KimNaBi849
ខ្ញុំសង្ឃឹមថាអ្នកគាំទ្រស្នាដៃរឿងរបស់ខ្ញុំនឹងអានវាដល់ចប់: អ្នកទាំងអស់គ្នាខ្ញុំដឹងថាខ្ញុំជាអ្នកនិពន្ធម្នាក់ដែរសរសេររឿងមិនងាយចប់ ខ្ញុំធ្លាប់និយាយរួចហើយថាចង់បញ្ចប់រឿងទាំងអស់ដែរខ្ញុំបានសរសេរប៉ុន្តែខ្ញុំមិនអាចធ្វើបាន តែមិនមែនខ្ញុំមិនចង់នោះទេវាមានហេតុផល 3ធំបំផុតសម្រាប់ខ្ញុំគឺ: 1. សាច់រឿងដែរទុកយូរធ្វើអោយខ្ញុំភ្លេចសាច់រឿងទាំងអស់ដូច្នេះត្រូវអានឡើងវិញម្តងទៀតនឹងគិតពីសាច់រឿងថ្មីដើម្បីដាក់បញ្ចូល ជួនកាលមិនអាចរកសាច់រឿងដាក់បានព្រោះមិនដឹងគួរផ្តើមពីត្រង់ណាមកវិញ 2. នៅពេលដែលខ្ញុំផ្តោតសរសេរទៅរឿងណាមួយខ្ញុំមិនអាចបែកចិត្តសរសេរបានម្តង3-4រឿងដូចកាលពីមុននោះទេ 3. ការប្រឡងរបស់ខ្ញុំកាន់តែគៀកខ្ញុំត្រូវកំណត់ពេលវេលាអោយត្រឹមត្រូវ សល់ពេលខ្ញុំក៏រំសាយអារម្មណ៍ ដោយមិនប៉ះពាល់សោះលើការសរសេររឿងនេះ។ នៅពេលដែលឃើញបងៗខមិនសុំភាគត ខ្ញុំពិតជាចង់សរសេរបន្តខ្លាំងណាស់ ហើយខ្ញុំក៏សង្ឃឹមថាបងៗអាចខមិនជាសាច់រឿងសម្រាប់រឿងដែលខ្ញុំនៅបន្ត upload ដូចគ្នាទោះជាពេលខ្លះខ្ញុំមិនបានឆ្លើយតបប៉ុន្តែរាល់ខមិនដែលបងៗសរសេរខ្ញុំពិតជាបានឃើញហើយមានអារម្មណ៍សប្បាយចិត្តដូចគ្នា