- Short Novel -
កាលពីមុនJungkookនិងTaehyungគឺជាសង្សារនឹងគ្នា ពោលគឺពួកគេស្រឡាញ់គ្នាខ្លាំងណាស់និងមានគម្រោងចង់ចាប់ដៃគ្នាទៅថ្ងៃអនាគតថែមទៀត។ ប៉ុន្តែថ្ងៃមួយTaehyungក៏បានសុំJungkookបែកដោយក្រោមហេតុផលថាឈប់ស្រឡាញ់.! ថ្ងៃដែលTaehyungសុំនាយបែកនោះ គេក៏បានចាប់រំលោភTaehyungយ៉ាងព្រៃផ្សៃដូចគ្នាដោយទុកអោយរាងតូចនៅតែម្នាក់ឯងក្រោយពេលសម្រាច់គោលដៅរបស់គេរួច។
បន្ទាប់ពីថ្ងៃនោះមកJungkookមិនដែលនិយាយជាមួយTarhyungនោះទេ មិនចង់សម្បីតែមើលមុខរាងតូចផងប៉ុន្តែយ៉ាងណាក៏ពួកគេត្រូវរៀនថ្នាក់ជាមួយគ្នាដដែល ហើយអង្គុយតុជាមួយគ្នាថែមទៀត។ តាមការពិតក្នុងចិត្តជុងហ្គុកនៅតែស្រឡាញ់Taehyungដដែលប៉ុន្តែនាយមិនអាចស្រឡាញ់គ្នាជាមួយថេយ៉ុងម្តងទៀតនោះទេ ហើយពេលនេះនាយក៏បានយកសង្សារថ្មីរួចហើយដែរ។
Morning✨
ព្រឹកប្រលឹមឡើងជុងហ្គុកបោះជំហ៊ានចេញមកខាងក្រៅរបងផ្ទះដូចរាល់ដង អ្វីដែលធ្វើអោយនាយហួសចិត្តនោះគឺកាដូដែលកំពុងចងនៅខាងមុខផ្ទះរបស់គេ។ កាដូដដែលៗតែងតែមាននៅខាងមុខផ្ទះរបស់គេជារៀងរាល់ព្រឹក ហើយភាគច្រើនរបស់ដែលនៅក្នុងនោះគ្មានអ្វីក្រៅពីទឹកដោះគោនិងក្រដាស់សរសេរពាក្យខ្លីៗថា« អរុណសួរស្តីប្រុសសង្ហារ.! »ពាក្យនេះគឺជាពាក្យដែលជុងហ្គុកទទួលបានជារៀងរាល់ថ្ងៃពីសំបុត្រនោះ។
« ទៀតហើយ? »Jungkookដកដង្ហើមធំបន្តិចមុននិងដកយកកាដូតូចនោះចូលទៅខាងក្នុងផ្ទះវិញ បន្ទាប់មកនាយក៏ប្រញាប់រៀបចំខ្លួនទៅសាលាដោយមិនភ្លេចកាន់ទឹកដោះគោដែលមាននៅក្នុងកាដូនោះទៅជាមួយដែរព្រោះនាយតែងតែយកវាទៅផឹកនៅក្នុងថ្នាក់ជារៀងរាល់ថ្ងៃ។
« ទឹកដោះគោមកពីណាទៀតហើយអាជុង? »Jimin ដែលត្រូវជាមិត្តសម្លាញ់របស់រាងក្រាស់ក៏រត់មកកៀក.ករបស់នាយខណៈពេលដែលភ្នែកសម្លឹងទៅដបទឹកដោះគោដែលនៅក្នុងដៃរបស់មិត្តរួចក៏សួរទាំងចម្ងល់ព្រោះគេឃើញនាយផឹកទឹកដោះគោនេះរាល់ថ្ងៃពេកហើយ។
« គេអោយ.! »Jungkookនិយាយហីៗមុននិងបោះជំហ៊ានទៅរកតុរបស់គេដែលមានរាងតូចនៅអង្គុយក្រាបក្បាលនៅនឹងតុនោះ។