- Short Novel -
ផ្តើមនៃសាច់រឿង JungkookនិងTaehyung គឺជាសង្សារនឹងគ្នាច្រើនឆ្នាំមកហើយ ពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែមួយរយៈចុងក្រោយនេះJungkookចាប់ផ្តើមប្រែប្រួល នាយលែងសូវរវល់នឹងថេយ៉ុងដូចមុនទៀត មួយថ្ងៃៗគិតតែពីការងារសឹងតែមួយខែមិនបានជួបមុខគ្នាម្តងផង។ ហេតុដូចច្នេះហើយទើបថេយ៉ុងសម្រាច់ចិត្តធ្វើរឿងមួយដោយគ្មានការពិចារណាច្រើនទៀតឡើយ។
រីង រីង~
សម្លេងទូរស័ព្ទរបស់រាងក្រាស់បានបន្លឺឡើងខណៈពេលដែលម្ចាស់វាកំពុងតែមមារញឹកនិងការងារជាខ្លាំង ស្របពេលនោះជុងហ្គុកក៏លើកទទួលទូរស័ព្ទទាំងទឹកមុខក្រញូវ។
« អាឡូ.! »Jungkookដៃមួយជំហៀងកាន់ទូរស័ព្ទនិយាយនិងមួយជំហៀងទៀតស៊ីញេឯកសារញាប់ដៃឆ្មេរមើលសឹងមិនទាន់។
« អាឡូអាសង្សារចាស់កំសាក »សម្លេងក្រាស់បន្លឺឡើងក្នុងទូរស័ព្ទនិយាយម៉ាត់ៗគ្មានខ្លាចរអារ។
« អ្នកណា? »Jungkookកំហ៊កសួរទាំងមួលមៅ និយាយគ្នាមិនទាន់ដឹងអ្វីផងមកជេគេបាត់ទៅហើយ។
« យើងជាសង្សារថ្មីរបស់សង្សារឯងនោះអី.! ចន ជុងហ្គុក »Jiminនិយាយទាំងញញឹមចុងមាត់យ៉ាងសប្បាយរីករាយក្រោយមិនឮសម្តីរាងក្រាស់តបត។
« ... »Jungkookលែងនិយាយតបតគាំងស្តុបមួយកន្លែងព្រោះមិននឹកស្មានថាថេយ៉ុងក្បត់នាយនោះទេ អ្នកណាថានាយមិនស្រឡាញ់ថេយ៉ុង? នាយស្រឡាញ់ ហើយក៏ខ្លាំងទៀតផងគ្រាន់តែមួយរយៈនេះក្រុមហ៊ុនគេកាន់តែល្បីការងារក៏កាន់តែច្រើនហើយថេយ៉ុងក៏កាន់តែងក់ងរទៀតទើបនាយមិនទៅរក។
« យ៉ាងមិចហើយ? ស្ងាត់ម្លេះ? »
« ឯងខលមកក្នុងគោលបំណងអ្វីអោយប្រាកដ? ផាក ជីមីន »Jungkookនិយាយសង្កត់សម្លេងត្រង់ចំណុចឈ្មោះរបស់ជីមីន ខំធ្វើសម្លេងហើយស្មានតែគេមិនដឹងឬ? ជីមីងដែលតែងតែតាមញែរសង្សារគេរហូតនោះ។
« ដឹងទៀត? ខ្លាំងគ្រាន់បើ »Jiminភ្ញាក់ច្រង៉ាងក្រោយទទួលដឹងថាជុងហ្គុកដឹងថាគេជាជីមីន។
« ជួបយើង.! ឯងច្បាស់ជាងាប់មិនខានឡើយ »Jungkookខាំធ្មេញគ្រឺតអ្នកកំពុងនិយាយមិនស្ទើរនោះទេ យកសង្សារគេហើយនៅមានមុខខលមករកគេទៀត។