Episode : 1

587 60 5
                                    

សួរថាហត់ទេ? ធ្លាប់មានអារម្មណ៍ធុញអត់? ចង់បោះបង់ចោលខ្លះអត់? មានធ្លាប់គិតថានឹងឈប់តាមចាប់មនុស្សម្នាក់ដែលយើងស្រឡាញ់អត់ក្នុងពេលដែលគេមិនបានស្រឡាញ់យើងផង?
និយាយថានឹងបោះបង់វាជារឿងងាយ ប៉ុន្តែបើសិនស្រឡាញ់ខ្លាំងនោះខ្ញុំជឿជាក់ថាអ្នកធ្វើមិនបាន អ្នកនៅតែបន្តរត់តាមបុគ្គលម្នាក់នោះជារឿយៗទោះបីជាត្រូវរត់ជាន់ដុំគ្រួសឬក៏បន្លាធ្វើឲ្យឈឺចាប់អ្នកនៅតែអោបក្រសោបភាពឈឺចាប់ទុកក្នុងផ្នែកណាមួយ ហើយក៏បន្តរត់តាមមនុស្សដែលអ្នកស្រឡាញ់ ។

ស្ដាប់ទៅវាគួរឲ្យអស់សំណើច...ចឹងតើមានមនុស្សប៉ុន្មានអ្នកខំប្រឹងបន្តធ្វើបើទោះបីជាដឹងថាពួកគេនឹងត្រូវទទួលបាននូវភាពឈឺចាប់?
ចម្លើយ~~ មាន !

" ឈប់រត់តាមតោងទៀមខ្ញុំទៅបានទេ? ខ្ញុំប្រាប់ឯងហើយថាខ្ញុំមិនមែនជា Cheng Fengyi មិនមែនជាទេពបិសាចស្អីនោះទេ....."
នេះគឺជាសម្ដីរបស់និសិត្សប្រុសឆ្នាំទី 4 ម្នាក់ដែលកំពុងសន្ទនាជាមួយនឹងវិញ្ញាណខ្មោចអនាថាដែលចេះតែដើរតាមគេអស់រយះពេលជាង 1 អាទិត្យទៅហើយ

" ជាឯង...ជុងហ្គុក ហ្វាគ្រីស្ដា !! "
ទោះបីជាត្រូវបដិសេធ ត្រូវដេញចេញជាច្រើនលើកច្រើនសារប៉ុន្តែវិញ្ញាណមួយនេះនៅតែព្យាយាមបន្តដើរតាម នៅក្បែរនឹងមើលថែ ជុងហ្គុក ។

" អូយ៎...នេះកាលពីនៅរស់ឯងអានប្រលោមលោក ចាំស្នេហ៍ទេពបិសាច ច្រើនពេករហូតដល់ស្រមៃថាខ្លួនឯងជា WenZu ក៏ Jangfei ឬយ៉ាងមិចនេះ? "
ជុងហ្គុក លើកដៃញីសក់ក្បាលខ្លាំងៗរបៀបថាមនុស្សក្រញ៉ាញ់ខួរធុញទ្រាន់ ហួសចិត្តជាមួយវិញ្ញាណខ្មោចរបស់ ជីមីន ដែលតែងតែរំខានគេគ្រប់ពេលដោយលើកហេតុផលថាគេជា Cheng Fengyi !!!

" ទោះខ្ញុំជាខ្មោចតែខ្ញុំមិនមែនឆ្កួតដល់ថ្នាក់ទៅស្រមើស្រមៃបែបនឹងទេ!! " ជីមីន

" អឺ...ចឹងក៏ឈប់រំខានខ្ញុំបានហើយ ខ្ញុំត្រូវរៀនសូត្រក្រេបយកចំណេះដឹងយល់ទេ? " ជុងហ្គុក

" ខ្ញុំដឹងហើយ... "
ជីមីន ងក់ក្បាលយល់ព្រមតបទៅវិញទាំងសម្លេងស្រាលទន់ព្រោះតែខ្លាច ជុងហ្គុក ស្ដីឲ្យទៀតទើបមិននិយាយច្រើនហើយបន្តដើរតាម ជុងហ្គុក ចេញពីបន្ទប់ទឹក
( មកពួនស្ដីឲ្យគ្នាក្នុងបន្ទប់ទឹក ~ )

ព្រេងនិទានស្នេហ៍ទេពបិសាច ( Kookmin ver. )حيث تعيش القصص. اكتشف الآن