davderi
ភាគបញ្ចប់! ព្រិលធ្លាក់ដំបូងចាប់ផ្តើមបង្អុលចុះប៉ះនិងដី ជេយ៍សន្សឹមបិតភ្នែកដំណក់ទឹកសំណើមជ្រាបតាមកន្ទុយភ្នែកភាពត្រជាក់តាមរយៈខ្យល់បក់បោករសាត់ប៉ះរាងកាយតូចស្តើង ប្រៀបមិនបានស្មើនិង ភាពរងាដែលលាក់ទុកក្នុងចិត្តនាយបានឡើយ កែវភ្នែកសោកសៅបង្កប់ទុកសោកលាយឡំនិងភាពក្រៀមក្រមហាក់មិនរលុបបាត់ចេញពីរង្វង់មុខតូចក្រមិចមួយនេះទល់តែសោះ។ "អាកាសធាតុចុះត្រជាក់ខ្លាំងណាស់ បងគួរតែប្រញាប់ចូលទៅខាងក្នុងវិញ" ជេនដណ្តប់អាវក្រណាត់ក្រាស់មានដោយកន្សែងបង់.កមកជាមួយបន្ថែមភាពកក់ក្តៅពីខាងក្រៅសម្រាប់នាយតូច។ "វាមានរយៈពេលប្រាំមួយខែហើយ គេនៅមិនទាន់ត្រឡប់មកវិញ បើយប់នោះលូកាសជានាក់ដែលត្រូវស្លាប់ចុះ ហេតុអ្វីគេមិនត្រឡប់មកវិញ ជេនតើគេនិងទុកឲ្យខ្ញុំរងចាំគេបែបនេះម្តងហើយម្តងទៀតតើមែនទេ? តើមានរឿងអ្វីដែលខ្ញុំមិនទាន់បានដឹង? ជេននាងនិយាយមក" ជេយ៍ស្រូបខ្យល់ចូលបំពេញសួត កែវភ្នែករលីងរលោងបង្ហូរទឹកភ្នែកជាច្រើនដំណក់ប្រអប់ដៃស្រឡូនអង្អែលផ្ទៃពោះប៉ោងធំហួសដែលមានទារកតូចមួយគូកំពុងគេងយ៉ាងស្ងប់សុខ។ "បងហ៊ីស្រលាញ់បងខ្លាំងណាស់ គាត់ម៉េចនិងដាច់ចិត្តទុកបងចោលដោយមិនមានមូលហេតុនោះ? ខ្ញុំគ្រាន់តែបំពេញពាក្យសន្យាមើលថែបងជំនួសបងហ៊ីមួយរយៈប៉ុណ្ណោះក្រៅពីនេះ រឿងអ្វីក៏ខ្ញុំមិនបានដឹងដែរ" ថ្ងៃដែលហ៊ីស៊ឹងបាត់ដំណឹងនាយបានទាក់ទងមកកាន់ជេនយ៉ាងតក់ក្រហល់ ស្នើសុំនាងជួយមើលថែមនុស្សសំណព្វដោយមិនប្រាប់ពីមូលហេតុទូរសព្ទត្រូវបានកាត់ផ្តាច់ទោះនាងចង់បដិសេដក៏មិនទាន់។