ភាគទី ២៧-ខ្ញុំមានកូន

5.7K 364 15
                                    

ជុងគុគ កម្រើកម្រៀមដៃយឺតៗមុននិងត្របកភ្នែកបើកឡើង។ គេលេបទឹកមាត់អោយផ្សើមបំពង់កជាមុនសិនទើបក្រលេកមើលជុំវិញខ្លួន ក៏ឃើញអ្នកដែលគេងក្បែរដៃរបស់គេ។ ជុងគុគ ញញឹមស្រាលៗ បែបសប្បាយចិត្តពេលដែលភ្ញាក់ដឹងខ្លួនក៏ឃើញមនុស្សប្រុសដែលគេចង់ឃើញមុនគេនេះ។

« ចៅហ្វាយ... » សេម បើកទ្វារចូលមកក៏ឃើញចៅហ្វាយរបស់ខ្លួនភ្ញាក់ដឹងខ្លួនក៏ប្រញ៉ាប់និយាយឡើង ជុងគុគ លើកដៃហាមកុំអោយមាត់មិនទាន់ឡើយទើបធ្វើអោយសម្លេងរបស់ សេម រំខានការដេករបស់ ថេយ៉ុង។

« លោកដឹងខ្លួនហើយហេស៎ » ថេយ៉ុង ក្រោកឡើង អង្គុយស្រួលបួលមុននឹងនិយាយទៅកាន់ ជុងគុគ

« បាទ » ជុងគុគ ញញឹមងក់ក្បាលដាក់ រាងស្តើងដោយស្នាមញញឹមខ្សោះៗទើបតែងើបពីឈឺ

« បើលោកអស់អីហើយ ខ្ញុំត្រឡប់ទៅវិញហើយ» ថេយ៉ុង និយាយបែបធម្មតា គេរៀននិងដើរចេញទៅហើយប៉ុន្តែ រាងក្រាស់ក៏ឃាត់គេទាន់មិនអោយគេទៅឡើយ

« កុំអាលទៅ នៅទីនេះសិនហើយ នៅកំដរខ្ញុំនៅទីនេះសិនហើយ » ថេយ៉ុង សម្លឹងមុខរបស់ ជុងគុគ មិនដាក់ភ្នែកចិត្តមួយក៏ចង់នៅចិត្តមួយទៀតក៏មិនចង់នៅ។ ថេយ៉ុង ដកដង្ហើមធំ រួចក៏ទាញកៅអីអង្គុយចុះវិញ វាធ្វើអោយ ជុងគុគ ញញឹមឡើងភ្លាម។

« ឃ្លានទេ? » ជុងគុគ សួររាងស្តើងដែលអង្គុយអោបដៃ អង្គុយស្ងៀមៗនោះ

« មិន៕ ចុះលោក? ឃ្លានទេ? » ថេយ៉ុង អោនមុខទៅរក ជុងគុគ សម្លឹងមុខគេភ្លឹះៗ ទើបរាងក្រាស់ញញឹមងក់ក្បាលបញ្ចាក់ថាគេឃ្លាន។

« ចាំនៅទីនេះហើយ ខ្ញុំទៅទិញបបរយកមកអោយ »

« មិនបាច់ទេ៕ សេម អែងទៅទិញមក » ជុងគុគ ងាកទៅមើល សេម ដែលអង្គុយសម្លឹងមើលមកពួកគេទាំងពីរនោះ មុននិងប្រើគេអោយទៅបបរ

« បាទ » សេម រហ័សក្រោកឡើងដើរចេញទៅបាត់ មិនចង់ធ្វើជាឆ្អឹងទទឹងកសម្រាប់គេឡើយទើបរហ័សក្រោកឡើងយ៉ាងលឿនដើរចេញទៅបាត់។

Skip

បូមមី ស្ថិតនៅក្នុងមន្ទីពេទ្យមួយកន្លែង ប៉ុន្មានរយៈក្រោយមកនេះ នាងមិនសូវស្រួលខ្លួនអស់កម្លាំងវិលមុខរហូត ញ្ញាំក៏មិនសូវបានទើបសម្រាច់ចិត្តមកមន្ទីពេទ្យម្នាក់អែង។

អ្នកជំនួស [ complete ✅  ]Wo Geschichten leben. Entdecke jetzt