ភាគបញ្ចប់

4K 223 0
                                    

ជុងហ្គុកញោចញញឹមចុងមាត់ ពេលឃើញឫកពាខ្លាចៗរបស់អ្នកម្ខាងទៀត មិនមែនពួកគេមិនធ្លាប់ធ្វើរឿងអស់នោះឯណា? កាលនៅស្រឡាញ់គ្នា កាលរស់នៅខុនដូរជាមួយគ្នា ពួកគេធ្វើវាឡើងរាប់ចំនួនលែងអស់ មកធ្វើខ្លាចអីនៅពេលនេះ ប៉ុន្តែសម្រាប់ថេយ៉ុង គេមិនបានខ្លាច ដែលជុងហ្គុកនឹងធ្វើរឿងនោះលើគេទេ តែអ្វីដែលគេមិនចង់ឲ្យជុងហ្គុកធ្វើ ព្រោះមើលទៅវាសម ដែលនាយជាមនុស្សមានប្រពន្ធកូនហើយ បែរជាមកធ្វើរឿងអស់នេះជាមួយសង្សារចាស់ បើមានគេដឹង មិនដឹងយកមុខមាត់ទៅទុកឯណាទេ ។

"ខ្ញុំនឹងសម្លាប់លោកចោលមិនខាន"ថេយ៉ុងព្យាយាមធ្វើមុចកាច ខាំមាត់សម្លក់មុខនាយសង្ហារ ស្របពេលដែលក្នុងខ្លួនគេពេលនេះ កំពុងតែចេញចំហាយក្ដៅភាយៗ ព្រោះផ្នែកខាងក្រោមរបស់ជុងហ្គុក បានអឹបជាប់ជាមួយផ្នែកខាងក្រោមរបស់គេ ធ្វើឱ្យរបស់ទាំងពីរអឹបគ្នាយ៉ាងស្និតស្នាល ។

"ដាច់ចិត្តសម្លាប់ប្ដីដែរឬ?"ជុងហ្គុកនៅតែនិយាយពាក្យប្ដីនេះដដែល ហាក់មិនយល់ចិត្តនាយតូចដែលកំពុងអួលណែនដោយក្ដីពិបាកចិត្តនោះសោះ ។

"លោកឈប់និយាយលេងសើចជាមួយខ្ញុំទៅបានទេ? ប្រពន្ធនិងកូនលោកក៏មាន ឈប់ពោលពាក្យប្ដីនេះ ដាក់ខ្ញុំទៀតទៅ"ថេយ៉ុងមុខស្រពោនឡើងមួយរំពេច ធ្វើឲ្យអ្នកខាងលើ ញញឹមស្រាលៗ មុននឹងលើកដៃអង្អែលលើថ្ពាល់ថេយ៉ុងថ្នមៗ បង្កប់ជាមួយខ្សែភ្នែកដែលស្រទន់ ពោពេញដោយក្ដីស្រឡាញ់ធំធេងដែលគេមិនអាចដឹង ។

"អូនចាំពាក្យដែលបងនិយាយបានទេ? បងធ្លាប់និយាយថា បេះដូងរបស់បងគឺមានតែអូនម្នាក់ ទោះបងត្រូវរៀបការ និងរស់នៅជាមួយនាង តែវាគ្រាន់តែជាការទទួលខុសត្រូវ បេះដូងបងបានឲ្យវាទៅអូនអស់ហើយ គ្មានសល់ឲ្យនរណានោះទេ"

"ចុះចង់យ៉ាងមិច? ចង់លួចលាក់ស្រឡាញ់គ្នាជាមួយខ្ញុំ មិនឲ្យប្រពន្ធលោកដឹងចឹងឬ?"

"ចុះអូនយល់ព្រមទេ?"ជុងហ្គុកមិនឆ្លើយ តែក៏សួរបកទៅវិញឲ្យថេយ៉ុងគាំងនឹងសំណួរគេមិនចេះតិច តើនាយគិតស្អីចេញមក? លួចលាក់ប្រពន្ធទាក់ទងជាមួយគេចឹងឬ? គេប្រាកដជាធ្លាក់នរក ឡើងរកាដែកដោយសារតែមានឈ្មោះដណ្ដើមប្ដីមិនខាន ។

💔សង្សារចាស់💔 [Completed✓✨]Où les histoires vivent. Découvrez maintenant