Rea-ksa
រឿងចាស់សុំសម្រាកសិន ហើយមកវិញជាមួយនេះសាច់រឿងថ្មីនេះ នៅមានអ្នកអានអត់ណ៎ " ឯងជាអ្នកណា?ម្ដេចបានជាសៀវភៅរបស់យើងនៅជាមួយឯង?ហើយឯងកំពុងរកអ្វីក្នុងសៀវភៅរបស់យើង? កុំប្រាប់ណាថាឯងជាចោរ ចង់មកលួចសៀវភៅយើង " រាងក្រាស់គ្រាន់តែឃើញមនុស្សកាន់សៀវភៅរបស់គេក៏សួរទៅកាន់គេម្នាក់នោះ " នែ..មិចក៏លោកមកចោទខ្ញុំថាជាចោរបែបនេះ " រាងតូចក៏សួរទៅរាងក្រាស់ទាំងខឹង មិនទាន់ដឹងរឿងច្បាស់ផងក៏មកចោទគេថាជាចោរ តើអ្នកមិនខឹងនោះ ទើបចូលរៀនដំបូងមិនទាន់ស្គាល់នរណាផងក៏គេចោទប្រកាន់បែបនេះទៅហើយ។ " ចុះ..បើឯងមិនមែនចោរ ហេតុអីសៀវភៅយើងនៅឯង ? " រាងក្រាស់ " ខ្ញុំមិនមែនជាចោរទេ ហើយខ្ញុំក៏មិនបានលួចសៀវភៅលោកដែល សៀវភៅនេះលោកគ្រូជាអ្នកឲ្យខ្ញុំ ខ្ញុំមិនដឹងទៅថាជារបស់លោកនោះ " រាងតូចឃើញគេនៅតែចោទគេបែបនេះ គេក៏រៀបរាប់ទៅគេកុំឲ្យគេច្រឡំមកដើរចោទខ្លួនទៀត។ " យើងមិនជឿឯងទេ ឯងកុហកយើងច្បាស់ណាស់ព្រោះអីលោកគ្រូមិនដែលយកសៀវភៅយើងឲ្យអ្នកណាផ្ដេសផ្ដាសទេ " រាងក្រាស់នៅតែមិនជឿរាងតូច ព្រោះមានតែលោកគ្រូដែលដឹងពីគេច្បាស់ថាគេមិនដែលអនុញ្ញាតឲ្យអ្នកណាមកប្រើប្រាស់របស់គេទេ ព្រោះអីគេមិនចូលចិត្តឲ្យអ្នកណាមកប៉ះពាល់របស់គេ។ " មិនជឿក៏ហីទៅ...ពិតជាគួរឲ្យធុញណាស់ មិនដឹងជាមនុស្សអីទេតាប៉ែរកលេខដាក់គ្មាន " រាងតូចឆ្លើយតបទៅរាងក្រាស់និយាយដៀល ព្រោះគេមកប្រាប់ហើយមកថាគេកុហកចឹងចង់គិតយ៉ាងម៉េចក៏យ៉ាងហ្នឹងទៅខ្ជិលខ្វល់ច្រើនណាស់។ " បើមិនចង់ឲ្យយើងឈប់តាប៉ែជាមួយឯងច្រើនទេ ឯងប្រគល់សៀវភៅឲ្យមកយើងវិញមក " រាងក្រាស់និយាយព្រមទាំងលាដៃទៅយកសៀវភៅពីរាងតូច។ " ណេះ...យកសៀវភៅរបស់លោកឯងវិញទៅ ខ្ញុំមិនចង់បានទេ " រាងតូចនិយាយព្រមទាំងបោះសៀវភៅចំកណ្ដាលទ្រូងរបស់រាងក្រាស់ហើយរាងតូចរួចក៏ដើរចេញទៅ។ " ចំជាក្មេងឈ្លើយមែន " រាងក្រាស់និយាយទាំងគ្រឺតខ្នាញ់នឹងហួសចិត្តរាងតូចដែរគេខំលាដៃបែបជាបោះមកឲ្យគេជំនួសវិញ ។