Part 4 (1/2) ភាគ៤ (១/២): ធ្លាក់ក្នុងអន្ទាក់

1.2K 65 0
                                    

កន្លងផុតពេលវេលាដែលមានតែសំឡេងភ្លេងញ៉ាក់លឺពេញត្រចៀកនិងកែវស្រាដែលកាន់ផឹកមិនស្រាកស្រាន់របស់រាងក្រាសដែលជាកូនប្រុសតែម្នាក់របស់ត្រកូល វ៉ាង នោះ គេក៏បើកភ្នែកសម្លឹងមើលជុំវិញខ្លួនទាំងធ្ងន់ក្បាលជាខ្លាំង បន្ទាប់ពីគេសម្លឹងមើលជុំវិញខ្លួនមួយសន្ទុះមកគេក៏ដឹងថាគេកំពុងតែដេកនៅលើគ្រែក្នុងបន្ទប់ខ្លួននៃខុនដូបងប្រុស Zhan បណ្ដូលចិត្តខ្លួន។

ក្រាក!!!

ទ្វារបានបើកទ្វារឡើងមកជាមួយរូបរាងសង្ហាររបស់មនុស្សដែលនៅក្នុងចិត្តរបស់គេកាន់ថាសអាហារមកដាក់លើតុក្បែរគេដោយទាញកៅអីនៅក្បែរតុនោះមកអង្គុយសម្លឹងមើលមុខគេមុននិយាយឡើងមក។

«ឯងយ៉ាងម៉េចហើយ?»

«ខ្ញុំមិនអីទេ» Yibo ប្រញាប់ក្រោកអង្គុយទាំងខាំមាត់ព្រោះតែក្បាលរបស់គេឈឺស្ទើរស្លាប់ទៅហើយ។

«ឯងញ៉ាំបបរនេះបន្តិចសិនទៅ ចាំផឹកទឹកខ្ញីដើម្បីកាត់បន្ថយការឈឺក្បាលរបស់ឯង» Zhan និយាយដោយញញឹមតិចៗដាក់គេ។

«អរគុណបងហើយ តែបងមិនទៅធ្វើការទេឬ?» Yibo លើកចានបបរមកញ៉ាំតិចៗដោយសួរជាមួយទឹកមុខរាបស្មើនិងក្រខ្សែភ្នែកនឹកថ្កល់។

«កំពុងតែរៀបទៅហើយ» Zhan តបរួចក៏ក្រោកដើរចេញពីក្នុងបន្ទប់ Yibo ទៅ។

«ខំធ្វើល្អ ដើម្បីលាងកំហុសមែនទេ? ខ្ញុំមិនអត់ទោសឱ្យបងងាយទេ» Yibo ដាក់ចានបបរលើថាសវិញ ហើយកាន់កែវទឹកខ្ញីក្រោកដើរទៅបន្ទប់ទឹកចាក់ទឹកខ្ញីនោះចោលចូលទៅក្នុងបង្គន់ រួចដើរចេញចេញពីក្នុងបន្ទប់គេទៅផ្ទះបាយបើកយកស្រាប៊ៀមួយកំប៉ុងផឹកបន្តយ៉ាងតានតឹងចិត្ត។

ត្រឡប់មកមើល Zhan ដែលនៅក្នុងមហាវិទ្យាល័យដែលគេធ្វើជាគ្រូអក្សរសាស្រ្តវិញ។ គេអង្គុយនៅតុការងាររបស់ខ្លួនទាំងមុខយ៉ាងតានតឹងព្រោះតែគេមិនសប្បាយចិត្តដែលត្រូវធ្វើល្អដាក់ Yibo ដើម្បីបំពេញចិត្តម៉ាក់របស់គេ។

«លោកគ្រូ Zhan... លោកគ្រូ Zhan»

«បាទ!» Zhan ភ្ញាក់ខ្លួនបែរទៅញញឹមដាក់អ្នកគ្រូដែលបានហៅគេនៅខាងក្រោយខ្នង។

«លោកគ្រូមើលទៅដូចជាមានរឿងដែលពិបាកបោះស្រាយ តើមានបញ្ហាអ្វីមែនទេ?» អ្នកគ្រូម្នាក់នោះសួរដោយស្នាមញញឹមស្រទន់ដាក់ Zhan ហើយអ្នកកំលោះដឹងច្បាស់ណាស់ថាអ្នកគ្រូម្នាក់នេះតែងតែចង់ចូលមកក្បែរគេ បើទោះបីជានាងដឹងថាគេមានមិត្តស្រីហើយក៏ក្រោយ។

