Bambiii-tete
សួស្តីបងស្រីអ្នកនិពន្ធ(សុំហៅបងស្រី)ខ្ញុំមកនេះគឺចង់មកស្ថាបនារឿង«ភរិយាបណ្ដូលចិត្ត» មិនមែនរិះអ្វីទេខ្ញុំគ្រាន់តែចថ់ផ្ដល់ជាមតិបើបងស្រីគិតថាវាល្អក៏បានអាក្រក់ក៏បានដែលណា គឺថាខ្ញុំបានអានរឿងមួយនេះរបស់បងស្រីហើយ សាច់រឿងគឺពិតជាល្អ មានអាថ៌កំបាំង មានរឿងដែលគួរឲ្យស្មុគស្មាញ នឹងផ្សេងៗទៀត ប៉ុន្តែខ្ញុំសង្កេតឃើញថាមិនសូវជាមានអ្នកvoteសម្រាប់រឿងមួយនេះច្រើនទេ សម្រាប់ខ្ញុំគឺគិតថារឿងនេះគឺវាមិនជាបញ្ហាទេគឺសាច់រឿងល្អតែអីដែលខ្ញុំកត់សម្គាល់ឃើញគឺថាការសរសេររបស់បងស្រី ខ្ញុំមិនចង់បានន័យថាបងស្រីសរសេររឿងមិនល្អទេ តែការសរសេរសាច់រឿងរបស់បងស្រីគឺសរសេរធ្វើឲ្យរឿងមានភាពស៉ាំញ៉ាំនឹងរញ៉េរញ៉ៃ នឹងមានភាពស្មុគស្មាញបន្តិចបន្តួចសម្រាប់អ្នកអានមួយចំនួនគឺត្រូវអានចាប់នឹងព្យាយាមយល់នូវសាច់រឿងទាំងអស់នោះ សម្រាប់ខ្ញុំគឺមិនមានជាបញ្ហាទេខ្ញុំអានហើយគឺប្រកាច់ម្នាក់ឯងធម្មតា:) នឹងកើតជំងឺ100អារម្មណ៍ដោយកាប៉ិកអ៉ីប៉ូនឹងតែម្ដង(ToT) សរុបរួមវិញខ្ញុំគ្រាន់តែគិតថាបើអាចបងកែទម្រង់នៃការសរសេរបន្តិចដើម្បីឲ្យរឿងកាន់តែប្រទាក់ក្រឡាគ្នាកាន់តែខ្លាំងជាងនឹង ជាចិងក្រោយអរគុណសម្រាប់ការដែលធ្វើឲ្យខ្ញុំតឹងចិត្តស្អិតទ្រូងជាមួយកាប៉ិកអ៉ីប៉ូ:) thanks!!