បន្ទាប់ពីបញ្ចប់អាហារជួបជុំមក yibo ដែលឈរក្បែរលោកប៉ាគេជូនដំណើរប្រពន្ធថ្មីគាត់នោះសម្លឹងមើល Zhan កូនប្រុសច្បងម៉ាក់ថ្មីគេមិនដាក់ភ្នែកសោះ រហូត ឈឹង ជ្រួញចិញ្ចើមក្ដៅចិត្តជាមួយ yibo ភ្លាមៗ ព្រោះគេមិនចូលចិត្តឲ្យអ្នកកំលោះសម្លឹងបងប្រុសគេឡើយដោយសារតែគេដឹងច្បាស់ពីគំនិតអាក្រក់របស់អ្នកកំលោះម្នាក់នេះជាងថ្ងៃទៅទៀត (គំនិតអាក្រក់បង្ហាញនៅលើមុខតែម្ដង)។
"លាហើយលោកប៉ា" Zhan បើកទ្វារឡានឲ្យអ្នកម៉ាក់គេចូលក្នុងឡានរួចបែរមកញញឹមលាលោកប៉ាថ្មីគេមុនពេលបន្តបែរទៅលាប្អូនប្រុសចុងរបស់គេ។
"លាសិនហើយ yibo"
"លាហើយបងប្រុសចុង" yibo ញញឹមដោយខាំធ្មេញជាមួយកំហឹងនឹងចិត្តស្អប់របស់ខ្លួនចំពោះ Zhan ហើយឡានរបស់គ្រួសារមានគ្នាបីនាក់នោះក៏បើកចេញទៅបន្សល់ត្រឹមកែវភ្នែកពីរគូតាមមើលរហូតផុតកន្ទុយភ្នែក។
"ពេលណាពួកគេរើមកនៅផ្ទះយើងទៅលោកប៉ា?" yibo សួរលោកប៉ាដោយសម្លឹងមើលឡានរបស់ខ្លួនដែលបុគ្គលិកហាងបើកមកជិតដល់នោះ។
"មួយអាទិត្យទៀត យ៉ាងម៉េច? ឯងចង់ឲ្យពួកគេរើមកលឿនជាងប៉ាទៀតណ៎"
"អត់ទេ! ខ្ញុំចង់់ឲ្យបងប្រុស Zhan រើមកលឿនច្រើនជាង" yibo យកសោឡានពីបុគ្គលិកហាង ហើយបើកទ្វារឡានឲ្យលោកប៉ាគេ។
"ឯងនិយាយដូចជាស្គាល់គេយ៉ាងអ៊ីចឹង"
"ខ្ញុំក៏គិតថាខ្ញុំធ្លាប់ស្គាល់ដែរ" yibo ចូលអង្គុយក្នុងឡានកន្លែងបើក ហើយតបជាមួយលោកប៉ាខ្លួនដោយដៃច្របាច់ចង្កូតឡានយ៉ាងណែនដៃទប់កំហឹងរបស់គេ។
"បើឯងនឹងគេត្រូវគ្នាល្អហើយ ត្រូវហើយ! នៅមានប្អូនប្រុសរបស់គេម្នាក់ទៀត ប៉ាឮមកថាគេរឹងបន្តិច តែចិត្តបានណាស់"
"ចិត្តបានត្រង់ណាទៅ?" yibo សួរប្រយោលដាក់លោកប៉ាគេទាំងសម្លឹងមើលផ្លូវមិនដាក់ភ្នែក។
"ប៉ាក៏មិនដឹងដែរ" លោកប៉ាគេលើកស្មាឡើងបន្តិចរួចសម្លឹងមើលទៅខាងក្រៅដោយអារម្មណ៍សប្បាយចិត្តមុននេះរត់ចូលមកម្ដងទៀត។

YOU ARE READING
សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)
Любовные романыខ្ញុំមិនប្រកាន់លោកប៉ាដែលជាបុរសពោះម៉ាយកូន ១ យកប្រពន្ធថ្មី បន្ទាប់ពីប្រពន្ធដើមស្លាប់បាត់ច្រើនឆ្នាំនោះទេ។ ប៉ុន្តែខ្ញុំប្រកាន់ដែលប្រពន្ធចុងរបស់គាត់ជាម្ដាយរបស់មនុស្សម្នាក់នោះ។ តើពិភពលោកធំយ៉ាងនេះគ្មានមនុស្សស្រីណាផ្សេងក្រៅពីម្ដាយមនុស្សម្នាក់នោះដែលរៀប...