EP4: អ្នកបម្រើតណ្ហា!!

2.2K 178 4
                                    

ក្រោយចេញពីភូមិគ្រឹះYoongiបានបើកឡានទៅក្លឹបរបស់ខ្លួនទាំងអារម្មណ៍រសាប់រសល់មិននៅក្នុងខ្លួនទាល់តែសោះ គេមានអារម្មណ៍ថាគេកំពុងធ្វើខុសអ្វីមួយយ៉ាងអញ្ចឹង។ ឡានទំនើបពួកខ្លៅបរយ៉ាងលឿននៅតាមផ្លូវរាងក្រាស់ជាន់ហ្គាសមួយឈប់ទំហឹងនៅពីមកក្លឹប មុននិងដោះខ្សែក្រវ៉ាត់ចេញនិងបើកទ្វារឡានងើបឈរពេញកម្ពស់ទាំងទឹកមុខមួលម៉ៅហើយក៏បោះជំហានចូលទៅ

« យកស្រាមួយកែវ »Yoongiលើកដៃជាសញ្ញាប្រាប់ទៅអ្នកបម្រើទាំងអារម្មណ៍មួលម៉ៅដោយមិនដឹងខ្លួនឯងថាគេកើតអ្វីឲប្រាកដ?? ។ អ្នកបម្រើក្រោយលឺការបង្គាប់ក៏ស្ទុះចាក់ស្រាឲយ៉ាងលឿន

« ផឹកទៀតហើយ?? »កម្លោះសង្ហារដែលត្រូវជាមិត្តបន្លឺឡើងក្រោយដើរចូលមកក៏ឃើញមិត្តសម្លាញ់អង្គុយផឹកធ្វើឲគេនឹកហួសចិត្ត មិនដឹងថាមិត្តគេនេះចង់ផឹករាល់ថ្ងៃបែបនេះឬយ៉ាងមិច?? ទើបមកចង់រាល់ថ្ងៃទៅហើយ លើកណាដែលថាគេមកទីនេះមិនជួបនិងYoongiនោះ

« អាTae ឯងមកល្អហើយ កំដរយើងផឹក »Yoongi ងាកមកឃើញមិត្តដោយភ្លេចបបួលគេឲមកផឹកជាមួយខ្លួននិងហុចកែវស្រាយកទៅឲនាយតូចដែលកំពុងដាក់ខ្លួនអង្គុយជិតគេឲទាញកែវស្រាដែលមិត្តហុចឲយកមកផឹកដាច់ក្អឹកៗដោយមិននិយាយអ្វីមួយម៉ាត់

« ឯងមានរឿងអីទៀតហើយ ម្សិលមិញឃើញនៅធម្មតាទេ »Tae និយាយឡើងទាំងដែលដៃលើកក្រវីស្រាតិចៗនិងលើកយកមកក្រេបសន្សឹមៗផ្ទុយពីអមិ្បមិញ

« គ្មានរឿងអីទេ »តបទៅវិញទាំងមុខងាប់និងលើកស្រាយកមកផឹកបន្ត។ នេះគេឲមកកំដរផឹកមិនមែនឲមកសួរនាំទេ ហេតុអីអាមិត្តម្នាក់នេះចូលចិត្តសួរនាំម្លេះ?? ។ Yoongiគិតបន្តិចហើយក៏បន្តផឹកស្រាដែកនៅក្នុងដៃ

« ហឹុស!! ឯងគិតថាកុហកយើងបានមែនទេ?? យើងជាមិត្តឯងណា »ត្រូវហើយគេស្គាល់Yoingiច្បាស់ជាងស្អីទៅទៀត ចង់កុហកគេមិនងាយទេព្រោះគេស្គាល់ចារិកYoongiច្បាស់ណាស់ មិនដែលសុខៗវាមកផឹកបែបនិងទេប្រហែលមានរឿងពិបាកចិត្តច្រើនហើយ បើតាំងពីគេដឹងដំណឹងពីក្មេងម្នាក់នោះYoongiក៏ចាប់ផ្ដើមគិតតែពីរឿងសងសឹក

« ឈប់សួរទៅ ឯងចង់ត្រូវមែនទេ?? កាំភ្លើងយើងវាមិនយល់អ្នកណាទេ »Yoongi ងាកមកនិយាយទាំងធុញថប់ថោយមិនភ្លេចគម្រាមនាយតូចឲស្ងាត់មាត់

🧡ទារុនកម្មបេះដូង✨ (Complete✅)Where stories live. Discover now