រាងខ្ពស់សង្ហារដេីរចេញក្រុមហ៊ុនទាំងទឹកមុខរាប
ស្មេី អ្នកណាមិនស្គាល់គេគឺគេ JEON JUNGGUK
ជាទាយាទស្នងរបស់ត្រកូល JEON តែម្នាក់គត់ដែល
ទេីបឡេីងកាន់តំណែងថ្មីៗនេះប៉ុន្តែមានសមត្ថភាព
អាចគ្រប់គ្រងជំនួញដ៏ច្រេីនក្នុងដៃ មានអំណាច មាន
លុយ កត្តិយសបុណ្យសិក្ត មានគេគោរពរកោតខ្លាច
ថែមទាំងជាសុភាពបុរសទៀតផង បុរសដែលនារីៗ
ស្ទេីរពាក់កណ្តាលទីក្រុងប្រាថ្នាចង់ឡេីងគ្រែជាមួយ
ចង់រៀបការក្លាយជា Mrs.Jeon ។«Meow~~Meow~~~»សម្លេងកូនឆ្មាបន្លឺឡេីងកាត់
ត្រចៀករបស់អ្នកកម្លោះ។ Jungguk រេភ្នែកសម្លឹង
មេីលរកប្រភពសម្លេងបន្តិចប៉ុន្តែក៏មិនឃេីញ ខ្ជិលខ្វល់
ច្រេីននាយក៏បម្រុងនឹងបេីកទ្វារឡានចូលទៅក្នុងស្រាប់តែ....«Meow~~~»ម្តងទៀតហេីយ វាគឺជាសម្លេងកូនឆ្មា
ច្បាស់ណាស់។ រាងសង្ហារបញ្ឈប់គំនិតដែលបម្រុង
នឹងទៅផ្ទះវិញនោះភ្លាមៗសម្លឹងរកមេីលកូនឆ្មាដែល
បន្លឺសម្លេងឲ្យគេបានឮ។«សម្លេងឆ្មាច្បាស់ណាស់!!»Jungguk និយាយតែម្នាក់ឯងអោនមេីលក្រោមឡានក៏ស្រាប់តែលេចចេញនូវកូនឆ្មាសម្បុរប្រផេះលាយសបេីកភ្នែក
សម្លឹងមកគេម៉ក់ៗដូចជាចង់ទៅជាមួយណាស់អញ្ចឹង។«អីយ៉ា!!ពិតជាកូនឆ្មាពិតមែន...ឯងវង្វេងផ្ទះរឺ?»
អ្នកកម្លោះលេីកកូនឆ្មាឡេីងរួចសួរវា កូនឆ្មាមិនរេីខ្លួន
ហេីយក៏លិទ្ធថ្ពាល់នាយបន្តិច។«ចំមែន!!»Jungguk សេីចបន្តិចរួចនឹងជូតថ្ពាល់
ចេញមុននឹងបេីកទ្វារដាក់កូនឆ្មានៅបាំងខាងក្រោយ
រួចរាល់ទេីបខ្លួនដេីរទៅកន្លែងបញ្ជាឡានបេីកចេញទៅ
ផ្ទះវិញ។#Vila
មកដល់ផ្ទះវិញ Jungguk ក៏ពរកូនឆ្មាចូលទៅក្នុង
ផ្ទះ ។ ជាទាយាទប្រាក់ពាន់លានពិតមែនប៉ុន្តែគេ
សុខចិត្តជ្រេីសរេីសនៅវីឡាវិញប្រសេីរជាងនៅភូមិគ្រឹះ
ធំស្កឹមស្កៃតែនៅម្នាក់ឯង។«Tina នាងជួយយកចំណីឆ្មាទៅបន្ទប់ខ្ញុំផង!!យក
ទៅឥឡូវនេះ»Jungguk បោះសម្តីប្រាប់ទៅ Tina
ដែលជាអ្នកបម្រេីនៅក្នុងផ្ទះ ។ វីឡារបស់គេមិនសូវ
មានអ្នកបម្រេីទេគឺមានតែ 2 នាក់គត់សម្រាប់បោស
សម្អាតផ្ទះប៉ុណ្ណោះព្រោះគេមិនសូវបាននៅផ្ទះទេ
ពេលខ្លះក៏ញុាំអាហារនៅខាងក្រៅធ្វេីដោយខ្លួនឯង
បន្តិចបន្តួច មួយទៀតគេក៏ជាមនុស្សស្ងប់ស្ងាត់មិនសូវ
ចូលចិត្តភាពអ៊ូអរ។