Short Novel ( 1/5 )
@ភូមិគ្រឹះ Kim
" Jeon Jungkook...!!!! " នាយកម្លោះសង្ហារស្រែកហៅប្អូនប្រុសសម្អប់របស់ខ្លួនយ៉ាងលាន់លឺពេញផ្ទះ ។
" បងប្រុស !!! " Jungkook រត់មករកបង
ប្រុសរបស់ខ្លួនយ៉ាងលឿន គេជាប្អូន
ប្រុសចុងរបស់ NamJoon ប៉ារបស់ NamJoon គាត់ស្រឡាញ់គ្នាជាមួយនិងម៉ាក់ Jungkook ដោយពេលនោះ
Jungkook មានអាយុ 15 ឆ្នាំហើយពេលនេះគឺ Jungkook 20 ឆ្នាំ ប៉ារបស់
NamJoon មិនប៉ាបង្កើតរបស់គេទេ
ហើយប៉ានិងម៉ាក់ Jungkook គាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយនៅតែម៉ាក់របស់ NamJoon ប៉ុណ្ណោះ ។ម៉ាក់របស់ NamJoon គាត់មិនចូលចិត្តម៉ាក់ Jungkook នោះទេតែគាត់ចូលចិត្តកូនទន្សាយណាស់ព្រោះតែគេជាក្មេងស្តាប់បង្គាប់ហើយឆ្លាតថែមទៀត តែកូនប្រុសរបស់គាត់ចូលចិត្តធ្វើបាបកូនទន្សាយណាស់ ។
" ឯងទៅនិយាយស្អីប្រាប់អ្នកម៉ាក់ ? ឆាប់ប្រាប់យើងមក " NamJoon ស្រែកសម្លុតប្អូន ។
" ខ្ញុំអត់បាននិយាយអ្វីទេបងប្រុស !!! " រាងតូចក្រវីក្បាលគេមិនដឹងអ្វីមែនមកសួរបែបនេះគេមិនយល់ទេ ។
" មិនដឹង ? ហុឹស...ចុះហេតុអីម៉ាក់ដឹងថាយើងដើរលេងជាមួយមិត្តស្រីយើង ? មានតែឯងទេដែរដឹង " NamJoon សង្គត់សម្លេងដាក់ Jungkook កាន់តែខ្លាំង Jungkook អោនមុខចុះខ្លាចទឹកមុខរបស់ NamJoon ។
" ឆ្លើយ...!!! " NamJoon ស្រែកដាក់ប្អូនយកដៃរុញគេអោយថយក្រោយ
បន្តិច ។" បងប្រុស ! ខ្ញុំអត់ដឹងទេ " Jungkook អោនមុខចុះសម្រក់ទឹកភ្នែករបស់គេ គេប្រាប់ថាមិនដឹងហើយនៅមកបង្ខំទៀត ។
" ម៉ាក់ជាអ្នកសួរគេ ! " Mss Kim គាត់ដើរចូលមកនិយាយទាំងទឹកមុខរាប់ស្មើ ។
" ម៉ាក់...! ហេតុអីម៉ាក់សួរគេ ទោះយ៉ាងណាក៏ជាសិទ្ធិរបស់ខ្ញុំដែរ " NamJoon
" ហើយម៉ាក់ជាអ្នកដ៏ទៃ ? ម៉ាក់ចង់ដឹងពីកូនប្រុសខ្លួនឯងមិនបាន ? " Mss Kim
" ខ្ញុំមិនដឹងថាម៉ាក់គិតយ៉ាងមិចទេ ! តែម៉ាក់ក៏គួរតែបើសិទ្ធិអោយខ្ញុំខ្លះផង " NamJoon
" បើសិទ្ធិអោយឯងដេកជាមួយស្រីរឺ ? ទោះជាJungkook មិនប្រាប់ម៉ាក់ក៏ម៉ាក់ដឹងដែរព្រោះម៉ាក់...មាន...!!! " គាត់និយាយចប់ក៏ដើរចូលផ្ទះបាយធ្វើម្ហូបទាំងដែរគាត់មិនទាន់និយាយអស់សេចក្តី ។