បន្ទាប់ពីញុាំបាយរួចរាងស្ដើងចូលសម្រាកក្នុងបន្ទប់តូចចង្អៀតរបស់ខ្លួនរង់ចាំSugaមកដល់ ថានឹងនិយាយគ្នាឲច្បាស់លាស់ គេទាញទូរស័ព្ទនៅក្បែរខ្លួនបម្រុងនឹងដាក់កាសស្ដាប់ចម្រៀងដូចរាល់លើក តែក៏ត្រូវផ្អាកដោយសារសម្លេងជើងរបស់រាងក្រាស់ដែលទើបដើរចូលមក។
Jiminទុកពេលឲគេផ្លាស់សម្លៀកបំពាក់ឲរួចរាល់ ល្មមថាអាចស្រួលបួលហើយ នាយកម្លោះក៏ដើរទៅអង្គុយលើគ្រែភាគីម្ខាងទៀត ធ្វើឲអាបុិជើងល្អយើងភ្ញាក់ដូចឃើញខ្មោចលង។
<<អាស៎!...ចង្រៃយ៎ ហើយឯងនឹកឃើញយ៉ាងម៉េចបានមកនៅលើគ្រែយើងស្ងាត់បែបនេះ? ម៉េច! ចង់ថើបយើងម្ដងទៀតហេស៎?>>
ឮពាក្យដុតមួយឃ្លានេះហើយ ម្ចាស់ប្អូនដែលគិតថានឹងពិភាក្សាឲស្រួលបួលក៏កើតកំហឹងឡើងមកតាមចរឹកចិត្តស្រាលរបស់គេ<<ហុឹស!....ស្មានតែយើងចង់ថើបឯងណាស់ទៅនឹងហា៎ ខ្ពើមណាស់វុើយ! បើអាចណា៎ យើងនឹងទៅបកស្បែកចេញកុំឲជាប់ចង្រៃ!>>
<<សម្ដីបានណាស់ តែអាពេលអីៗ ស្ងាត់ឲឈឹង ចង់ម្ដងទៀតឬអត់?>>
ទម្ងន់ជើងស្រាលៗមួយបានទង្គិចទៅនឹងរាងកាយSugaធ្វើឲគេផ្ញាច់នឹងជញ្ជាំង<<អូយ! ឯងធាក់យើងធ្វើអី ឈឺណាស់វុើយ ម៉េចក៏លេងធ្ងន់ដាក់ប្ដីចឹងប្រពន្ធសម្លាញ់!>>
<<អ្នកណាជាប្រពន្ធឯង អាចង្រៃ! នេះនែ៎!>>គេបន្តយកជើងតូចៗរបស់គេធាក់នាយកម្លោះមិនឈប់
រាងក្រាស់ក៏ចាប់គេជាប់ ហើយសសៀចូលឲជិតដោយកែវភ្នែកមុតថ្លារបស់គេសម្លឹងចំភ្នែករាងស្ដើង ធ្វើឲគេអៀនហើយងាកចេញតែក៏ត្រូវអាបុិមាឌធំជាង គ្រប់គ្រងដោយបបូរមាត់ក្ដៅៗរបស់គេ។
បន្ទាប់ពីបង្រ្កាបរាងស្ដើងហើយ Topរបស់យើងក៏ក្រសោបផ្ទៃមុនទន់រលោងរបស់Jiminរួចនិយាយដោយផ្អែមល្ហែម<<យើងស្រឡាញ់ឯងណា៎Jimin>>
<<ថាម៉េច! ឯងនិយាយមែនហេស៎?>>
រាងក្រាស់យកដៃទៅអង្អែលថ្ពាល់ក្រហមព្រើងៗមុននឹងតបសំណួរ<<យើងនិយាយនេះជាការពិត ទោះជាយើងមិនដែលនិយាយល្អដាក់ឯង តែយើងក៏ដែលកុហកឯងដែរត្រូវទេ!>>
YOU ARE READING
បងប្រុសក្រៅត្រកូល
Jugendliteraturរឿងរ៉ាវបែបស្រើបស្រាលរបស់កម្លោះពីរនាក់ ដែលត្រូវជាបងប្អូនរួមផ្ទះជាមួយគ្នា ដោយសារតែវិបត្តិគ្រួសារនាំឲអ្នកទាំងពីរ ស្ទើរតែលែងបាននៅជាមួយទៅហើយ ពួកគេបានហែលឆ្លងគ្រប់ឧបសគ្គទម្រាំតែមានថ្ងៃមួយដែលហៅថា "សុភមង្គល"។