#ថ្ងៃចូលរៀនដំបូង
7:30AM
កណ្តឹងរោទិ៍របស់សាលាដ៏ធំមួយនៅក្នុងទីក្រុងស៊េអ៊ូលដែលសម្បូរទៅដោយសិស្សប្រុសស្រីដែលមានជីវភាពធូរធារត្រូវបានបញ្ជូនឲមកក្រេបយកចំណេះដឹងពីសាលានេះ ។ សម្លេងនិយាយគ្នាសើចអ៊ូអ៊រឮខ្ទររំពងពេញក្នុងថ្នាក់ដោយសិស្សប្រុសស្រីនាំគ្នាមកអង្គុយចាំលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ ឈ្លៀតពេលដែលលោក/អ្នកគ្រូមិនទាន់មកដល់ពួកគេក៏នាំគ្នា
ជជែកគ្នាលេងសើចសប្បាយរហូតដល់ឮសម្លេងមួយបន្លឺឡើង"ស្ងាត់~~ដល់ម៉ោងចូលរៀនហើយ មិចក៏ពួកឯងនៅឈរប្រលែងគ្នាទៀត " សម្លេងនៃការស្តីបន្ទោសបន្លឺចេញពីមាត់លោកគ្រូសង្ហាម្នាក់ដែលមានកម្ពស់ខ្ពស់ល្មម ភ្នែកតូចៗ ទម្រង់មុខស្រស់ស្អាតដូចជាទេវបុត្រ ទោះបីចម្រុះគាត់មិនស្រួចខ្លាំងតែមើលទៅនៅតែសង្ហា ចំណែកស្បែកសរភ្លឺរលោងជាងមនុស្សស្រីទៅទៀត មិនសមណាមកធ្វើជាគ្រូបង្រៀននោះទេហិហិហិ គេមានឈ្មោះថា " Park Jimin "
ក្រោយពេលត្រូវលោកគ្រូសង្ហាម្នាក់នេះស្តីបន្ទោសរួចហើយមក សិស្សគ្រប់គ្នាក៏នាំគ្នាស្ងៀមស្ងាត់ដោយការដឹងកំហុស ។ វិន័យនៅក្នុងសាលានេះ បើសិនជាដល់ម៉ោងចូលថ្នាក់ហើយទោះបីជាមិនឃើញគ្រូមកតែសិស្សគ្រប់គ្នាត្រូវតែរក្សាភាពស្ងៀមស្ងាត់ជានិច្ច កាលដែលពួកគេមាត់ឡូឡា ប្រលែងគ្នាក្នុងម៉ោងរៀនអាចបង្កភាពរំខានដល់ថ្នាក់គេផ្សេង
" ចាត់ទុកថានេះជាថ្ងៃដំបូងដែលយើងជួបគ្នា ខ្ញុំលើកលែងទោះឲពួកឯងម្តងចុះ " Jiminថាចប់ភ្លាមសិស្សទាំងអស់ក៏នាំគ្នាហ៊ោដោយការសប្បាយចិត្តតែក៏ត្រូវលើកដៃខ្ទប់មាត់អោនមុខចុះគ្រប់គ្នាដោយសារតែទឹកមុខរបស់លោកគ្រូសង្ហាម្នាក់នេះ
Jiminច្រត់ដៃទាំងសងខាងនៅលើតុរបស់ខ្លួនសឹមសម្លឹងមើលមុខសិស្សគ្រប់គ្នារួចបន្លឺឡើង
" មានអវត្តមានទេ ? " Jimin
" គឺម....." ប្រធានថ្នាក់មិនទាន់ទាំងបានឆ្លើយនៅសំណួរលោកគ្រូចប់ផងក៏មានសម្លេងស្រែកចាចពីមុខខ្លោងទ្វារថ្នាក់យ៉ាងខ្លាំង
YOU ARE READING
𝑇𝑤𝑖𝑐𝑒 𝐿𝑜𝑣𝑒 . 𝑜𝑛𝑒 ℎ𝑒𝑎𝑟𝑡
Romanceស្នេហាដែលកើតចេញពីក្តីស្រលាញ់របស់យុវវ័យស្រីម្នាក់ដែលបានបង់ចិត្តស្រលាញ់ឲទៅលោកគ្រូរបស់ខ្លួន.... ឥន្ធិពលនៃសេចក្តីស្រលាញ់បានគ្របដណ្តប់នៅសិតិអារម្មណ៍របស់នាងឲហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីបានក្លាយខ្លួនជាមនុស្សក្នុងបេះដូងរបស់លោកគ្រូសង្ហាម្នាក់នេះ ។ល។ " ឯងកុហ...