Episode 3💔

587 27 2
                                    


“ ពូ អរគុណក្មួយហើយណា៎ ជីស៊ូ!! ” លោក
គីមក៏ឆ្លើយមកកាន់នាងវិញដោយក្ដីរីករាយ
តាមជាអ្នកដែលធ្លាប់ស្គាល់

“ ច៎ា មិនអីទេលោកពូ!! ” បន្ទាប់ពីការសន្ទនា
ចប់ ជីស៊ូ ក៏បានបិទទូរស័ព្ទស្រាប់តែមានសម្លេងស្រែកថាឲ្យនាងៗក៏បែរទៅរកសម្លេងក៏ឃើញថាជាបងប្រុសចិញ្ចឹមរបស់
នាងគឺ “ គីម ស៊ុកជីន ប្អូនប្រុសទីពីរបស់
លោកគីម ប៉ារបស់ ថេយ៉ុង និងហើយ ចំ
ណែកប្អួនប្រុសពៅនោះគឺ “ គីម ណាមជុន ”
ពួកសុទ្ធតែជាត្រកូលគីមតែ ចរិកមិនដូចគ្នាទេ
មានតែ ថេយ៉ុង ក្មួយរបស់គេទេដែល មានចរិកឆេវឆាវមិនអាច ប្រដៅបាន

“ កុំពង និយាយទូរស័ព្ទជាមួយអ្នកណា៎!! ” អ្នកកម្លោះ ស៊ុកជីន ស្រាប់សួរនាងដោយការ
មិនពេញចិត្តព្រោះខ្លាចនាងទាក់ទងនឹងលោក
គីម វ៉ា រ៉ា ព្រោះគេមិនចូលចិត្តលោកគីម វ៉ា រ៉ា
ទេ

“ គឺ.... !!” ជីស៊ូ ស្រាប់តែគងរកពាក្យតបមិនចង់ឃើញព្រោះ មើលទៅនាងខ្លាចគេខ្លាំងណាស់

“ អ៎រ...គឺខ្ញុំនិយាយជាមួយមិត្តទេបងប្រុស...”
នាងរកដោះសារថានិយាយជាមួយមិត្តព្រោះ
នាងដឹងថាគេមិនចូលចិត្តលោកគីមប៉ា ជេននី
ទេទើបនាងមិនប្រាប់ការពិតដល់គេ

“ បើចឹងល្អ ហើយ យើងទៅក្រុមហ៊ុនហើយ
ហាមដើរផ្ដោសផ្ដាសឮទេ!! មិនបាច់ចេញទៅណា បើគ្មានការសំខាន់ ” រាងសង្ហារបាន
ដាក់បម្រាមឲ្យនាងដូចជាកូនក្មេងមិនឲ្យ ដើរ
ចោលផ្ទះចឹង ធ្វើឲ្យទឹកមុខនាងក្រមុំវិញ មិនរី
កសោះ គេផ្ដាច់ការទៀតហើយ

“ ចុះបើបងមិនឲ្យខ្ញុំចេញក្រៅ?? ចុះហាងខ្ញុំនោះអ្នកណាជាអ្នកមើល?? ” នាងឆ្ងល់គេណាស់ឲ្យនាងបើកហាងការហ្វេមួយសម្រាប់ លក់ តែមិនឲ្យនាងទៅ ចុះហាងនេះទុកឲ្យអ្នកណាលក់ ទៅវិញ

“ ក៏ទុកឲ្យបុគ្គលិកនាងមើលទៅ!! ” អ្នកសង្ហារ
និយាយហើយក៏ដើរចេញទៅបាត់មិនឲ្យនាងហាមាត់និយាយទាន់

“ ហឹម~~” ជីស៊ូ ដកដង្ហើមធំបន្តិចឲ្យបានធូរចិត្ត នាងរស់នៅជាមួយបងប្រុស ចិញ្ចឹម
របស់នាងពិតជាពិបាក ណាស់គេហាមឃាត់
នាងស្ទើរតែ គ្រប់ពេលវេលាមិនដឹងថាគេគិត
អ្វីឲ្យប្រាកដ ទេពេលខ្លះក៏ល្អពេលខ្លះក៏អាក្រក់
មិនដឹងរឿង តែសម្រាប់នាងអាចទ្រាំបានព្រោះ
នាងតែងតែមិន ហ៊ានជំទាស់និងគេបើមិនចឹង
ច្បាស់ណាស់ថាត្រូវ រំពាត់ដូចកូនក្មេងមិនខាន

គុំនំស្នេហ៍តាសានWhere stories live. Discover now