✒️ប្រពន្ធបង្គ្រប់កិច្ច 💦

94 10 0
                                    

រឿង : ប្រពន្ធបង្គ្រប់កិច្ច

          ជីវិតនៅកំលោះរបស់ខ្ញុំ សែនល្អអ្វីម៉េ្លះទេលោកអើយ មិនចាំបាច់ខ្វល់ខ្វាយពីរឿងស្នេហានាំឲកើតទុក្ខ ។ តែថានៅសុខៗ ប៉ារបស់ខ្ញុំក៏ចង់ឲខ្ញុំរៀបការជាមួយស្រីមិនថាទេ បែជា....

" ខ្ញុំមិនការ ទួសយ៉ាងណាក៏ខ្ញុំមិនការដែរ ! " រាងក្រាស់ប្រកែកយ៉ាងដាច់ខាត ចំពោះពិធីមង្គល់ការ ដែរត្រូវបានចាស់ទំុទាំងសងខាងរៀបចំឡើង ។

" ឯងត្រូវតែការ អ្នកណាៗក៏ដឹងថា Xiao Zhan ជាគូរដណ្តឹងរបស់ឯងតាំងពីនៅក្នុងផ្ទៃម៉្លេះ ! " មិនខុសទេ ត្រកូល Wang នឹង ត្រកូល Xiao គឺជាសម្លាញ់នឹងគ្នា ពួកគេបានសន្យាថានៅពេលដែលកូនទាំងពីកើតមក នឹងត្រូវរៀបការយ៉ាងដាច់ខាត ។

" តែគេជាមនុស្សប្រុស ប៉ាចេះនឹកឃើញទៅកើតឲខ្ញុំរៀបការជាមួយគេ ! " Yibo

" ចុះវាយ៉ាងម៉េច ? សម័យនេះគេដើរទៅដល់ណាហើយ ប្រុសឬក៏ស្រីប៉ាមិនប្រកាន់ទេ ! " លោកWang

" តែខ្ញុំប្រកាន់ បើប៉ាចង់បានគេធ្វើកូនប្រសារណាស់ ប៉ាបង្កើតកូនមួយទៀតទៅ ! " ចប់ប្រយោគ នាយក៏ដើរចេញទៅទាំងកំហឹង ។

" កូននេះចំជា...អ្ហើយ ! " បានត្រឹមតែខឹងចង់ស្ដីឲក៏មិនបានដែរ ព្រោះអ្នកម្ខាងទៀតចេញទៅបាត់ទៅហើយ ។

" បងកុំខឹងអី ចាំខ្ញុំជាអ្នកនិយាយជាមួយកូនដោយខ្លួនឯង ! " អ្នកស្រី Wang និយាយបែបស្នើសុំ គាត់ជឿជាក់ថាគាត់អាចបញ្ចុះបញ្ចូល Yibo បាន ។

ល្ងាចបន្តិចអ្នកស្រី ក៏បានយកទឹកដោះគោមួយកែវទៅឲរាងក្រាស់មុនចូលគេង ។

តុក តុក តុក

" Yibo គឺម៉ាក់ បើកទ្វារឲម៉ាក់បន្តិច ! " Yibo ក៏បានមកបើកទ្វារឲអ្នកជាម្ដាយ ទាំងមុខក្រម៉ូវ ។

" យ៉ាងម៉េចហើយ ? " អ្នកស្រីដាក់ទឹកគោនៅលើតុរួចក៏មកអង្គុយជិតកូនប្រុស។

" ......" រាងក្រាស់មិនមាត់តែធ្វើមុខធុញទ្រាន់ មិនប្រាប់ក៏ដឹងថាគេមិនព្រមការជាដាច់ខាត ទួសស្លាប់ក៏មិនព្រម ។

" ថ្ងៃស្អែក Xiao Zhan ត្រឡប់មកពី អ៊ីតាលី ហើយ ពួកយើងនឹងទទួលគេមកភូមិគ្រឹះ Wang តែម្ដង ! " អ្នកស្រី Wang

ប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now