EP3:គង់តែដឹងទេ​​

1K 100 0
                                    

មកហើយៗ🤣💜
#ពង្វក់ស្នេហ៍ម្ចាស់ប្រុស ភាគទី០៣

ភូមគ្រឹះចន
ឡានសេរីទំនើបពណ៌ខ្មៅរលោងស្រិលឈប់ចតនៅចំពីមុខចំណតភូមគ្រឹះ រាងក្រាស់បោះជំហ៊ានចុះពីឡានដោយមានរាងស្តើងរត់តាមពីរក្រោយត្រុកៗទាំងមុខជូរហូញបែបមិនសប្បាយចិត្ត!

"ថេយ៍...ឡើងទៅបន្ទប់ខ្ញុំបន្ទិច"ជុងហ្គុក ឈរនៅម្ខាងបង្កាន់ដៃកាំជណ្តើរស្រែកប្រាប់ទៅអ្នកម្ចាងទៀតកំពុងតែរៀបចំជូតតុយ៉ាងមមារញឹម

"ទទួលបញ្ជា!"រាងស្តើង ឆ្លើយហើយក៏ផ្តើមដើរតាមរាងក្រាស់ទៅបន្ទប់តាមតែគេប្រាប់ទាំងចិត្តខឹងក្រោធនៅឡើយ ហុហុ ខឹងណាស់ៗព្រះអើយ!!!ផ្គើនសាហាវណាស់ ដ៏ពេលគេខឹងមិននិយាយរកតាំងមកហៅ...

>ក្រិប<

"ងររឿងអី?បានជាមិននិយាយអីអញ្ចឹង???"ជុងហ្គុក និយាយទាំងដាក់បង្គុយលើសាឡុងដោយបើក ទូរទស្សន៍មើលតែក៏លួចដៀងភ្នែកមើល Tea ម្តងម្កាលដែល

"មិនបានខឹង..."Tea ឆ្លើយយ៉ាងកំបុតកំបុយបែបមិនចង់ជ្រលក់មាត់ហាស្តីរកនាយកំលោះដែលកំពុងដៀងភ្នែកលួចមើលខ្លួនមិញនេះឯង!

"មិនខឹង? មិចក៏មិននិយាយរក??"Jungkook នៅតែតែទាមទារចម្លើយដដែល តែគេមិនទាន់សួរបន្តផងចម្លើុយក៏របូតមកពីរបបូរមាត់ឈូកក្រពុំទាំងដុលដែលម្តង...

"ប្រាប់ហើយមិនខឹងទេ តែមិនចង់និយាយច្រើនជាង!"នាយតូចតប.តផាំងៗនិយាយរូរមិនអោយស្ទាក់ស្ទើរទាំងងើយចង្ការឡើងបែបជាអ្នកមានប្រៀបជាង

"ប្រាកដទេ???"Jungkook ថារួចនាយក៏ក៏ស្រាប់ដែលងើបឈរវឹងហោះជំហានទៅរកនាយតូចដែលឈរសសៀកៗកៀនក្បែរកន្លាតជញ្ចាំង

"ប-ប្រាកដ....ណា..ណាស់!"រាងតូចកំពុងតែស្ថិតនៅក្នុងដៃរបស់អ្នកប្រុសJungkookហើយលើកនេះគឺអស់ផ្លូវរត់ហើយមានតែសង្ងំស្ងៀតមិនសម្បីហាមាត់ហាមដូចរាល់ដងព្រោះថាខឹងៗមិនចង់និយាយរកនោះអី!ចាំមើលលេងមួយក្បាច់នេះហ៊ានស្រែកឃាត់ទៀតទេ? អោយតែម៉ាត់រឹងអញ្ចឹងចមើលទ្របានប៉ុន្មាន?

"..."ចម្លើយគឺស្ងាត់Teaមិនហ៊ានសម្បីតែដកដង្ហើមដោយងាកមុខទៅម្ខាងJungkook ក៏ចេះតែលោមុខចុះមករកគេដោយទឹកមុខផ្តាច់ការស្មើរធេងមិននិយាយអ្វីមួយម៉ាត់ឬក៏លេងសើចជាមួយTeaដូចសព្វដង!

ពង្វក់ស្នេហ៍ម្ចាស់ប្រុស🖤🥀Onde histórias criam vida. Descubra agora