Ep2: ម្ចាស់កម្មពាលឯងទេដឹង??🔥

2.9K 232 11
                                    

@ប្រលានយន្តហោះ

រាងល្អិតមក សាច់សរខ្ចី រាងមិនចាញ់ស្រីដើរចេញមកពីប្រលានយន្តហោះដើម្បីរងចាំអ្នកមកទទួល ព្រោះតែគេខានមកជាន់លើទឹកដីកូរ៉េនៅយូរមកហើយ គ្រាន់តែមិនដែលប៉ុន្មានឆ្នាំអ្វីៗគឺប្រែប្រួលខ្លាំងណាស់។ មួយសន្ទុះក្រោយមកក៏មានស៊េរីទំនើបមកឈប់ទល់មុខរាងតូចដែលធ្វើមុខឆ្ងល់ថាជាឡានអ្នកណា

« អ្នកប្រុសឈ្មោះ park Jiminមែនទេ »

« បាទមែន អ្ហឹមៗ »មិនទាន់និងនិយាយចប់ផង កាយតូចក៏ត្រូវសន្លប់ភ្លាមៗនៅពេលដែលមានអ្នកមកខ្ទប់មុខ ហើយបុរសទាំងនោះក៏ចាប់រាងកាយដែលសន្លប់ស្ដូកស្ដឹងនៅដាក់ចូលទៅក្នុងឡាន ហើយបើកចេញយ៉ាងលឿន

#ភូមិគ្រឹះMin

« គេនៅឯណា?? »គ្រាន់តែចេញពីធ្វើការភ្លាម យ៉ុនហ្គី ត្រឡប់មកភូមិគ្រឹះវិញលឿនជាងសព្វដង ព្រោះប្រញាប់មកឃើញមនុស្សដែលគេរង់ចាំអស់ជាច្រើនឆ្នាំ ចាំមើលថាគេនិងឲនាយតូចទទួលអ្វីខ្លះទៅណ៎ វាប្រហែលជាគុណនិងពីរឬក៏និងបីដែលបងប្រុសដ៏សែនថោកទារបស់គេដែលធ្វើដាក់ប្អូនស្រីរបស់គេ ចមើលថាហ្គេមមួយនេះអ្នកណាជាអ្នកឈ្នះ??

« នៅក្នុងបន្ទប់របស់ចាហ្វាយទាន »កាន់ ដែលជាជំនិតរបស់យ៉ុនហ្គីបហរៀបដីចជាបងប្អូនម្នាក់របស់នាយចឹង

« អ្ហឹម ឯងទៅធ្វើការរបស់ឯងវិញចុះ »ថាហើយក៏ដើរទៅបន្ទប់របស់ខ្លួនដោយស្នាមញញឹមពិសពុលធ្វើឲនាយជំនិតរាងខ្លាចរអាបន្តិចដែល ព្រោះគេមិនដែលឃើញចាហ្វាយគេបញ្ចេញទឹកមុខបែបនេះពីមុនមកទេ

« បាទ »

៚ក្រាក៚

« នៅដេកដូចងាប់ទៀតឬ »គ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមរាងក្រាស់ក៏ញញឹមចុងមាត់សម្លឹងមើលរាងកាយដែលដេកសន្លប់ស្តូកស្ដឹង ហើយក៏ចាប់កញ្ឆក់កែវទឹកដែលនៅជិតដៃជះទៅលើរាងកាយដែលកំពុងគេងសន្លប់

៚ឈូ៚

« អ្អាក ក្អាកៗ »នាយតូចស្ទុះប្រវេប្រវាសភ្ងាក់ឡើងទាំងឈ្លក់ទឹកដែលនាយជះអម្បិញមិញ ។ ជីមីនជូតមុខរបស់ខ្លួនបន្តិចហើយក៏សម្លឹងបន្ទប់ដែលខ្លួនកំពុងនៅ

🧡ទារុនកម្មបេះដូង✨ (Complete✅)Where stories live. Discover now