ភាគទី ៣០- ខ្ញុំនៅតែស្រលាញ់បង

4.7K 350 7
                                    

« សូមត្រឹមឲកាសលើកចុងក្រោយនេះទេ បងអង្វរអូនទៅចុះ ថេយ៉ុង » ជុងគុគ

« ចុះបើខ្ញុំថាអត់? » ជុងគុគ អង្គុយស្ងៀមមិនមាត់មិនក ពេលបានឮ ថេយ៉ុង តបមកវិញបែបនេះ។

« ខ្ញុំយល់៕ ខ្ញុំដឹងថាទង្វើដែលខ្ញុំបានធ្វើទៅលើអែងវាពិបាកនឹងលើកលែងអោយ ប៉ុន្តែបើអែងឲឱកាសចុងក្រោយក៏ខ្ញុំអស់ចិត្តដែរទោះម្បីអែងមិនព្រមទទួលយកខ្ញុំវិញក៏ដោយ » សម្លេងរបស់គេ និយាយទាំងស្រទន់លួងលោមនិយាយអោយ ថេយ៉ុង ចិត្តទន់និងគេខ្លះប៉ុន្តែមើលទៅរាងស្តើងមិនខ្វល់សោះឡើយធ្វើដូចសម្តីរបស់គេអម្បាញ់មិញជាខ្យល់

« បើលោក បង្ហាញទង្វើរល្អៗមកកាន់ខ្ញុំ ខ្ញុំនិងបើកចិត្តទទួលយកលោកវិញប៉ុន្តែបើទង្វើនោះវាដដែលៗខ្ញុំនិងប្រលែងវាហើយ » ជុងគុគ ងើបមុខឡើង ញញឹមទាំងសប្បាយចិត្តពេលឮ ថេយ៉ុង បើកភ្លើងខៀវអោយខ្លួនបែបនេះ។

« ចូលផ្ទះទៅ » ថេយ៉ុង

« អូនចូលដែរទៅ » ជុងគុគ បបួលទាំងស្នាមញញឹម ប៉ុន្តែ ថេយ៉ុង ក្រវីក្បាលដាក់គេ

« ចាំលើកក្រោយ » ថេយ៉ុង បែរមុខទៅកញ្ចក់ឡានដោយរឹកពាសោះអង្គើយ ឃើញដូច្នេះហើយ ជុងគុគ ក៏មិនចង់បង្ខំច្រើនក៏សម្រេចចិត្តបើកទ្វារឡានចុះពីលើឡានដើរចូលទៅក្នុងផ្ទះម្នាក់អែង។

ថេយ៉ុង តាមសម្លឹងមើលរាងក្រាស់ដើរចូលក្នុងផ្ទះពីក្នុងឡានទៅ ដោយមានអារម្មណ៍ជាច្រើនចង់និយាយចង់នៅក្បែរគេខ្លាំងណាស់

« ខ្ញុំនៅតែស្រលាញ់បងដដែល » ថេយ៉ុង លើកដៃស្ទាបកញ្ចក់ប្រៀបបីដូចស្ទាប រាងរបស់ ជុងគុគ។ គេនៅតែស្រលាញ់ប្រុសម្នាក់នេះមិនប្រែព្រោះប្រុសម្នាក់នេះជាអ្នកបង្រៀនអោយគេស្គាល់អ្វីហៅថាការស្រលាញ់ អ្វីហៅទៅស្នេហា គឺប្រុសម្នាក់នេះជាអ្នកបង្រៀនគេបែបនេះហើយគេនៅតែស្រលាញ់ប្រុសម្នាក់នេះមិនប្តូរ។

ជុងគុគ ដើរចូលមកដល់ក្នុងផ្ទះក៏ឃើញ បូមមី កំពុងឈរក្បែរ សេម សម្លឹងមកគេមិនមែនតែនាងជាអ្នកសម្លឹងមកគេទេសូម្បីតែ សេម ក៏សម្លឹងមកគេដូចគ្នា។

« ហេតុអីបានជាអូនសម្លឹងបង? » ជុងគុគ សួរបែបឆ្ងល់ព្រោះឃើញមកសម្លឹងគេដូចមានរឿងអ្វីមួយចង់ប្រាប់អញ្ចឹង

អ្នកជំនួស [ complete ✅  ]Where stories live. Discover now