«ខ្ញុំគ្រាន់តែគេងមិនសូវជាស្កប់ប៉ុណ្ណោះ អរគុណហើយដែលអ្នកគ្រូបារម្ភ» Zhan ខំប្រឹងញញឹមដាក់អ្នកគ្រូ ហើយបែរមកបន្តអានសៀវភៅរបស់គេមុនពេលដល់ម៉ោងដែលគេត្រូវបង្រៀន។

ម៉ោង ៣ ល្ងាចនៅសាលាបង្ហាត់ប្រដាល់...
ឌឹបៗៗ...

សំឡេងដាល់បាវក្បាច់ឌឹបៗតែម្ដង ហើយនៅកន្លែងហាត់ប្រដាល់នោះមានតែមនុស្សប្រុសមាឌធំៗសាច់ដុំកងៗមិនពាក់អាវកំពុងតែវ៉ឹកហាត់យកចិត្តទុកដាក់។

«មានអ្នកណាឃើញ ឈឹង ទេ?» សំឡេងគ្រលរមាំស្រែកសួរគ្រប់គ្នាដែលកំពុងតែវ៉ឹកហាត់។

«គេនៅក្នុងបន្ទប់ទឹក» មានមនុស្សប្រុសម្នាក់ក្នុងចំណោមនោះស្រែកប្រាប់មនុស្សប្រុសមាឌធំសង្ហារមាំ ហើយគេក៏ដើរសម្ដៅទៅបន្ទប់ក៏បានឃើញ ឈឺង កំពុងតែឈរសម្លឹងមើលមកគេជាមួយទឹកមុខធុញថប់។

«ហេតុអីក៏សម្លឹងមើលមកខ្ញុំបែបនេះ?» យ៉ាងជីង ញញឹមបែបឌឺដងរួចដើរចូលទៅក្បែរ ឈឺង។

«លោកអាចទុកពេលឱ្យខ្ញុំបានដកដង្ហើមស្រួល ១ វិនាទីបានទេ?» ឈឺង សួរដោយសម្លក់គេ។

«ឯងមានបញ្ហាផ្លូវដង្ហើមមែនទេ? ត្រូវការឱ្យខ្ញុំជូនឯងទៅមន្ទីរពេទ្យដែរទេ?»

«ហ៊ើយ» ឈឹង ដកដង្ហើមធំពេលដែល យ៉ាងជីង ធ្វើខ្លួនឡប់ៗមិនយល់ការបែបនេះ ព្រោះគេដឹងច្បាស់ថាខ្លួនមិនបានកើតជម្ងឺអ្វីនោះទេ។

«ឯងនៅតែបារម្ភជាមួយបងប្រុសឯងទៀតមែនទេ?» យ៉ាងជីង សួរដោយមិនលេងសើចជាមួយ ឈឹង ទៀត។

«ហ៊ើយ»

«គេមិនអាចធ្វើអីបងប្រុសឯងបានទេ ឯងក៏ដឹងថាបងប្រុសឯងជាមនុស្សបែបណាច្បាស់ណាស់ ត្រូវទេ?» យ៉ាងជីង បន្ត។

«លោកមិនដឹងថាអាចង្រៃនោះវាមានល្បិចច្រើនប៉ុណ្ណានោះទេ» ឈឹង និយាយដោយខាំធ្មេញ។

«បានហើយៗ ឈប់និយាយទៅ មិនប៉ុន្មានថ្ងៃទៀតទេ ឯងត្រូវចេញទៅប្រកួតប្រដាល់នោះក្រៅប្រទេសហើយ ខំវ៉ឹកហាត់សិនទៅ» យ៉ាងជីង ទះស្មា ឈឹង តិចៗរួចដើរចេញទៅបាត់ពីក្នុងបន្ទប់ទឹកមួយសន្ទុះមុនពេលគេដើរចេញទៅតាមក្រោយ។
____________រងចាំអានភាគបន្ត_________

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now