« ហាសហា » សម្លេងសើចក្អាកក្អាយបន្លឺឡើងកងរំពងគឺពោរពេញទៅដោយភាពសប្បាយរីករាយ កម្លោះសង្ហារទាំងប្រាំមួយនាក់ដែលកំពុងតែអង្គុយជជែកគ្នាពីនេះពីនោះ មិនចេះអស់រឿងនិយាយទាល់តែសោះ ។
« Hyung ខ្ញុំសុំទៅបន្ទប់ទឹកសិន » កម្លោះសង្ហារវ័យ 24 ឆ្នាំ Kim Taehyung ក៏បានបន្លឺឡើងកាត់ការសន្ទនារបស់ពួកគេ ក្រោកឈរពេញកម្ពស់ដើរសម្តៅទៅបន្ទប់ទឹកបាត់ខណៈនោះដែលក៏បានក្រសែភ្នែកសមាជិករួមក្រុមម្នាក់ដែលបានតាមសម្លឹងមើលគេពីក្រោយរហូតដាច់ចិត្តសុំគេទៅបន្ទប់ទឹកដែរ ។
« Hyung ខ្ញុំក៏សុំទៅដូចគ្នា » មិនចាំយូរអ្នកកម្លោះវ័យ 22 ឆ្នាំមាឌធំខ្ពស់ស្រឡះក៏ប្រញាប់សុំអនុញ្ញាតិសមាជិកក្រុមទៅម្នាក់ទៀត ក្នុងចេតនាតាមទៅរកអ្នកដែលចូលទៅមុននេះ ។
« Taehyungie ?? » Jungkook បន្លឺឡើងតិចៗ រួចទើបបិទទ្វារចាក់គន្លឹះជាមុនសិនដើម្បីកុំឱ្យមានមនុស្សចូលមករញ៉េរញ៉ៃ ។ អ្នកកម្លោះ ច្រត់ដៃនិងបង្គាន់ដៃលុបមុខបន្ទប់ទឹករងចាំ Tae ឱ្យចេញមកនិងអាលបាននិយាយគ្នា ។ កាលពីយប់មិញពួកគេបានទាស់សម្តីនិងគ្នា គឺទាល់ខ្លាំងទៀតផង រហូតដល់ថ្នាក់ Tae មិនព្រមនិយាយស្តីរកគេនោះទេ សូម្បីតែមុខក៏មិនចង់មើលផង ។
៚ ក្រាក ៚
« Tae » Jungkook ប្រញាប់សកដៃទៅចាប់ដៃរាងតូចដែលទើបនិងបើកទ្វារចេញពីក្នុងបន្ទប់ទឹកនោះមកកាន់ជាប់ដើម្បីកុំឱ្យគេចេញទៅក្រៅបាន ។
« មើល៎!! លែងដៃ » Tae ប្រឹងក្រឡាស់ដៃចេញពីគេវិញខ្លាំងៗ តែក្រឡាស់យ៉ាងមិចក៏គេមិនព្រមលែងដដែល ។ នាយតូចដង្ហើមធំបន្តិចងាកមុខគេចចេញមិនព្រមសម្លឹងមុខគ្នាចំៗនោះទេ ។
« និយាយគ្នាសិនបានទេ?? ចង់គេចមុខពីខ្ញុំដល់ពេលណា?? » Jungkook ចាប់ដៃគេរិទ្ធកាន់តែណែន បែបចង់ឱ្យគេងាកមុខមកតទល់និងគ្នាដើម្បីឱ្យស្រួលនិយាយគ្នា បើគេគិតតែពីគេចមុខបែបនេះឱ្យគេធ្វើយ៉ាងមិចទៅ??
« បើដឹងថាយើងគេចមុខពីឯងហើយ ចុះឯងមកតាមយើងធ្វើអីទៀត?? » Tae ងើយមុខទៅនិយាយជាមួយគេទាំងចងចញ្ចើម នេះគេយំដល់ថ្នាក់ភ្នែកក្រហមមិនទាន់បាត់ស្រួលបួលផង ឥឡូវក្មេងម្នាក់នេះចង់បានស្អីទៀត??
YOU ARE READING
♥︎ Our Love ♥︎ ( Complete ✅ )
Romanceស្នេហាដែលស្ថិតនៅពីក្រោយចំណងមិត្តភក្តិរួមការងារមួយនេះនិងទៅជាយ៉ាងណានៅចំណុចបញ្ចប់?? ចន ជុងហ្គុក x គីម ថេយ៉ុង ១២/១១/២០២០ 📝 និពន្ធដោយ អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង)