដែរដឹង " NamJoon សង្គត់សម្លេងដាក់ Jungkook កាន់តែខ្លាំង Jungkook អោនមុខចុះខ្លាចទឹកមុខរបស់ NamJoon ។

" ឆ្លើយ...!!! " NamJoon ស្រែកដាក់ប្អូនយកដៃរុញគេអោយថយក្រោយ
បន្តិច ។

" បងប្រុស ! ខ្ញុំអត់ដឹងទេ " Jungkook អោនមុខចុះសម្រក់ទឹកភ្នែករបស់គេ គេប្រាប់ថាមិនដឹងហើយនៅមកបង្ខំទៀត ។

" ម៉ាក់ជាអ្នកសួរគេ ! " Mss Kim គាត់ដើរចូលមកនិយាយទាំងទឹកមុខរាប់ស្មើ ។

" ម៉ាក់...! ហេតុអីម៉ាក់សួរគេ ទោះយ៉ាងណាក៏ជាសិទ្ធិរបស់ខ្ញុំដែរ " NamJoon

" ហើយម៉ាក់ជាអ្នកដ៏ទៃ ? ម៉ាក់ចង់ដឹងពីកូនប្រុសខ្លួនឯងមិនបាន ? " Mss Kim

" ខ្ញុំមិនដឹងថាម៉ាក់គិតយ៉ាងមិចទេ ! តែម៉ាក់ក៏គួរតែបើសិទ្ធិអោយខ្ញុំខ្លះផង " NamJoon

" បើសិទ្ធិអោយឯងដេកជាមួយស្រីរឺ ? ទោះជាJungkook មិនប្រាប់ម៉ាក់ក៏ម៉ាក់ដឹងដែរព្រោះម៉ាក់...មាន...!!! " គាត់និយាយចប់ក៏ដើរចូលផ្ទះបាយធ្វើម្ហូបទាំងដែរគាត់មិនទាន់និយាយអស់សេចក្តី ។

⚡ Step brother ⚡ Short Novel ✨Where stories live. Discover now