Part : 1 << យើងមិនចូលចិត្តសាំញាំច្រើនទេ >>
អំឡុងឆ្នាំ*** នាសតវត្សទី*** ជាសម័យបុរាណកាលដែលបានចែកទឹកដីគ្នាជាផ្នែកមួយកើតចេញបានជា« នគរ » នឹងតាមជាយៗក្រុង ប្រជាជនរស់នៅតាមនគរនីមួយៗដោយមានស្តេចគ្រប់គ្រងសោយរាជ្យគ្រប់ៗជំនាន់តាមខ្សែរស្រឡាយរបស់រាង្សត្រកូលស្តាច់ ។
_ « វ៉ាងជុន » ( Wangjeon ) ជានគរល្បីឈ្មោះឈរលើលំដាប់លេខ1ដែលមានទឹកដីធំជាងគេក្នុងចំណោមមហានគរធំៗទាំង5 គ្រប់គ្រងដោយអធិរាជវ័យក្មេងព្រះនាម Jeon Jungkook ដែលបានឡើងគ្រងរាជ្យបន្តរពីបិតារបស់ទ្រង់ដែលបានសោយទិវង្គត់ទៅអស់រយះពេល5ឆ្នាំមកនេះ រួមនឹងមាតារបស់ទ្រង់ព្រះនាម Han MinGyu កេរ្ត៍ឈ្មោះនគរល្បីល្បាញឮរន្ទឺដល់នគរគេជិតខាង ទោះបីទ្រង់នៅក្មេងតែខាងរាជសាស្រ្តនៃការចម្បាំងក្នុងសមភូមិក៏មិនអន់ជាងបិតារបស់ទ្រង់ប៉ុន្នានដែល ធ្វើឲ្យនគរគេដ៏ទៃមិនស្ញើចសសើរមិនមានមែន ចេញច្បាំងលើកណាទ្រង់តែងតែយកនាំមកនូវ ជ័យជំនះ មកឲ្យប្រជាជននឹងនគរជានិច្ចមិនឲ្យភ្លាត់ស្នៀតម្តងណាឡើយ ។
___skip
_ជាយក្រុង
<< ជ័យយោៗ >>
កងទ័ពនឹងសេនាជាច្រើនស្រែកហូរកញ្ជៀវលើកដាវ លំពែងឡើង អបអរសាទរបន្ទាប់ពីទទួលបានជ័យជំនះនៃការចេញច្បាំងលើកនេះ ក៏ព្រោះតែមានអធិរាជអង់អាចខ្លាហានចេញដឹកនាំច្បាំងដោយភ្ទាល់នោះអី គ្មានអ្វីដែលត្រូវបរាជ័យនោះទេ មុននឹងបន្តរទៅជំរុំដែលនៅក្នុងភូមិវិញ
<< អបអរសាទរព្រះអង្គ សូមឲ្យព្រះអង្គមានព្រះជន្នមឺតៗឆ្នាំ >> មនុស្សក្នុងភូមិជាច្រើនបានចេញមកដំហែរគ្នាទទួលទ្រង់ពីមុខក្លោងទ្វាភូមិយ៉ាងអធឹកអធាំ ម្នាក់ៗឱនគោរពក្បាលដល់ដី
<< ពីពេលនេះទៅអ្វីនឹងល្អប្រសើរ យើងនឹងឲ្យសេនា100នាក់យាមការពារនៅទីនេះនឹងមិនឲ្យខ្មាំងចូលលុកលុយជាដាច់ខាត់ បានហើយនាំគ្នាក្រោកឡើង >>
<< អរព្រះគុណព្រះអង្គ >>
ទ្រង់បោះសម្តីយ៉ាងមឺងម៉ាត់ទៅកាន់ប្រជាជន ឲ្យជឿទុកចិត្តលើទ្រង់ ក្តីសុខរបស់ប្រជាជនក៏ដូចជារបស់ទ្រង់ដូចគ្នា បើទ្រង់មិនឆឺឆ្អាលមិនដឹងពេលនេះមនុស្សទាំងនេះត្រូវខ្មាំងសត្រូវយកទៅធ្វើបាបធ្វើទារនកម្មយ៉ាងណាទេ រួចក៏នាំគ្នាធ្វើវិធីជប់លៀងស្វាគមន៍ព្រះអង្គសម្រាប់ជ័យជំនះលើកនេះ យ៉ាងណាព្រឹកស្អែកទើបទ្រង់ត្រឡប់ទៅនគរវិញឯណោះ

BINABASA MO ANG
👑ចំណងស្នេហ៍អធិរាជ👑
Romance> ចំណងស្នេហ៍ដែលបង្កើតឡើងដោយពួកយើងទាំងពីរ មិនថាទៅដល់ទីណា កន្លែងណា ចំណងស្នេហ៍មួយនេះនឹងធ្វើជាស្ពានចម្លង់ឲ្យពួកយើងជួបគ្នាជានិច្ច ពួកយើងនឹងរស់នៅជាមួយគ្នាជារៀងរហូទៅ ទៅណាមានទ្រង់ទីនោះនឹងមានខ្ញុំម្ចាសដូចគ្នា