ភាគ៦

2.6K 151 0
                                    

@មន្ទីរពេទ្យ

"គេកើតអ្វីធ្ងន់ធ្ងរឬអត់បងប្រុស?"គ្រាន់តែឃើញអ្នកជាបងបីកូនប្រុសចេញពីបន្ទប់ពីនិត្យភ្លាម ជុងហ្គុកក៏សួរទៅជេហូបពីអាការៈក្ដៅរបស់គេ ស្របពេលដៃក្រាស់រង់ចាំទទួលកូនពីអ្នកជាបង ។

"គេគ្រាន់តែក្ដៅខ្លួន ទៅតាមការផ្លាស់ប្តូអាកាសធាតុមិនជាអ្វីធ្ងន់ធ្ងរទេ"

"បើទៅផ្លូវឆ្ងាយ តើគេអាចនឹងក្ដៅខ្លួនបែបនេះទៀតទេ?"

"ឯងចង់យកគេទៅណា?"

"គឺ២ថ្ងៃទៀត ខ្ញុំទៅមើលកោះដែលទើបតែនិយាយត្រូវថ្លៃគ្នា ចឹងហើយទើបយកគេទៅជាមួយដែរ មិនអាចទុកគេនៅផ្ទះបានទេ ព្រោះខ្ញុំអាចទៅច្រើនថ្ងៃ ល្មមតែមកវិញ ម៉ែដោះហត់ស្លាប់ហើយ"

"ប៉ុន្តែជិះតាមផ្លូវទឹកវាអាចប៉ះពាល់ដល់ក្មេងណា គេទើបតែ២ខួប ហាលខ្យល់ហាលថ្ងៃមិនកើតទេ"

"ខ្ញុំថាមិនអីទេបង បើទុកគេឲ្យឆ្ងាយពីភ្នែក ខ្ញុំបារម្ភណាស់"

"តាមតែឯងទៅចឹង ចាំបងត្រៀមថ្នាំសាកួរតាមផ្លូវឲ្យចុះ"ដោយខ្ជិលនិយាយហាមច្រើន ជេហូបក៏យល់ព្រម ។ មានតែពីរនាក់ប៉ាកូន ទោះដឹងរួចហើយក្ដីថាកូននេះមិនមែនជាកូនខ្លួនបង្កើត ប៉ុន្តែជុងហ្គុកបានសម្រេចចិត្តយកគេទៅចិញ្ចឹមដោយមិនឲ្យបងប្រុសនិយាយរឿងនេះប្រាប់នរណាសូម្បីប៉ាម៉ាក់ខ្លួន ។ នាយត្រូវធ្វើការផងមើលថែទាំកូនក្រៅសាច់ឈាមផង គ្មានពេលណាថាទំនេរសម្រាកបានសុខស្រួលឡើយ ហើយចុះសាន់យ៉ា តើនាងទៅណា? ម្ដេចទុកឲ្យជុងហ្គុកនៅមើលកូនតែឯងបែបហ្នឹង?

មែនហើយ ក្រោយថេហ្យុងបានចាកចេញពីជុងហ្គុកអស់រយ:ពេលមួយខែ ជុងហ្គុកបាននាំសាន់យ៉ាទៅជួបប៉ាម៉ាក់របស់ខ្លួន ដំបូងពួកគាត់ក៏ប្លែកចិត្តដែរ ព្រោះសុខៗនាយប្រាប់ថាមានកូនជាមនុស្សស្រីម្នាក់ហ្នឹងទាំងដែលនាយស្រឡាញ់គ្នាជាមួយថេហ្យុង តែក្រោយមកគាត់ក៏ឈប់ខ្វល់ ហើយចាត់ចែងឲ្យពួកគេ ត្រឹមតែចុះអេតាស៊ីវិល មិនបានរៀបចំពិធីអីនោះទេ ។ ជេហូបបានដឹងរឿងនេះ គេពិតជាខឹងនឹងប្អូនជាខ្លាំង មិននិយាយរកនាយឡើងជិត១ឆ្នាំឯណោះទម្រាំគេនិយាយរកជុងហ្គុកវិញគឺកំឡុងពេលដែលគេចិញ្ចឹមក្មេងដែលកើតមិនគ្រប់ខែនៅមន្ទីរពេទ្យ ។ ដោយសារមានជម្ងឺ មហារីកស្បូនដំណាក់កាលចុងក្រោយ ទើបសាន់យ៉ាមិនអាចមានជីវិតរស់បានយូរ នាងដឹងថាខ្លួនមានជម្ងឺនេះមកយូរហើយ  ដឹងថាមិនអាចរស់នៅបានយូរ រិតតែមិនអាចឲ្យក្មេងមិនដឹងអីក្នុងពោះដែលមានអាយុទើបតែមួយសប្ដាហ៍ត្រូវស្លាប់ទៅជាមួយនាង ទើបនាងសម្រេចចិត្តមករកជុងហ្គុកវិញ ព្រោះមានតែគេម្នាក់ដែលនាងជឿទុកចិត្តថាគេអាចចិញ្ចឹមកូនរបស់នាងបាន ។ ថ្ងៃដែលនាងដាក់ថ្នាំឲ្យគេផឹក វាត្រឹមតែជាថ្នាំសម្រើបកម្រិតស្រាល អាចធ្វើឲ្យវង្វេងតែមួយពេល ប៉ុន្តែគេមិនបានធ្វើអ្វីលើសលួសលើនាងទេ ព្រោះសាន់យ៉ាបានលាបថ្នាំសន្លប់លើកញ្ចឹងករបស់នាងមួយជាន់ទៀត ហើយរឿងការពិតទាំងអស់នាងក៏បាននិយាយប្រាប់ជុងហ្គុកអស់ហើយដែរ ។ អាចហៅនាងថាជាមនុស្សអាត្មានិយមខ្លាំងក៏បាន ព្រោះនាងបានបំផ្លាញចំណងស្នេហ៍របស់ពួកគេ ធ្វើឲ្យពួកគេឈឺចាប់ ប៉ុន្តែនេះជាផ្លូវតែមួយដែលកូនរបស់នាងនៅមានជីវិត និងកើតមកមិនមែនជាក្មេងកំព្រាឪពុកម្ដាយ ។

💔សង្សារចាស់💔 [Completed✓✨]Where stories live. Discover now