
DySovat
មានរឿងជាច្រើនដែលខ្ញុំចង់និយាយ ជាក់ស្តែងខ្ញុំនឹងនិយាយតែរឿងនេះមួយប៉ុណ្ណោះ... ! ខ្ញុំជាមនុស្សបណ្តុំដោយបញ្ហាតែមិនមានជ្រុងទំលាយចេញ នៅក្នុងដំណាក់កាលដែលខ្ញុំតឹងទ្រូងស្ទើតែបែកធ្លាយ ខ្ញុំក៏បានសម្រេចចិត្តជ្រើសរើសការនិពន្ធ ដើម្បីបានផ្ញើរនូវពាក្យពេចន៍ដែលមិនអាចបង្ហាញចេញជាសាធារណៈទៅក្នុងរឿងនិមួយៗ ! មកលើកនេះគឺដើម្បីសូមអភ័យទោស និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការដែលចូលមកចែករំលែក រឿងទាំងអស់នេះពីខ្ញុំ ខ្ញុំអាចជាអ្នកនិពន្ធប្រភេទដែលខ្ជិលបំផុត ដែលបណ្តោយឲ្យអ្នកអានរងចាំយូរ ដូចបាននិយាយខាងលើ គឺខ្ញុំមានបញ្ហាជាច្រើនត្រូវដោះស្រាយ ដូច្នេះ សូមអភ័យទោសដល់ខ្ញុំជាការយកយល់ផងចុះ