ភាគទី2: ជម្លោះគ្មានស្រាកស្រាន😡💢💥

1K 98 1
                                    

    នាវេលាយប់ប្រហែលម៉ោង7 សមាជិកគ្រួសារហាក់ដូចសប្បាយរីករាយណាស់ ពួកគេញុាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើរសើចក្អាកក្អាយ លើកលែងតែJiminដែលសំងំនៅក្នុងបន្ទប់ដែលត្រូវផ្លាស់ប្ដូរទាំងស្រុងដោយសារស្នាដៃ អាបងប្រុសដែលទើបតែចូលមករស់នៅមិនទាន់បានមួយថ្ងៃល្អផង។

    គេទាយទូរស័ព្ទមកមើលរូបដែលថតជាមួយអ្នកម៉ាក់ហើយដេកយំ រាល់ពេលមើលវាគេតែងតែនឹកឃើញដល់ពេលដែលនៅជាមួយអ្នកម៉ាក់យ៉ាងមានសេចក្ដីសុខ ដើរលេងជាមួយគ្នា អ្នកម៉ាក់តែតែចម្អិនអាហារឲគេញុាំ ហើយជួនគេទៅសាលាមិនដែលលួសថ្ងៃណាឡើយ។

   តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ក្រោយពេលដែលស្ដេចមច្ចុរាជចុះមកយកជីវិតគាត់ទៅទាំងមិនគិតអាណិតដល់អារម្មណ៍របស់កូនប្រុសម្នាក់នេះសោះថា តើគេនឹងរស់នៅបែបណាបន្ទាប់ត្រូវបាត់បង់ម្ដាយដែលតែងតែមើលថែគេនោះ។

    Jiminស្រវ៉ាយកភួយមកគ្របក្បាល យំខ្សឹកខ្សួកម្នាក់ឯង ទោះជាមានគេឮក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ ពេលនេះក្នុងផ្ទះទាំងមូលដូចជាចាត់ទុកគេជាសំរាមចឹងដែរ។

   <<តុក!..តុក!..>>

   <<បើកទ្វា!...បើកទ្វាភ្លាម!...>>Sugaគោះទ្វាយកម៉ាអស់ដៃ គ្មានគិតក្រែងអ្នកណា សន្ធាប់យកគ្នាឲអ្នកខាងក្នុងចេញមកបើកឲខ្លួន។

   រាងស្ដើងយើងវិញ មិនទៅបើកឲទេ សំងំនៅក្នុងភួយ ដោយមិនចង់ជ្រលក់ជាមួយអាម្សៀលនោះ។

   <<ក្រាក!...>>នេះមិនមែនសម្លេងបើកទ្វាទេ គឺនាយកម្លោះSugaធាក់ទម្លាយទ្វាចូលមកទៅវិញទេ🤣ដំណើរទ្រេតទ្រោត ហាក់ដូចស្រវឹង ដើរមកមិនទាន់ទាំងដល់គ្រែផង ដួលសន្លប់បាត់មាត់ឈឹងនៅលើឥដ្ឋការ៉ូ។ ឯរាងស្ដើងវិញខ្ជិលជួយលើកនាំតែមានរឿងវាទៅពិតទូលប៉ាមិនខាន ធ្វើមិនដឹងមិនឮបិទភ្នែកធ្វើជាដេកលក់បាត់ទៅ។
_____________
@Morning⛅⛅
    Jiminងើបឡើងស្ទុះស្ទាររៀបចំខ្លួនលុបមុខដុសធ្មេញ ទាញកាតាបដែលនៅក្បែរទូរខោអាវ ស្ពាយដើរចុះទៅខាងក្រោម ដោយមិនសូម្បីតែមើលជុំវិញខ្លួនថាSugaនៅឯណាឡើយ។ លុះចុះមកដល់ខាងក្រោមក៏ឃើញអាបុិរាងក្រាស់អង្គុយញុាំអាហារពេលព្រឹកធ្វើមិនដឹង នៅងាកមកសម្លឹងមុខញាក់ចិញ្ចើមដាក់ធ្វើឌឺទៀត ធ្វើឲJiminខាំមាត់អត់ទ្រាំស្ទើរមិនបានចង់តែហក់ទៅដាក់កណ្ដាលមុខឲបានមួយដៃទេ តែនឹកដល់ពាក្យរបស់អង្គព្រះបិតាមហាល្អថាឲមានសុជីវធម៌ជាមួយសហាយនិងកូនក្រៅខោរបស់គាត់ផង ក៏រំងាប់ចិត្តវិញ ធ្វើជាចូលទៅអង្គុយរួមតុញុាំអាហារដូចធម្មតា ទាំងដែលនៅក្ដាប់ជាប់។

បងប្រុសក្រៅត្រកូលWhere stories live. Discover now