Short Novel~~(01)
ដឹប~~
សម្លេងវៃគ្នាទៅវិញទៅមកប៉ះទង្គិតគ្នានៅក្នុងក្លឹបដែលកំពុងតែរាំរែកសប្បាយជាមួយនឹងចង្វាក់ភ្លេងកន្រ្ទាក់អារម្មណ៍ញាប់ញ័រតែធ្វើអោយវាក្លាយជារញ៉ែរញ៉ៃដោយសាពួកក្មេងពាលមួយក្រុមមកនាំគ្នាឈ្លោះវៃគ្នាផ្អើលពេញនឹងធ្វើអោយសម្លេងតន្រ្តីពិរោះអម្បាញ់មិញនេះនាំមកនូវសម្លេងស្រែកចាចពេញក្នុងក្លឹបរាត្រីនេះតែម្តង...
«ឯង..ដឹបៗ~~»
«អ្ហាយ~~ជួយផងមានមនុស្សកំពុងវៃគ្នា»ពួកស្រីៗដែលឈររាំរែកនៅក្បែរនេះភ័យមិនស្ទើរដែលត្រូវឃើញគេវៃគ្នាមិនថ្នមដៃសោះ វៃយកៗទើបប្រញាប់រត់ចែកជើងគ្នាស្រែកអោយគេមកផ្អើលសម្លឹងមើលគ្រប់គ្នា..
«ឆាប់ឈប់ភ្លាម»មេការដែលគ្រប់គ្រងនៅទីនេះប្រញាប់ចេញមកមើលថាតើមានរឿងអីកើតឡើងបានជារញ៉េរញ៉ៃពេញក្លឹបតែម្តងផ្អើលភ្ញៀវខ្លះរត់ចេញអស់..មកដល់ក៏ឃើញកំពុងតែវៃគ្នារបស់របរក៏ខ្ទិចទៀត...
«យើងប្រាប់ថាអោយឈប់ឮទេ»មេការ ស្រែកឡើងម្តងទៀតតែបែជាគ្មានអ្នកស្តាប់ មិនព្រមមានអ្នកណាបញ្ឍប់ម្នាក់សោះកាន់តែខ្លាំងរៀងៗខ្លួន...
ផាំង~~
ស្នូគ្រាប់កំភ្លើងឮឡើងខ្ទរធ្វើអោយអ្នកគ្រប់គ្នានៅទីនេះភ័យស្លន់ស្លោរប្រញាប់ងាកមើលគ្រប់គ្នា ព្រមជាមួយអ្នកដែលកំពុងបង្កររឿងនៅទីនេះ...
«លោក.jeon»មេការ និយាយទាំងដើរទៅជិតអ្នកដែលមកមុននេះដើម្បីនឹងប្រាប់រឿងដែលកំពុងកើតឡើងនេះទៅកាន់ចៅហ្វាយ.តែមិនបាច់ប្រាប់ទេលោកjeonប្រាកដជាដឹងរួចទៅហើយ..
«ពួកឯងជាអ្នកណា មិចក៏ហ៊ានបង្កររឿងនៅទីនេះ»សម្លេងរាបស្មើរបង្កប់ទៅដោយការកោតខ្លាចពីមនុស្សគ្រប់គ្នាដែលនៅទីនេះ សម្លឹងទៅកែវភ្នែកប្រុសម្នាក់នេះក៏ដឹងថាមានអំណាចប៉ុណ្ណាដែល..
«វាជាអ្នករករឿងខ្ញុំមុន»បុរសដែលឈរនៅម្ខាងមុខមើលមិនយល់ដោយតែហើមពកនឹងមានឈាមត្រង់ក្បាលបន្លឺសម្លេងឡើងទាំងមិនភ្លេចងាកទៅសម្លក់អ្នកម្ខាងទៀតដែលជាដើមហេតុក្នុងរឿងនេះ..