ភាគទី២: លួចCr

13 1 0
                                    

"ក្តៅចិត្តណាស់ហា មិនគួរណាសយទាំងព្រឹកសោះ" Kao និយាយទាំងខឹង

"ហើយខឹងស្អីហែងអាកៅ" Kook ស្រែកសួរ ហើយដើរទៅរក kao

"មានទៅស្អីទេ វាសីុស្បែកហោះទាំងព្រឹកតែប៉ុន្នឹង" Ohm និយាយធ្វើហីៗ

"សីុស្បែកជើងហោះ!!!!" លោកបងទីបីនាក់ស្រែកឡើងចង់ហោះ

"អើហើយវាយ៉ាងមិចពួកហែងដែរ" Kaoនិយាយត

"ហើយអ្នកណាទៅណរអីក៏ហ៊ានម្លេះមកគប់ប្រុសសង្ហារបស់ខ្ញុំ" kook និយាយទាំងសើចចម្អក់អោយមិត្ត

"មានអ្នកណាទៀតគឺក្រុម រាងតូចរៀនថ្នាក់ជាប់យើងនិង" ohmចង្អុលទៅថ្នាក់Earth

Back Earth

"ហើយចាំបាច់អុសយើងមកធ្វើអី យើងចង់វ៉ៃអាមុខងាប់នុងណាស់ សុំទោសហើយមិនព្រមទៀត អាស្លាប់នេះ" Earth ក្តៅចិត្តយ៉ាងខ្លាំង ឡើងចង់ឆេះថ្នាក់រៀនទៅហើយ

"វ៉ៃគេ...ហាសហា មាឌខ្យល់បកប៉ើងនិងហរ ចង់វ៉ៃគេ Earthហា ប្រយ័ត្នគេដាក់វិញ ងាប់ខានបានយកប្តីវើយ" Taeឌឺមិត្តសាហាវ

"យើងស្បត់ បើឃើញអាបិុមុខងាប់និងទៀតយើងនិង កាច់ករវាស្លរម្ជូរហើយ" Earth កាន់តែក្តៅទៅៗហើយ

"ហើយគ្រាន់តែរឿងតិចតួចសោះ អីក៏អែងស្អប់គេខ្លាំងម្លេះ" Gun វាចា

"យើងសែនស្អប់អាមុខងាប់និងណាស់!!!!!" Earthស្រែក

"ប្រយ័ត្នស្អប់ ជំពប់លើទៅណាម្ចាស់បង" fluke និយាយទៅកាន់បងគេ

"គ្មានផ្លូវទេ!!" Earthដើរចូលក្នុងថ្នាក់ព្រោះខឹង

"តោះដល់ម៉ោងចូលរៀងហើយ" Zhan ហៅមិត្តអោយចូលថ្នាក់ព្រោះ កណ្តឹងបានរោទិ៍ឡើងបញ្ចាក់ថាដល់ម៉ោងចូលរៀនហើយ

ក្នុងថ្នាក់មានសភាពស្ងប់ស្ងាត់ សិស្សម្នាក់ៗបានខិតខំស្តាប់គ្រូពន្យល់ មានតែEarthមួយដែល កំពុងតែគិតនៅរឿងដែលកើតឡើងនៅព្រឹកមិញ Earth យល់ថាខ្លួនឯងខុសតែមកពី ចរិកមិនធ្លាប់ចាញ់អ្នកណាបានជាEarth មិនទទួលថាខ្លួនខុស

"គួរសុំទោសគេឬអត់ណ៎" Earthគិតក្នុងចិត្ត

"Earth តើអំបាញ់មិញអ្នកគ្រូបង្រៀនពីអ្វីដែរ" អ្នកគ្រូងាក់ឃើញEarthមិនចាប់អារម្មណ៍និងការរៀន ទើបគាត់សួរ

រឿង <<គូរស្នេហ៍ឆ្កែឆ្មា🐶🐱>>Where stories live. Discover now