ពេលព្រឹកព្រលឹម ព្រះសុរិយាបានរះបញ្ចេញពន្លឺចាំង ចូលក្នុងបន្ទប់មួយដោយឆ្លងកាត់ វាំងននស្បៃស្តើងពណ៌ចុងឈូកមួយ បានបង្ហាញនៅមុខដែលស្រស់ស្អាតនិងសរលោងគ្មានមុនសូម្បីមួយគ្រាប់របស់រាងតូច...
"Ring Ring !!!!!!!!" សម្លេងនាឡិការោទិ៍បានបន្លឺឡើងធ្វើឲ្យរាងតូចភ្ញាក់ពីការគេង
"នេះម៉ោង06:00ហើយហរ" រាងតូចនិយាយទាំងងងុយ
"បងEarthហា៎ យាងក្រោកពីក្រឡាបន្ទំនៅម្ចាស់បង" ប្អូនរាងតូចហៅទាំងគោះទ្វាបន្ទប់
"ក្រោកហើយម្ចាស់ប្អូន!!!!!!!" Earth និយាយយ៉ាងបង្អូស
"ខ្ញុំម្ចាស់យាងចូលបានទេក្រាលទូ?" ប្អូនឌឺវិញសាហាវ😂
"ចូលមកពរម្ចាស់" Earth ដើរចូលបន្ទប់ទឹកបែបមិនខ្វល់😂
"ម៉ាក់អើយជួយផងបងប្រុស ត្រូវប្រុសចាប់ទៅបាត់ហើយ" Fluke ស្រែកឡើងពេលបើកទ្វាចូលទៅមិនឃើញបងប្រុសខ្លួន
"ប្រុសចាប់ស្អីអែងយើងនៅងូចទឹកតា" Earth ជម្ទៀរមកប្អូនវិញ។ Skip..
"ចុះមកព្រះនាងតូចរបស់ម៉ាក់ទាំងពីរ និងបានញាំុអាហារពេលព្រឹកមុនទៅរៀន "លោកស្រីHun ស្រែកហៅកូន
"ចុះទៅហើយម៉ាក់!!!!" ឆ្លើយព្រមគ្នាទាំងបងទាំងប្អូន
"មាក់បានអ្វីញាំុនិង" Fluke សួរ
" Sandwich and milk น่าค่ะ " លោកស្រីHun ឆ្លើយ
"Wow!ម៉ាក់ចេះថៃទៀត" Earth និយាយបែបភ្ញាក់ផ្អើរ
"មើលរឿងថៃទៅ ក៏ចេះបាន ពាក្យនិងមួយ😂" លោកHunនិយាយទាំងសើចដាក់ ហើយញាក់ចញ្ចើមដាក់ប្រពន្ធ
"ឆាប់ញាំុទៅ កុំទៅស្តាប់ប៉ាកូនអី!" លោកស្រីHun វាចា៎ហើយសម្លក់ប្តី
"ម៉ាក់ប៉ា កូនទៅរៀនហើយណា" fluke លើកដៃលាម៉ាក់ប៉ាគេ ហើយរត់ទៅឡានដោយមិនចាំEarthសោះ
"ម៉ាក់ប៉ាកូនទៅហើយ ប្អូនចង្រៃចាំយើងផង" Earthលាម៉ាក់គេ ហើយក៏រត់ដេញវៃFluke
លោកប្រុសលោកស្រី Hun មើលសកម្មភាពកូនមាសកូនពេជ្យទាំងក្រវីក្បាលទាំងហួសចិត្តនិងចរិកក្មេងមិនព្រមកែ😂
YOU ARE READING
រឿង <<គូរស្នេហ៍ឆ្កែឆ្មា🐶🐱>>
Short Storyស្នេហា៎ មិនចាំបាច់ផ្អែមពេកទេ សំខាន់អោយតែស្រលាញ់គ្នាស្មោះ ទោះមានឧបកសមករារាំងយ៉ាងណាក៏មិនចោលគ្នា នោះហើយដែលគេហៅថាស្នេហ៍ពិតប្រាកដ❤ #ស្នេហា៎ឆ្កែឆ្មា🐶🐱